fbpx

អ្នកស្រី គីម ស៊ីដដាវីស “លទ្ធផលនៅថ្ងៃអនាគត ស្ថិតនៅលើការគិតក្នុងបច្ចុប្បន្ន”

ភ្នំពេញ៖ មនុស្សម្នាក់ៗមានរបៀបគិតផ្សេងៗគ្នា ហើយលទ្ធផលនៃការគិតក៏ខុសគ្នាដែរ អាស្រ័យលើស្ថានភាព ចំណេះដឹង និងបទពិសោធដែលធ្លាប់ឆ្លងកាត់ក្នុងជីវិត។ ទាក់ទងនឹងដំណើរនៃការគិតនេះ សុភាសិតខ្មែរមួយឃ្លាក៏បានពោលដែរថា “គិតមុននឹងគូ” មានន័យថាគិតឱ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើសកម្មភាព។ ជុំវិញវិធីប្រើប្រាស់សិល្បៈគំនិតនេះ អ្នកស្រី គីម ស៊ីដដាវីស មានប្រសាសន៍តាមរយៈបណ្ដាយសង្គម DAILY PLUS Learning ថា “អនាគតរបស់អ្នកបែបណា អាស្រ័យទៅលើការគិតរបស់អ្នកបែបនោះ”។

អ្នកស្រី គីម ស៊ីដដាវីស ជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ៖

“នៅពេលដែលអ្នកមានរបៀបគិតបែបណា នោះអ្នកនឹងបញ្ចេញនូវឥតរិយាបថបែបហ្នឹង ! ហើយនៅពេលអ្នកបញ្ចេញឥរិយាបថបែបហ្នឹង អ្នកនឹងទទួលបានលទ្ធផលអីចឹងដូចគ្នា។ មនុស្សគ្រប់គ្នាគួរតែត្រូវដឹងថាខ្លួនឯងមានពិធីគិតរបៀបណា ព្រោះពាក់ព័ន្ធជាមួយវិធីគិតគេបែងចែកជាពីរប្រភេទ ផ្នត់គំនិតបែបថេរ (Fixed Mindset) និងផ្នត់គំនិតបែបរីកចម្រើន (Growth Mindset)”

អ្នកស្រី គីម ស៊ីដដាវីស
អ្នកស្រី គីម ស៊ីដដាវីស

អ្នកស្រីបានបន្តពន្យល់ថា មនុស្សដែលមានផ្នត់គំនិតថេរ ឬ Fixed Mindset ជាបុគ្គលដែលជឿថាអ្នកណាក៏ដោយដែលអាចធ្វើអ្វីបានលុះត្រាតែអ្នកនោះ មានជំនាញពីកំណើត បើគ្មានជំនាញពីកំណើតនោះទេពួកគេមិនអាចធ្វើរឿងអ្វីមួយបានឡើយ។ មួយវិញទៀតមនុស្សបែបនេះតែងតែគិតថារឿងអ្វីដែលថ្មីៗជារឿងមួយដែលមិនគួរសាកល្បងនោះទេ បើសាកល្បងទៅវាអាចមិនល្អ ឬអាចនឹងបរាជ័យ។

ដោយឡែក ផ្នត់គំនិតរីកចម្រើនវិញ ឬ Growth Mindset អ្នកស្រី ស៊ីដាវីស បានពន្យល់ថា “ពួកគាត់ជាបុគ្គដែលចូលចិត្តសាកល្បងអ្វីថ្មី ធ្វើរឿងដែលមិនធ្លាប់ធ្វើ ហ៊ានប្រឈមជាមួយបញ្ហា ហ៊ានជំនៈឧបសគ្គ និងហ៊ានដោះស្រាយនៅចំពោះមុខ”។ អ្នកស្រីបានបញ្ជាកថា មនុស្សទាំងពីរប្រភេទនេះមិនមានលក្ខណៈដូចគ្នានោះទេ សូម្បីតែឥរិយាបថដែលពួកគេបង្ហាញមកខុសគ្នា និងលទ្ធផលដែលពួកគេទទួលបានក៏ខុសគ្នាផងដែរ។

ឆ្លើយនឹងសំណួរថា តើធ្វើបែបណាទើបអាចកែប្រែផ្នត់គំនិតខ្លួនឯងឱ្យទទួលបានលទ្ធផលល្អ? អ្នកស្រីបានបញ្ជាក់ចំណុចនេះថា៖

“មុននឹងចង់កែប្រែផ្នត់គំនិតរបស់ខ្លួនឯង ពួកគេត្រូវដឹងថាខ្លួនស្ថិតនៅក្នុងផ្នត់គំនិតបែបណា។ បើពួកគេស្ថិតនៅក្នុងផ្នត់គំនិតបែបផ្នត់គំនិតថេរ (Fixed Mindset) ពួកគេត្រូវកែប្រែទាំងស្រុងតែម្ដង ប៉ុន្តែបើស្ថិតនៅក្នុងផ្នត់គំនិតរីកចម្រើន (Growth Mindset) អាចមិនចាំបាច់ផ្លាស់ប្ដូរនោះទេ គ្រាន់តែបន្តធ្វើវាឱ្យបានល្អប្រសើរជាងមុនគឺគ្រប់គ្រាន់ហើយ”

