ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បើចង់ក្លាយជាអ្នកជំនាញ និងមានសមត្ថភាពបង្កើតថ្មីកុំរៀនជំនាញណាដែលទូលាយខ្លាំងពេក

បច្ចុប្បន្ននេះ មានយុវជនជាច្រើនចាប់អារម្មណ៍សិក្សាពីរមហាវិទ្យាល័យ ឬសិក្សាជំនាញទាំងឡាយណាដែលមានលក្ខណៈទូលាយដោយគិតថាអាចងាយ ឬមានចន្លោះទូលាយសម្រាប់ស្វែងរកការងារជាដើម។ ផ្ទុយមកវិញ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះអ្នកជំនាញជាច្រើនបែរជាយល់ឃើញថាការធ្វើបែបនេះអាចបង្ករផលប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពទៅវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថាកម្ពុជាត្រូវការអ្នកដែលមានសមត្ថភាពប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីបំបែកមេរៀនទាំងអស់នោះឱ្យក្លាយជាសម្មិទ្ធិផលថ្មី ឬបង្កើតជាស្នាដៃច្នៃប្រឌិតនានាសម្រាប់ដោះស្រាយបញ្ហាលើវិស័យសំខាន់ៗក្នុងសង្គម។ ឯកឧត្តមថា ធនធានមនុស្សដែលមានគុណភាពល្អ គួរសិក្សាលើជំនាញណាមួយឱ្យបានច្បាស់លាស់បំផុតរហូតអាចមានសមត្ថភាពដើម្បីបំបែកគំនិតដើមនៃមេរៀនឱ្យក្លាយជារបកគំហើញថ្មីដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម។ ឧទាហរណ៍ ប្រសិនបើយើងកំពុងសិក្សាផ្នែកកសិកម្ម យើងគួរសិក្សាឱ្យលម្អិតរហូតអាចមានសមត្ថភាពបង្កាត់ពូជដំណាំដែលអាចឱ្យកសិករអភិវឌ្ឍសមត្ថភាពក្នុងការបង្កើនទិន្នផល និងគុណភាពឱ្យបានខ្ពស់ ឬអាចស្វែងរកវិធីសាស្រ្តល្អណាដើម្បីដោះស្រាយបញ្ហាដែលធ្លាប់កើតមានក្នុងវិស័យនេះជាដើម។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖

«ដើម្បីបង្កើតគំនិតថ្មីនេះបាន យុវជនគួរសិក្សាដោយការផ្តោត (focus) ឱ្យបានខ្ពស់បំផុតលើមុខវិជ្ជាដែលខ្លួនបានជ្រើសរើស»។

– ឯកឧត្តម ហង់ ជួនណារ៉ុន

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពបានល្អ អ្នករៀនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់បំផុតពីមេរៀននីមួយៗនៃជំនាញរបស់ខ្លួន ដោយការអភិវឌ្ឍ ពិសោធន៍ និងសាកល្បងជាក់ស្តែងរហូតយល់ជាក់ច្បាស់ពីប្រភពនៃបញ្ហាក្នុងវិស័យនេះ។ បន្ថែមពីលើនេះ ក៏គួរតែមានការស្រាវជ្រាវឱ្យបានច្រើន និងស៊ីជម្រៅពីគ្រប់ប្រភពឯកសារនានាលើពិភពលោកដើម្បីចូលឱ្យកាន់តែជ្រៅលើមុំដែលខ្លួនគិតថាត្រូវផ្តោតដើម្បីឱ្យសមត្ថភាពកាន់តែមុតស្រួច រហូតក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់ និងច្បាស់លាស់បំផុតលើជំនាញរបស់ខ្លួន។ នៅពេលនោះ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណា ឬទៅដល់ទីណាក៏យើងនៅតែក្លាយជាអ្នកជំនាញដែលគេត្រូវការជានិច្ច។

លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម
លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម

