កូវីដ-១៩ ជាឱកាសដែលគ្រូបង្រៀននៅតាមបណ្តាខេត្តពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាអនឡាញ

ភ្នំពេញ៖ ដ្បិតផលប៉ះពាល់កូវីដ-១៩ លើការរស់នៅប្រចាំថ្ងៃជារឿងអាក្រក់ក៏ពិតមែន ប៉ុន្តែតាមរយៈឥទ្ធិពលរបស់វាក៏បានបង្រៀនមនុស្សឱ្យយកចិត្តទុកដាក់សុខភាពកាន់តែខ្លាំង ​ពិសេសសម្របខ្លួនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី។ អ្វីៗត្រូវបានផ្លាស់ប្តូរសូម្បីតែរបៀបរៀន របៀបបង្រៀន និងកម្មវីធីសិក្សា។ ទន្ទឹមគ្នានេះ កូវីដ-១៩ ក៏ជាឱកាសដែលគ្រូបង្រៀននៅតាមបណ្តាខេត្តពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាសិក្សាពីចម្ងាយផងដែរ។

រៀនបណ្តើរ បង្រៀនសិស្សនៅលើប្រព័ន្ធឌីជីថលបណ្តើរ (Digital) មានដូចជា Telegram, Zoom, Google meet, ជាដើម ជាអ្វីដែលថ្មីសម្រាប់គ្រូបង្រៀននៅតាមបណ្តាខេត្តកំពុងអនុវត្តក្នុងដំណា​ក់កាលក្រសួងអប់រំ យុវជន និងកីឡា តម្រូវឱ្យសាលារៀនរៀបចំកម្មវិធីបង្រៀនសិស្សពីចម្ងាយ ដោយសារស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលជាសកល។ ការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ជាអ្វីដែលពួកគាត់មិនធ្លាប់បានជួបសោះពីមុនមក។ 

លោក ប៉ាង ចាន់ ជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី៩ នៃវិទ្យាល័យជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា បង្រៀនសិស្សតាមអនឡាញជារបៀបបង្រៀនបែបថ្មី និងងាយស្រួលសម្រាប់លោក។  លោកបន្តថា ៖

“ដំបូងឡើយខ្ញុំ​គិត​​ថាប្រហែលជាទៅមិនរួចទេ ព្រោះមិនធ្លាប់បង្រៀនពីចម្ងាយ ហើយមិនធ្លាប់ប្រើកម្មវិធីសិក្សាតាមបែបឌីជីថលទៀត មានទូរសព្ទបានត្រឹមតែខល (call) ទៅវិញទៅមក។ តែបន្ទាប់ពីសាកល្បងនិងរៀនស្វែងយល់ពីរបៀបប្រើប្រាស់កម្មវិធីខ្លះៗ អាចផ្ញើមេរៀន ដាក់លំហាត់ និងអាចថតជាវីដេអូពន្យល់ទៅកូនសិស្សតាមថ្នាក់នីមួយៗ ឃើញថាងាយស្រួលជាងពេលដែលលោកគ្រូបានចាប់ផ្ដើមធ្វើវាដំបូង…”

លោកគ្រូ​ ប៉ាង ចាន់

លោក ខៀវ សេរីយ៉ា គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាកម្រិតវិទ្យាល័យ មានបទពិសោធន៍ជាង ២០ឆ្នាំ ក៏មានប្រសាសន៍ដែរថា បង្រៀនសិស្សតាមអនឡាញ​ជាបទពិសោធន៍ថ្មី ហើយលំបាកសម្រាប់លោក។

លោក ខៀវ សេរីយ៉ា មានប្រសាសន៍បន្តថា

“មិនដឹងម៉េច ! ធ្វើមេរៀនថតវីដេអូឱ្យកូនសិស្ស វីដេអូទីមួយមើលទៅដូចឆ្គងៗ​ មានកំហុសបច្ចេកខ្លះតែបន្ទាប់មកអាចកែប្រែបានច្រើនគួរសមដែរ។ ខ្ញុំអាចរៀនពីរបៀបប្រើប្រាស់ Zoom និង​​ Telegram បានល្អនិងស្រួលជាងមុន”

ទោះបីវិធីសាស្ត្ររៀននិងបង្រៀនតាមបច្ចេកទេសអនឡាញងាយស្រួលនិងមានសុវត្ថិភាពក៏ពិតមែន ប៉ុន្តែលោក លោក ខៀវ សេរីយ៉ា យល់ថា ការបង្រៀនតាមប្រព័ន្ធអនឡាញហាក់មិនសូវមានប្រសិទ្ធភាពដល់សិស្សប៉ុន្មាននោះទេ ដោយសារលទ្ធភាពនិងការចូលរួមពីសិស្សានុសិស្សនៅមានកម្រិត។ ក្នុងស្ថានភាពកូវីដ-១៩ មានតែមធ្យោបាយបង្រៀនតាមអនឡាញទេ ជាជម្រើសល្អបំផុតជួយសិស្សឱ្យបន្តការសិក្សារបស់គេ។

លោកគ្រូ ខៀវ​ សេរីយ៉ា

ផ្ទុយពីមើលឃើញថា ការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញជាឧបសគ្គលំបាកសម្រាប់គ្រូ លោកស្រី ងួន មុយគាង គ្រូបង្រៀននៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យសម្តេចមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល ក៏យល់ឃើញដែរថា ការប្រើប្រាស់បច្ចេកវិទ្យាបង្រៀនសិស្សតាមកម្មវិធីអនឡាញមិនពិ​បា​កសម្រាប់គ្រូនៅសាលាជំនាន់ថ្មីឡើយ ផ្ទុយទៅវិញ​ការចូលរួមរបស់សិស្សានុសិស្សនៅមានកម្រិតជាបញ្ហាធំសម្រាប់ដំណើរការរៀននិងបង្រៀននៅពេលនេះ។  

លោកស្រី ងួន មុយគាង

 

“ប្រហែលសិស្សមួយចំនួនខ្វះលទ្ធភាពរៀនតាមអនឡាញ បញ្ហាអ៊ីធឺណេតរអាក់រអួល មជ្ឈដ្ឋានជុំវិញខ្លួនទាន់គាំទ្រ សិស្សខ្វះការលើកទឹកចិត្តពីម្តាយឪពុកតែម្តង…  ក្មេងៗភាគច្រើនបណ្តោយពេលវេលាចោលច្រើន បើគ្រប់ផ្នែកពាក់ព័ន្ធយកចិត្តទុកដាក់ខ្លាំងជាងនេះបន្តិច នោះនឹងមិនមានបញ្ហាអ្វី​នោះ​ទេ”

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស ដោយសារបង្ការកុំឱ្យមានការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ហើយនៅក្នុងដំណាក់ផ្អាកដំណើរការគ្រឹះស្ថានសិក្សាកន្លងទៅ ក្រសួងអប់រំតែងលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

លោកស្រី ងួន មុយគាង

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស ដោយសារបង្ការកុំឱ្យមានការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ហើយនៅក្នុងដំណាក់ផ្អាកដំណើរការគ្រឹះស្ថានសិក្សាកន្លងទៅ ក្រសួងអប់រំតែងលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…