ដំណើរដើមចមដែលនាំឱ្យមាន “ទិវានារីអន្តរជាតិ 8 មីនា”

រាល់ឆ្នាំទិវានារីអន្តរជាតិ 8 មីនាតែងប្រារព្ធឡើងក្នុងបុព្វហេតុបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ ដោ​​យ​​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា “​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​​”, “​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​”, “​ការពារ​សុខភាព​មាតានិង​ទារក​”។​ នៅក្នុងឆ្នាំ 1​9​10 សន្និបាតអន្តរជាតិនារីដែលមានប្រ​ទេ​​ស 17 ចូលរួមធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃទី 08 ​ខែមីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសា​ក​ល​លោក។

នៅ​ចុង​សតវត្ស​ទី 19 បច្ចេកវិទ្យា​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេ​ស​​ដែលមាន​ឧស្សាហកម្ម​រីកចម្រើន​។ ទន្ទឹមគ្នានេះនារីនិង​កុមារ​ក្រីក្រ​រាប់លាន​នាក់បាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រនិង​​សហគ្រា​ស​​ឯកជន​នានា​​។ ពួក​ម្ចាស់​រោងចក្រ​​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​លើ​កម្លាំង​ពលកម្មរបស់​នារី កុមារ និង​កម្មករទន់ខ្សោយផ្សេងទៀត ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី 12 ម៉ោងទៅដល់ 16 ​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​រ៍​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករជា​នារី និង​កុមារ​។ អ្នកទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា ស្ទើរតែអស់សេរីជាមនុស្ស​។​

ទិវានារីអន្តរជាតិកើតឡើងដោយសារព្រឹត្តការណ៍នៅឆ្នាំ 1908 នៅពេលនោះមានស្រ្តីមួយម៉ឺនប្រាំពាន់នាក់ដង្ហែរក្បួនក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានប្រាក់ខែកាន់តែប្រសើរ ម៉ោងធ្វើការសមរម្យ និងមានសិទ្ធិក្នុងការបោះឆ្នោត។ មួយឆ្នាំក្រោយមក គណបក្សសង្គមនិយមរបស់អាមេរិក បានប្រកាសទិវានារីជាតិជាលើកដំបូង។

គេនៅចំាបានថា គំនិតដែលបានប្រែក្លាយទិវានារីជាតិទៅជាអន្តរជាតិ កើតចេញពីស្រ្តីម្នាក់ដែលមានឈ្មោះថា Clara Zetkin ។ ទិវានារីអន្តរជាតិត្រូវប្រារព្ធជាលើកដំបូងនៅឆ្នាំ 1911 នៅប្រទេសអូទ្រីស ដាណឺម៉ាក អាឡឺម៉ង់ និងស្វ៊ីស បន្ទាប់ពីសន្និបាតអន្តរជាតិនារីឆ្នាំ1910 ។ 

ពេលនោះហើយអ្វីៗត្រូវបានធ្វើឡើងជាផ្លូវការនៅឆ្នាំ 1975 នៅពេលដែលអង្គការសហប្រជាជាតិបានចាប់ផ្តើមប្រារព្ធទិវានេះ។ ប្រធានបទដំបូងដែលអង្គការសហប្រជាជាតិបានអនុម័ត ក្នុងឆ្នាំ 1996 “អបអរសាទរអតីតកាល គ្រោងផែនការសម្រាប់អនាគត” ។ក្រោយមកទិវានារីអន្តរជាតិប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ០8 ខែមីនា។ ចំណែកប្រជាពលរដ្ឋកម្ពុជា​ភាព​ច្រើន​ស្គាល់ និង​និយ​ម​ហៅ​សាមញ្ញាថា “ថ្ងៃសិទ្ធិនារី ឬទិវាសិទ្ធិនារី 8 មីនា”។

ពណ៌ស្វាយ បៃតង និងពណ៌​ស ត្រូវបានចាត់ជាពណ៌តំណាងឱ្យទិវានារីអន្តរជាតិ។ ពណ៌ស្វាយបង្ហាញឱ្យយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ។ ពណ៌បៃតងតំណាងឱ្យក្តីសង្ឃឹម និងពណ៌សតំណាងឱ្យភាពបរិសុទ្ធ​។  

បើមានទិវានារីអន្តរជាតិ តើមានទិវាបុរសអន្តរជាតិដែរឬទេ? ពិតជាមាន ! ទិវាបុរសអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី​ 11 ខែវិច្ឆិកា។ ទិវានេះទំនងមានវត្តមានឡើងនៅឆ្នាំ 1990 ប៉ុន្តែមិនទាន់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅឡើយទេ។ ប្រជាជនអបអរទិវានេះ នៅក្នុងប្រទេសជាង 80 ទូទាំងពិភពលោក ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផងដែរ។

ទិវានារីអន្តរជាតិជាថ្ងៃដែលប្រជាជនប្រទេសនីមួយៗ តែងឈប់សម្រាកពីការងារ។ ប្រទេសប្រទេសរុស្ស៊ីឱ្យតែចំថ្ងៃទិវានារីអន្តរជាតិម្តងៗ ការលក់ផ្កាហាក់កើនឡើងទ្វេដងក្នុងអំឡុងពេល 3ឬ 4 ថ្ងៃ ចន្លោះថ្ងៃ ០8 មីនា។ ប្រទេសចិន ស្ត្រីជាច្រើនបានឈប់សម្រាកពីការងាររបស់ពួកគេកន្លះថ្ងៃតាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសហរដ្ឋអាមេរិក ប្រធានធិបតី​ធ្វើ​សេចក្តី​ថ្លែង​ការ​ជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់សមិទ្ធិផលរបស់ស្ត្រីអាមេរិកាំង។

ឆ្នាំ 2021 នេះការប្រារព្ធទិវានារីអន្តរជាតិអាចនឹងប្លែកពីរាល់ឆ្នាំបន្តិច ដោយសារតែការរាលដាលនៃមេរោគឆ្លងកូវីដ-19 ដោយរំពឹងថាព្រឹត្តិការណ៍ធំៗ នៃទិវានឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ ចំណែកប្រធានបទនៃទិវានារីអន្តរជាតិសម្រាប់ឆ្នាំ 2021 គឺ “ជ្រើសរើសដើម្បីប្រកួតប្រជែង” (#ChooseToChallenge) ហើយយុទ្ធនាការមួយនឹងធ្វើឡើងក្រោមប្រធានបទ​ “យើងទាំងអស់គ្នាអាចជ្រើសរើសដើម្បីប្រកួតប្រជែងនិងអំពាវនាវឱ្យបញ្ឈប់ភាពលម្អៀងលើយេនឌ័រ និងភាពមិនស្មើគ្នា”។​ អ្នកចូលរួមយុទ្ធនាការនេះ ត្រូវលើកដៃឱ្យខ្ពស់​ជាសញ្ញាបង្ហាញថាប្តេជ្ញាចិត្តជ្រើសរើសដើម្បីប្រកួតប្រជែង និងអំពាវនាវឱ្យមានសមភាព៕


ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…