ភ្នំពេញ៖ ការសិក្សាពីចម្ងាយជាវិធីសំខាន់ជួយឱ្យសិស្សានុសិស្សទាំងអស់នៅតែអាចបន្តរៀនបានជាមួយគ្រូ ធ្វើកិច្ចការសាលា និងមានសកម្មភាពសន្ទនាជាមួយគ្រូជាធម្មតា។ នៅក្នុងដំណាក់កាលគ្រឹៈស្ថានសិក្សាទាំងអស់ទូទាំងប្រទេសផ្អាកដំណើរបណ្តោះអាសន្ន ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ឪពុកម្ដាយមាន ឬអាណាព្យាបាលសិស្សទាំងអស់ ចូលរួមជំរុញសកម្មភាពសិក្សារបស់កូនតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ៖
អំឡុងពេលរៀនពីចម្ងាយនេះ សង្គមគ្រួសារមានតួនាទីសំខាន់ក្នុងការជួយពង្រឹងការរៀនសូត្រទូទៅក្នុងបរិបទវីដ-19
អ្នកស្រី យឹម នី ជាគ្រូបង្រៀននៅវិទ្យាល័យទួលទំពូង មានប្រសាសន៍ថា ៖
ពេលកូនៗរៀនតាមប្រព័ន្ធអនឡាញនេះ ឪពុកម្ដាយជាអ្នកមានទំនួលខុសត្រូវខ្ពស់ណាស់ក្នុងការជួយជំរុញកូនឱ្យមានឆន្ទៈរៀនសូត្រឱ្យ ដើម្បីទទួលបានលទ្ធផលល្អ។ ប្រសិនបើឪពុកម្ដាយមិនជួយជំរុញទឹកចិត្តកូនទេ ធ្វើឱ្យសិស្សមានអារម្មណ៍ខ្ជិល មិនចង់រៀន ហើយលទ្ធផលប្រឡងប្រចាំខែក៏ពុំទទួលបានលទ្ធផលល្អដែរ
អ្នកស្រី យឹម នី បានបន្ថែមថា ឪពុកម្តាយត្រូវតាមដាននិងលើកទឹកចិត្តកូនឱ្យសិក្សាក្នុងដំណាក់កាលកូវីដ-១៩ នេះ។ ប្រសិនបើមានការគាំទ្រនិងលើកទឹកចិត្តឱ្យសិស្សខិតខំរៀនពីសមាជិកគ្រួសារ នោះសិស្សនៅរក្សាជំហចង់បានចំណេះដឹង និងទទួលបានលទ្ធផលល្អនាពេលអនាគត។
គួររំលឹកដែរថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធបង្កើតឱ្យមានកម្មវិធីផ្សព្វផ្សាយមេរៀន និងសារអប់រំផ្សេងៗតាមរយៈ វីដេអូខ្លីៗ ដើម្បីឱ្យអាណាព្យាបាលសិស្សបានដឹង និងយល់កាន់តែច្បាស់អំពីគន្លឹះសំខាន់ៗជួយជំរុញឱ្យកូនមានឆន្ទៈស្រឡាញ់ការសិក្សា និងបន្តរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យបណ្ដាញសារព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យាឌីជីថលបង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍
គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍
ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គណៈគ្រប់គ្រងសាលារៀនដែលមានភូមិសាស្រ្តនៅរាជធានីភ្នំពេញ បានបង្ហាញក្តីបារម្ភចំពោះការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជាសិស្សានុសិស្ស ដោយសារតែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍
ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…