fbpx

ឪពុកម្ដាយគ្រប់រូប គួរដឹងពីប្រភេទនៃពិការភាពរបស់កុមារ

ភ្នំពេញ៖ កុមារគ្រប់រូបកើតមកមានសភាពនិងលក្ខណៈខុសៗគ្នាពីកំណើត ក្នុងនោះមានទាំងកុមារពិការភាពផងដែរ ហើយប្រភេទនៃពិការភាពរបស់កុមារអាចកើតឡើងផ្សេងៗពីគ្នា។ ប្រភេទពិការភាពខ្លះអាចកើតមានមុនកំណើត (ក្នុងពេលមានផ្ទៃពោះ) កំឡុងពេលកើត (សម្រាល) ហើយខ្លះទៀតអាចកើតមានក្រោ​យពីកំណើត។ កុមារមួយចំនួនអាចកើតមកមានពិការភាពតែមួយប្រភេទ តែកុមារមួយចំនួនទៀតអាចមានលើសពីមួយ នេះបើតាមឯកសារស្ដីពីរបៀបចិញ្ចឹមកូនបែបវិជ្ជាមានរបស់ក្រសួងកិច្ចការនារី ។

១. ថ្លង់ ឬខ្សោយការស្ដាប់៖ កុមារអាចមានអវៈយវៈ និងសតិបញ្ញាល្អតែអ្វីដែលជាផលវិបាកសម្រាប់ពួកគាត់ គឺខ្សោយការស្តាប់ (មិនអាចស្តាប់បាន ឬស្តាប់បានមិនល្អ)។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ អាចកត់សម្គាល់ពីប្រភេទពិការភាពនេះនៅពេលដែលកុមារមានអាយុក្រោមបីឆ្នាំ ដូចជា កូនឬកុមារមិនងាកមើល មិនភ្ញាក់ផ្អើលនៅពេលហៅឈ្មោះ ឬមានសំឡេងខ្លាំងៗ។

ការជួយអន្តរាគមន៍ទាន់ពេលវេលាដល់កូន ឬកុមារដែលថ្លង់ ឬខ្សោយការស្តាប់នោះអាចឱ្យពួកគាត់មានឱកាសរៀនភាសាបានល្អដូចកុមារដទៃទៀតដែរ។ ឪពុកម្តាយ អាណាពយាបាល ឬអ្នកថែទាំ ទទួលបានការជួយគាំទ្រដើម្បីឱ្យពួកគាត់មានកម្លាំង និងទឹកចិត្តបន្តជួយកូន ឬកុមាររបស់គាត់ដែលមានពិការភាពនេះដោយជួយជំរុញ ឬធ្វើសកម្មភាព លេងជាមួយពួកគេដូចជា និយាយភាសាកាយវិការ លេងជាមួយកូនដោយប្រើ សម្ភារៈមានសំឡេង។ សកម្មភាពទាំងនេះនឹងជួយឱ្យកូន ឬកុមារមានការអភិវឌ្ឍការប្រាស្រ័យទាក់ទងមានភាពកក់ក្តៅនិងមានទំនុកចិត្តក្នុងការចូលរួមសកម្មភាព នានានៅក្នុងសង្គម។ បច្ចុប្បន្នមានសាលាពិសេសសម្រាប់ជួយកុមារដែលមានពិការភាពបែបនេះដូចជា អង្គការគ្រួសារថ្មី អង្គការម៉ារីណុល និងអង្គការ All Ears Cambodia ជាដើម។

២. –ខ្សោយសតិបញ្ញា៖ គឺកើតមកខ្សោយសតិបញ្ញាតាមកម្រិត។ កុមារមួយចំនួនមានបញ្ហាខ្សោយសតិ បញ្ញាប្រភេទស្រាល។ ពួកគាត់អាចទៅរៀនបានយ៉ាងហោចណាស់បានចប់បឋមសិកសាហើយពួកគេក៏អាចមើលថែខ្លួនឯងបានដូចជា ការស្លៀកពាក់ ងូតទឹក គេង និងហូបចុក ជាដើម។

មានកុមារមួយចំនួនទៀត មានបញ្ហាខ្សោយសតិបញ្ញាប្រភេទធ្ងន់ធ្ងរ។ ពួកគេមិនអាចមើលថែទាំខ្លួនឯងបាន មិនចេះនិយាយ ហើយត្រូវការ អ្នកជួយមើលថែទាំជាពិសេសដូចជា ការបន្ទោរបង់ ការបញ្ចុកអាហារ ការស្លៀកពាក់ និងការរស់នៅប្រចាំថ្ងៃជាដើម។ កុមារទាំងនេះក៏ត្រូវការ ការការពារជាពិសេសថែមទៀត ពីការមិនអើពើ ឬការរំលោភបំពានផ្សេងៗ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ អាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល។ –

៣. ខ្សោយកាយសម្បទា ឬរាងកាយ៖ កុមារមួយចំនួនទៀត មានសតិបញ្ញាធម្មតា ឬ ស្ទើរតែធម្មតាតែពួកគេមានបញ្ហាក្នុងការធ្វើចលនា ឬបន្លាស់ទី។ ពួកគេអាចដើរបានដោយមានការជួយ ឬឧបករណ៍ជំនួយដូចជាឈើច្រត់ ឬរទេះរុញ។

ឪពុកម្តាយ អាណាពយាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្ដាល មជ្ឈមណ្ឌលស្តារ នីតិសម្បទាបន្ទាយព្រាប ឬនៅគៀនឃ្លាំងក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលស្តារនីតិ សម្បទានៅតាមខេត្ត។