ជុំវិញបញ្ហានេះផងដែរ លោក សាន្ត ច័ន្ទកុម្ភៈ អ្នកអប់រំ និងជាអ្នកជំនាញគណនេយ្យ និងសាវនកម្ម បានបញ្ជាក់ថា យុវជនបច្ចុប្បន្នចូលចិត្តសិក្សាជំនាញណាដែលមានភាពទូលាយដើម្បីងាយស្វែងរកការងារធ្វើ ព្រោះជំនាញខ្លះដូចជាជំនាញគ្រប់គ្រងជាដើម ត្រូវបានយុវជនមើលឃើញថាជាផ្នែកដែលមានចន្លោះការងារធំ ពេលចេញពីសាលាអាចធ្វើការងារណាមួយក៏បានក្នុងវិស័យដ៏ទូលាយនេះ។ លោកថា ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះជំនាញទាំងអស់នោះពេលខ្លះមានលក្ខណៈទូលាយពេកដែលធ្វើឱ្យយើងចាប់បានត្រឹមតែជាឱកាសការងារតូចៗ និងមិនច្បាស់លាស់តែប៉ុណ្ណោះ។

លោក សាន្ត ច័ន្ទកុម្ភៈ បាននិយាយថា៖

«ប្រសិនបើចង់អភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលសំខាន់ ឬអ្នកជំនាញក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ អ្នកសិក្សាទាំងអស់ចាំបាច់ត្រូវតែសម្រួចជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមុនសិន»។

– លោក សាន្ត ច័ន្ទកុម្ភៈ

អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ការដែលចាប់យកជំនាញទូលាយពេក អាចនឹងធ្វើឱ្យគាត់អភិវឌ្ឍយឺតនៅក្នុងស្ថាប័នការងារជាក់ស្តែង។ ជាឧទាហរណ៍ បើនិស្សិតម្នាក់ចេញមកក្នុងជំនាញណាមួយដែលមិនស៊ីជម្រៅ ឬមានលក្ខណៈទូទៅខ្លាំងពេក គាត់ចាំបាច់ត្រូវតែសម្រេចចិត្តចូលទៅផ្នែកណាមួយនៃក្រុមហ៊ុន ឬស្ថាប័នដែលគាត់បានដាក់ពាក្យបម្រើការងារនោះ ព្រោះគ្រប់ស្ថាប័នទាំងអស់ត្រូវបានបែងចែកជាផ្នែកយ៉ាងលម្អិត ហើយគ្មានស្ថាប័នណាអនុញ្ញាតឱ្យយើងទទួលការងារសំខាន់ភ្លាមៗដោយគ្មានភាពច្បាស់លាស់នោះទេ។ ហេតុនេះគាត់ត្រូវចំណាយពេលយ៉ាងយូរដើម្បីសិក្សាពីអ្វីដែលគាត់កំពុងធ្វើនោះទម្រាំគាត់បានឡើងពីមួយកន្លែងទៅមួយកន្លែងផ្សេងទៀត។ ផ្ទុយមកវិញ ប្រសិនបើគាត់ចាប់យកជំនាញណាមួយដែលជាផ្នែកសំខាន់សម្រាប់ក្រុមហ៊ុនតែម្តង គាត់នឹងអាចអភិវឌ្ឍខ្លួនបានលឿន ឬមានចំណេះដឹងស្រួចជាងអ្នកដែលសិក្សាផ្នែកទូលាយពេក។ ជាក់ស្តែងបើគាត់ចេញដំណើរពីអ្នកជំនាញគណនេយ្យ គាត់អាចនឹងមានឱកាសក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ ឬថ្ងៃក្រោយអាចក្លាយជានាយកប្រតិបត្តិជាដើម។ ហេតុនេះ ការសិក្សាលើជំនាញតូចតែច្បាស់លាស់ អាចនឹងធ្វើឱ្យអ្នកសិក្សាមើលឃើញផ្លូវអភិវឌ្ឍសមត្ថភាពច្បាស់លាស់ និងស៊ីជម្រៅជាងអ្នកដែលចាប់យកជំនាញធំៗ និងទូលាយខ្លាំងពេក៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកប្រឹក្សា ៖ ក្នុងបរិបទអាកាសធាតុក្តៅខ្លាំងនារដូវចូលឆ្នាំ យុវជន​ត្រូវ​យកចិត្តទុកដាក់​ចំពោះសុខភាពផ្លូវចិត្ត ពិសេស​របបអាហារ

បរិយាកាសក្តៅហួតហែងខ្លាំងនៅរដូវប្រាំង​ឆ្នាំ២០២៤នេះ ចំពេលនៃពិធីបុណ្យ​ចូលឆ្នាំថ្មី​ផងនោះ មានយុវជន​ជាច្រើន​បានបង្ហាញអារម្មណ៍​ធុញថប់ ខណៈអ្នក​ប្រឹក្សា​ផ្នែកសុខភាពផ្លូវចិត្តផ្តល់យោបល់ថា ក្នុងបរិបទអាកាសធាតុក្តៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ អំពាវនាវ​​ដល់អ្នកប្រើប្រាស់ផ្លូវចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី

ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤ គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានធ្វើការ​អំពាវនាវ​ដល់សាធារណៈជនជាអ្នក​ប្រើប្រាស់ផ្លូវ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

«ត្រុដិ» របាំនិយមលេងក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី បង្ហាញអត្ថន័យដេញគ្រោះចង្រៃ នាំចូលសិរីសួស្តីមកវិញ

ពាក្យ «ត្រុដិ» មានដើមកំណើតមកពីភាសាសំស្រ្កឹតប្រែថា ផ្ដាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្រ្កន្ត» ។ «របាំត្រុដិ» អ្នកស្រុកនិយមលេង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ការតាំងចង្កៀងគោមនៅតាមផ្ទះ និងទីសាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មី នាំឱ្យមានភាពស្រស់ស្អាត និងពន្លឺសិរីសួស្ដី

ទំនៀមទម្លាប់នៃការអុជភ្លើងគោមនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺដើម្បីឱ្យមានពន្លឺភ្លឺនាពេលយប់សម្រាប់លេងល្បែងប្រជាប្រិយ និងការជួបជុំបងប្អូន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

«ក្បួនដង្ហែរទីក្រុងខ្មែរ» បង្ហាញពីការរក្សា និងលើកស្ទួយវប្បធម៌របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក

កម្មវិធី «ដង្ហែរក្បួនទីក្រុងខ្មែរ» បានលើកស្ទួយផ្សព្វផ្សាយ និងរក្សាវប្បធម៌ខ្មែរដល់កូនខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកឱ្យបានស្គាល់ពីវប្បធម៌…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទំនាក់ទំនង នៃឥទ្ធិពលរលកកម្ដៅ និងសរីរាង្គកាយរបស់មនុស្ស

ការឡើងកម្ដៅក្នុងខ្លួនមនុស្សអាចបណ្ដាលមកពីកត្តារួមផ្សំសំខាន់ៗ ២គឺ កម្ដៅនៃបរិយាកាសខាងក្រៅ និងកម្ដៅក្នុងរាងកាយ ដែលកើតចេញពីដំណើរការមេតាប៉ូលីស។
ចំណេះជីវិត, ព្រឹត្តិការណ៍

សញ្ញា ៦ បង្ហាញថា រលកកម្ដៅខ្ពស់ កំពុងមានឥទ្ធិពលលើផ្លូវចិត្តអ្នក

កម្ដៅអាចបណ្ដាលឱ្យអស់កម្លាំង ឬដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យស្ថានភាពជំងឺ ដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ ដែលជំងឺទាំងនោះមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម ជំងឺតម្រងនោម និងបញ្ហាសុខភាពផ្លូវចិត្ត។
ចំណេះជីវិត, ព្រឹត្តិការណ៍

ពង្រឹងការអប់រំ និងសុខភាពផ្លូវចិត្តជំរុញភាពរីករាយដល់យុវវ័យ

ធ្លាក់ចុះជាគំហុកនូវសុភមង្គមរបស់យុវវ័យក្នុងសកលលោក បោកបក់ពីសម្ពាធសង្គមការងារ បច្ចេកវិទ្យា សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើយតប…..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្ដម ឆាត សុឆេត ៖ គ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋអាចរៀបទៅតាមលទ្ធភាពជាក់ស្ដែង

ពីបុរាណកាលមក ការរៀបគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីត្រូវគេធ្វើឡើងតែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ។ បន្ទាប់រៀងមកថ្នាក់ដឹកនាំ ឬមន្រ្តីដែល​មានសទ្ធាជ្រះថ្លាក្នុងការគោរពបដិបត្ត បូជាពលីការ ក៏បានរៀបចំដែរ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីជំនាញ បង្ហាញពីឥរិយាបថ និងវិធីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អំឡុងនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ជាធម្មតានៅអំឡុងបុណ្យទានដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក​ជាដើម កំណើនចរាចរណ៍នៃយានយន្តលើដងផ្លូវ គឺមានសភាពមមាញឹកខ្លាំងច្រើនជាងសព្វមួយដង ព្រោះប្រជាពលរដ្ឋ ត្រូវធ្វើដំណើរ…