គន្លឹះសំខាន់ៗ ដើម្បីអនុវត្តឱ្យត្រឹមត្រូវក្នុងពេលធ្វើចត្តាឡីស័ក និងជួយកាត់បន្ថយភាពតានតឹង

តាមរយៈព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានមនុស្សជាច្រើនបានប៉ះពាល់ ជាប់ទាក់ទង និងបានឆ្លងមេរោគផ្លូវដង្ហើមកូវីដ-19 ហើយពួកគាត់ទាំងអស់គ្នាត្រូវបានដាក់ដាច់ដោយឡែក តាមរយៈការធ្វើចត្តាឡីស័ក ដើម្បីតាមដានរោគសញ្ញា និងព្យាបាលឱ្យទាន់ពេលវេលា។ ក្នុងស្ថានភាពរស់នៅផ្ដាច់ខ្លួនពីអ្នកដទៃបែបនេះ អ្នកទទួលចត្តាឡីស័កអាចមានអារម្មណ៍ធុញថប់ និងតានតឹងក្នុងចិត្ត។ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ ក្រសួង អប់រំ យុវជន និងកីឡា បានចែករំលែកវីដេ​អូ​មួយទាក់ទងនឹងគន្លឹះសំខាន់ៗ ក្នុងការអនុវត្តឱ្យត្រឹមត្រូវក្នុងពេលធ្វើចត្តាឡីស័ក និងជួយកាត់បន្ថយភាពតានតឹង។

នៅពេលដែលអនុវត្តចត្តាឡីស័កបុគ្គលនីមួយៗអាចមានអារម្មណ៍ស្រងូតស្រងាត់ឬច្របូកច្របល់ អ្នកខ្លះទៀតអាចមានភាពភ័យខ្លាច និងអស់សង្ឃឹម ប៉ុន្តែយើងត្រូវធ្វើការទទួលយក។ ត្រូវយល់ថានេះជាពេលវេលាពិសេសនិងខុសពីពេលមុនៗ ទោះបីជាយើងមិនចង់ទទួលយកក៏ដោយ។

មួយទៀតគឺ ការភ្ជាប់ទំនាក់ទំនង។ ត្រូវរក្សានិងផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃតាមរយៈទំនាក់ទំនងសង្គម អ៊ីម៉ែល និងទូរស័ព្ទជាដើម បើទោះជាមិនអាចជួបផ្ទាល់ក៏ដោយ។ ទំនាក់ទំនងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកអនុវត្តចត្តាឡីស័កត្រូវរក្សាភាពតានតឹងផ្លូវចិត្ត និងមិនត្រូវឱ្យភាពភ័យខ្លាចប៉ះពាល់ដល់ការប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃទេ ត្រូវគិតថាយើងទាំងអស់គ្នាជួបនូវបញ្ហានេះទាំងអស់គ្នា យើងអាចតស៊ូបានជាមួយគ្នាក្នុងគ្រាលំបាកនេះ។

ចំពោះការងារប្រចាំថ្ងៃអ្នកគួរផ្ដល់អាទិភាពដល់សកម្មភាពដែលអ្នកចូលចិត្ត និងធ្វើការងារណាដែលអ្នកមិនមានពេលធ្វើកាលពីមុន ដូចជាការអានសៀវភៅ ការស្ដាប់តន្រ្តី និងការធ្វើលំហាត់ប្រាណជាដើម។ អ្នកនឹងមិនមានអារម្មណ៍តានតឹងនៅពេលអ្នកបានការងារ ឬសកម្មភាពដែលអ្នកចូលចិត្ត។

ចំណុចបន្ថែមពីនេះ ត្រូវរក្សាការគិតបែបវិជ្ជមាន។ គួរព្យាយាមគិតថាស្ថានការណ៍នេះជាបញ្ហាថ្មី និងជាពេលវេលាមិនធ្លាប់មានពីមុន ពេលខ្លះវាអាចនាំមកនូវរឿងរ៉ាវល្អៗ បើសិនជាយើងអាចរៀនសូត្រពីវាបាន ពេលវេលាសុទ្ធតែជាឱកាសដើម្បីរៀនសូត្រពីអ្វីដែលថ្មីៗ។

កំណត់ការទទួលយកព័ត៌មានក៏ជាគន្លឹះសំខាន់មួយដែរ។ ត្រូវកំណត់ពេលវេលាប្រចាំថ្ងៃ ដើម្បីទទួលឬអានព័ត៌មាន គួរកាត់បន្ថយនូវការអាន ឬការមើលព័ត៌មានដែលធ្វើឱ្យអ្នកតានតឹងផ្លូវចិត្ត មានទុក្ខព្រួយ ស្រងូតស្រងាត់ ឬភ័យស្លន់ស្លោរជាដើម។

ចំណុចសំខាន់ចុងក្រោយ គឺការសម្រាកបន្ធូរអារម្មណ៍។ គួរធ្វើការសម្រាកបន្ធូរអារម្មណ៍ តាមរយៈការអនុវត្តលំហាត់ដង្ហើម ការស្មឹងស្មាតិ៍ជាដើម។ ក្នុងស្ថានភាពដេកឬអង្គុយ ធ្វើការសម្មាធិឱ្យបានបីដងក្នុងមួយថ្ងៃ ដោយដកដង្ហើមវែងៗ ជ្រៅៗ ហើយក្នុងពេលសម្មាធិម្ដងៗ ត្រូវប្រើពេលចាប់ពី 6-7 នាទី និងប្រព្រឹត្តិឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 115 ដោយឥតគិតថ្លៃ ឬចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ភាព សុភ័ក សរសេរសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ជាបំណិនក្នុងការ​សិក្សា​សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

លោក ភាព សុភ័ក ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្នលោកគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម បានសម្រេច​ចិត្ត​និពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA»…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផលលំបាកនៃការរៀបការនៅវ័យកុមាររបស់ សូរិយា ជនជាតិដើមភាគតិច

ក្រោយពេលរៀបការក្មេងស្រីភាគច្រើនត្រូវមើលថែទាំកូនតូចដោយខ្លួនឯង និងចាប់អាជីពជាអ្នកស៉ីឈ្នួលនៅចំការក្នុងសហគមន៍ ឬតាមភូមិស្រុក …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងការងារ ៖ ការប្រើប្រាស់ធនធាន​មនុស្ស​ក្នុងស្រុក គឺជាការជួយសង្គម បង្កើនប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​និរន្តរភាព

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន​ សហគ្រាស​ក្នុងស្រុក ងាក​មក​ប្រើប្រាស់​ធនធាន​មនុស្ស​នៅក្នុងស្រុក ដែលវា​នឹង​ជួយ​​ទៅ​ដល់​ការងារ​សង្គម បង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់ផលិតកម្ម…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

៩ចំណុច ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើភពផែនដី

ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ជាមួយនឹងការឡើងកំដៅផែនដី 2°C នឹងបង្កឱ្យមានគ្រោះរាំងស្ងួតកាន់តែខ្លាំង និងទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះកាន់តែច្រើន។ លោក នីកូឡាស ហាហ្គែលបឺក…