អ្នកស្រី គីម ស៊ីដដាវីស

អ្នកស្រី គីម ស៊ីដដាវីស បញ្ជាក់បន្ថែមថា យុវជនត្រូវស្វែងរកបុគ្គលជានិមិត្តរូបផ្ទាល់ខ្លួន (Idol) រួចផ្តលើសិក្សាអំពីរបៀបគិតរបស់បុគ្គលនោះ ឥរិយាបថ និងលទ្ធផល។ លើសពីនេះ យុវជនគួរកំណត់គោលដៅខ្លួនេងឱ្យបានច្បាស់លាស់ ដឹងថាខ្លួនឯងចង់បានអ្វី ចង់ឱ្យជីវិតរបស់ខ្លួនឯងក្លាយទៅជាបន្ទាប់ ហើយចង់ឱ្យខ្លួនឯងក្លាយជាអ្នកណានៅក្នុងរយៈពេលពីរឆ្នាំ ប្រាំឆ្នាំ និងដប់ឆ្នាំខាងមុខ។

“ត្រូវកំណត់គោលដៅខ្លួនឯងឱ្យបានច្បាស់ ទើបអាចទទួលបានលទ្ធផលសម្រេច។ ម៉្យាងវិញទៀត ពួកគេគួរតែផ្លាស់ប្ដូរសកម្មភាពធ្វើជាប្រចាំថ្ងៃ ដោយយើងអាចប្ដូរម្ដងបន្តិចៗ មិនយូរនោះទេវានឹងអាចផ្លាស់ប្ដូរមកជាល្អតែម្ដង”

អ្នកស្រី គីម ស៊ីដដាវីស

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធី៥យ៉ាង ជួយសិស្សានុសិស្សទទួលលទ្ធផលល្អក្នុងការសិក្សា

សិស្សនិស្សិតគ្រប់រូបតែងតែរំពឹងចង់ឱ្យការសិក្សារបស់ខ្លួនល្អប្រសើរ ដោយឆាប់យល់ ឆាប់ចាំ, ដូច្នេះ តើមានវិធីបែបណា ទើបរៀនឆាប់យល់ ឆាប់ចាំ ?
ព្រឹត្តិការណ៍, យុវជនឆ្នើម

កញ្ញា លឹម លីឆាយ ៖ ជម្នះឧបសគ្គជីវិតស្រ្ដីនិងក្មេងស្រីត្រូវពង្រឹងទំនុកចិត្តលើខ្លួនឯង

ភ្នំពេញ – ផ្តើមពីយុវតីមានភាពក្លាហាននិងមានគោលជំហររឹងមាំនៅក្នុងដំណើរជីវិត កញ្ញា លឺម លីឆាយ បានជួយលើកទឹកស្រ្តី និងក្មេងស្រីជាច្រើនឱ្យជឿជាក់លើសមត្ថភាពរបស់ខ្លួន ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតកសិកម្មកម្ពុជា ២០០នាក់ត្រៀមទៅរៀនកសិកម្មនៅអុីស្រាអែល

ភ្នំពេញ – និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២០០នាក់ នឹងចេញដំណើរទៅហាត់ការរយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំសិក្សា ២០២១-២០២២
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេច មុនសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស?

ភ្នំពេញ – របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា បច្ចុប្បន្នមានពលករកម្ពុជាប្រមាណជាង ១លាននាក់កំពុងបម្រើការងារនៅក្រៅប្រទេស ក្នុងនោះ ជាង ៩០ភាគរយកំពុងធ្វើការនៅ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក ថុន ថានុន ចែករំលែកបទពិសោធន៍ហាត់ការងារនៅប្រទេសអុីស្រាអែលរយៈពេលមួយឆ្នាំ

ភ្នំពេញ-ការសិក្សាបណ្ដើរ ធ្វើការបណ្ដើរជាឱកាសទទួលបានការហ្វឹកហាត់ និងពង្រឹងសម្ថភាពខ្លួនឯងឱ្យទទួលបានបទពិសោធន៍ក្នុងជំនាញសិក្សានិងការងារក្នុងពេលតែមួយ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជ្រើសរើសសិស្សចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសឥតបង់ថ្លៃសិក្សា

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតបង់ថ្លៃ សម្រាប់សិក្ខាកាមចំនួន ៤៥នាក់។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រាជរដ្ឋាភិបាលអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់” ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

អ្នកជំនាញ ៖ មូលដ្ឋាននៃការអប់រំកុមារចាប់ផ្តើមពីឪពុកម្តាយ

ភ្នំពេញ – ម្ដាយឪពុក និងសាលារៀនសុទ្ធសឹងជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងការអប់រំកុមារ ដោយក្នុងនោះ ឪពុកម្ដាយផ្តល់ការអប់រំខាងកិរិយា ចំណែកឯសាលាជាអ្នកផ្ដល់ចំណេះវិជ្ជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ Eiffel Excellence 2022 ផ្ដល់ឱកាសសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង

អាហារូបរកណ៍- Eiffel Excellence Scholarship ២០២២ ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់និស្សិតអរន្តជាតិជាច្រើនកន្លែង។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សហគមន៍អ្នកគណិតវិទ្យាកម្ពុជារៀបចំកម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យាដអាមេរិកកាំង ឆ្នាំ២០២១

ភ្នំពេញ- សហគមន៍អ្នកគណិតវិទ្យាកម្ពុជា រៀបចំការប្រឡងគ្រប់កម្រិតថ្នាក់ American Mathematics Olympiad (AMO) ចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី១២ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។

AMS EDUCATION
@amseducation