 –៤. ពិការភ្នែក ឬខ្សោយគំហើញ៖ មានតាមកម្រិតនៃពិការភាព ហើយកុមារទាំងនេះ អាចមានសតិបញ្ញាធម្មតាដូចកុមារដទៃទៀតដែរ។ កុមារខ្លះអាចមើលឃើញដោយលំបាក ហើយកុមារមួយចំនួនទៀតមិនអាចមើលឃើញទាំងស្រុងទេ។

ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចកត់សម្គាល់កូន ឬកុមារដែលមានបញ្ហាភ្នែកតាំងពីតូចតាមរយៈសកម្មភាពទារកដូចជា មិនសូវមានចលនា មិនងើបក មិនឈោងចាប់ របស់របរលេង មិនលូន ឬវារ ទារកលេងកម្សាន្តតិចតួច នៅតែម្នាក់ឯងច្រើន ឬមិនសូវបានចូលរួមសកម្មភាពសង្គមពេលគេមានវ័យធំឡើង។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចជួយកូន ឬកុមារតាំងពីពួកគេនៅជាទារក ដោយការលេង និយាយ និងចូលរួមសកម្មភាពប្រចាំថ្ងៃ ឬនៅក្នុងសង្គម។ ពួកគេក៏ត្រូវការ ថែទាំ និងការគាំទ្រពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន និងមជ្ឈមណ្ឌលស្តារនីតិសម្បទានានា។

គួររំលឹកដែរថា ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំគួរផ្តល់ការថែទាំជាពិសេសដើម្បីការពារកុមារដែលមានពិការភាពពីការរំលោភបំពានគ្រប់ប្រភេទ។ កុមារទាំងនោះនឹងទទួលបានគ្រប់យ៉ាងដូចកុមារទូទៅដែរដូចជា ចុះបញ្ជីកំណើត សៀវភៅគ្រួសារ និងចុះឈ្មោះ ចូលរៀន។ ពួកគេនឹងទទួលបានការគាំទ្រឱ្យបានចូលរៀននៅសាលាមត្តេយ្យយ៉ាងហោចណាស់មួយឆ្នាំមុនចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា ហើយនៅបន្តការគាំទ្រ និងលើកទឹកចិត្តពួកគាត់ឱ្យបន្តរៀនរហូតបញ្ចប់អនុវិទ្យាល័យ វិទ្យាល័យ ឬមហាវិទ្យាល័យដូចកុមារទូទៅដែរ។ ពួកគេក៏អាចចូលរួមសកម្មភាពកីឡា សិល្បៈ សិក្ខាសិលា និងសកម្មភាពនានានៅក្នុងសង្គមផងដែរ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធីសាស្រ្ត ៥ចំណុច ជួយសិស្សរៀនកាន់តែពូកែ

ភ្នំពេញ៖ សិស្សនីមួយៗមានបំណិនសិក្សា និងសមត្ថភាពខុសៗគ្នាក្នុងការប្រើប្រាស់វិធីសាស្រ្តរៀនឱ្យទទួលលទ្ធផលសិក្សាឱ្យល្អប្រសើរ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់សាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០២១

សៀមរាប៖ សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំគោលការណ៍៤ចំណុច ក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅដើមខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំនូវគោលការណ៍ចំនួន ៤សំខាន់ៗ សម្រាប់ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូដ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ TongJi ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែងសម្រាប់មន្ត្រីរាជការ

សាកលវិទ្យាល័យTongJi ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីរាជការឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣០កន្លែង ។
ព្រឹត្តិការណ៍, អប់រំកុមារតូច

យុទ្ធសាស្រ្ត៥ឆ្នាំរបស់អង្គការភ្លែន បន្តលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរ

លើកកម្ពស់សិទ្ឋិកុមារ និងថែទាំកុមារដោយការយកចិត្តទុក្ខដាក់នាំឲ្យពួកគេទទួលបានការលូតលាស់ល្អ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានតេជោសែនសាធារណៈការ សហការជាមួយសាលាភូមិន្ទរដ្ឋបាល ធ្វើការបណ្ដុះបណ្ដាលរួមគ្នា

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាភូមិន្ទរដ្ឋបាលនៃក្រសួង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម សុក ស៊ីផាន់ណា ៖ អភិវឌ្ឍន៍ធនធានមនុស្សជំនាញបច្ចេកវិទ្យា ផ្តើមចេញពីម្តាយឪពុកបណ្តុះនិស្ស័យកុមារ

ភ្នំពេញ – ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យល់ថា ការពង្រឹងធនធានមនុស្សមានជំនាញបច្ចេកវិទ្យា ទាមទារការយកចិត្តទុកដាក់ពីឪពុកម្ដាយ ឬអាណាព្យាបាល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពិព័រណ៍ការងារឆ្នាំ២០២១ នឹងធ្វើតាមអនឡាញដោយផ្ដល់ឱកាសការងារជាង ១ម៉ឺនកន្លែង

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ រយៈពេល ២ថ្ងៃ ចាប់ពី
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផ្ដល់អាហារូបករណ៍១០០%ដល់យុវជនរៀនជំនាញបច្ចេកទេស (TVET)

ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ជាគ្រឹះស្ថានសាធារណៈដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រុម Energific នឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក

ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវគណៈកម្មការ ប្រកាសឲ្យជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត –

AMS EDUCATION
@amseducation