បទពិសោធន៍តែងនិពន្ធល្ខោនវិទ្យុទទួលបានជ័យលាភីលេខ១ ជំរុញចិត្ត ស៊ុយ លីនប៉ាវ ឱ្យស្រឡាញ់ការងារតែងនិពន្ធកាន់តែខ្លាំង

ភ្នំពេញ៖ អត្ថបទល្ខោនវិទ្យុមួយមានចំណងជើងថា “ជនត្រូវគេបំពាន” បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទល្ខោនវិទ្យុទាក់ទងនឹងប្រ​ធា​នបទ “ការបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត” រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្រាប់ឆ្នាំ២០២១។ យុវជន ស៊ុយ លីនប៉ាវ មានអាយុម្ភៃពីរឆ្នាំ ជានិស្សិតផ្នែកស្ថាបត្យកម្ម សិក្សាឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតស្នាដៃតែងនិពន្ធនេះ។

ខ្លឹមសារនៃស្នាដៃល្ខោនវិទ្យុថ្មោងថ្មីដំបូងរបស់ ស៊ុយ លីនប៉ាវ មានបំណងបង្ហាញឱ្យឃើញសកម្មភាពមួយចំនួននាំឱ្យកើតមានរូបភាពបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត ព្រ​ម​ទាំ​ង​ផ្តល់​ដំណោះ​ស្រា​យ​ផ្សេង​ៗ​ដល់​ជន​រង​គ្រោះនៅក្នុងដំណើរសាច់រឿង។ 

ស៊ុយ លីនប៉ាវ ៖

“ក្តីស្រមៃខ្ញុំតែងផ្លាស់ប្ដូរជានិច្ច ពេលឱកាសថ្មីមកដល់! អាចនិយាយម្យ៉ាងទៀតថា ខ្ញុំមិនទាន់បានរកឃើញទេពកោសល្យពិតប្រាកដរបស់ខ្លួនឯង ដូច្នេះខ្ញុំតែងសាកល្បងបទពិសោធន៍ថ្មីៗ ដើម្បីស្វែងយល់ខ្លួនឯងឱ្យកាន់តែច្បាស់… តែខ្ញុំចង់ក្លាយជាអ្នកនិពន្ធមួយរូប”

ស៊ុយ លីនប៉ាវ

យុវជនមានទីកន្លែងកំណើតនៅខេត្តកំពង់ធំរូបនេះ បានរំលឹកដល់ការសម្រេចចិត្តតែងនិពន្ធអត្ថបទល្ខោនវិទ្យុលើដំបូងរបស់ខ្លួនថា សម្រេចចិត្តចូលរួមប្រកួតប្រជែងសរសេរអត្ថបទរឿង​ល្ខោនវិទ្យុ មានគោលបំណងធំមួយ គឺចង់សាកល្បងស្នាដៃនិងទេពកោសល្យរបស់ខ្លួន។

ពន្លកអ្នកនិពន្ធរូបនេះ បានឱ្យដឹងថា រូបគេមានសង្ឃឹមយ៉ាងមុតមាំក្នុងការងារតែងនិពន្ធ ដោយសារទទួលបានការគាំទ្រនិងលើកទឹកចិត្តពីរៀមច្បងនិងអ្នកនិពន្ធជាច្រើនរូប រួមមានអ្នកស្រី ម៉ីសន សុធារី, អ្នកស្រី អ៊ុច ថាវី, ឯកឧត្តម ព្រឿង ប្រណិត, លោក ឡឹក ជំនោរ, អ្នកស្រី ប៉ុល ពិសី, លោកគ្រូអ្នកគ្រូនៅក្នុងសមាគមអ្នកនិពន្ធខ្មែរ, ព្រមទាំងរៀមច្បងក្នុងអាជីពជាច្រើនរូបទៀត។

សូមបញ្ជាក់កាលពីឆ្នាំ២០២០ កន្លងទៅ ស៊ុយ លីនប៉ាវ ធ្លាប់បានទទួលជ័យលាភីកិត្តិយសក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ផ្នែកប្រលោ​ម​លោ​​កខ្លី។ លីនប៉ាវ ធ្លាប់បានសរសេររឿងខ្លីមួយចំនួនដូចជា រឿងខ្លី “ម៉ែ! ខ្ញុំចង់រស់” ទទួលបានជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍រៀបចំពុទ្ធសាសនបណ្ឌិ​ត្យ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទោសនៃសុរា”, ប្រលោមលោកខ្លី “មានលុយបាត់ម៉ែ” រង្វាន់កិត្តិយសនៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩។ ស៊ុយ លីនប៉ាវ ធ្លាប់ចូលរួមបោះពុម្ពរឿងខ្លី “កូនអ្នករើសសំរាម” ជាមួយសមូហកម្មមន្តទឹកខ្មៅ ក្រោមចំណងជើងសៀវភៅ “ខ្មាសខ្លួនឯង” ក្នុងឆ្នាំ២០១៩ និងរឿងខ្លី “បណ្ដឹងគីង្គក់” ចូលរួមបោះពុម្ពជាមួយសមូហកម្មមន្តទឹកខ្មៅ ក្រោមចំណងជើងសៀវភៅ “ព្រៃរំដួល” កាលឆ្នាំ២០១៨ និងមានស្នាដៃជាទៀតដែលមានការគាំទ្រខ្លាំងអំពីមហាជន៕


ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..