ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព “ចេះងូតទឹកសម្អាតកាយ គួរចំណាយពេលសម្អាតចិត្តផង”

ភ្នំពេញ៖ មនុស្សម្នាក់ៗតែងងូតទឹកសម្អាតខ្លួនប្រាណជារៀងរាល់ថ្ងៃ ដោយគិតថារាងកាយត្រូវការភាពស្អាតស្អំ រួមទាំងប្រើប្រាស់ផលិតផលជាច្រើនរួមផ្សំផង។ ចុះបើចិត្តរបស់មនុស្សវិញ តើមានមធ្យោបាយបែបណាសម្អាតចិត្តឱ្យបានស្អាតល្អ?

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព មានសង្ឃដីកាតាមរយៈវីដេអូលើបណ្ដាញសង្គមថា៖

“ដើម្បីសុខភាពល្អមនុស្សគ្រប់គ្នាសម្អាតខ្លួន សម្អាតផ្ទះឱ្យបានល្អ​ជាដើម… ប៉ុន្តែចិត្តរបស់មនុស្សក៏ត្រូវការសម្អាតដូចគ្នា ! ការមួម៉ៅ ស្មុគស្មាញ ច្រណែន ពិបាកចិត្ត​ ទាំងអស់នេះជាសំរាមនៅក្នុងចិត្ត។ ដូច្នោះត្រូវរកវិធីសាស្ត្រសម្អាតវាចេញ ដូចជាផ្ដល់សេចក្ដីស្រឡាញ់ ឬចែករំលែករឿងល្អៗទៅកាន់អ្នកដទៃ នោះប្រៀបដូចយើងជា​មនុស្សដើមឈើដែលមានម្លប់ទៅដល់មនុស្សគ្រប់គ្នាមានសេចក្ដីសុខ យើងក៏មានសេចក្ដីសុខសប្បាយដូចគ្នា​ ទាំងអស់នេះហើយវាការសម្អាតផ្លូវចិត្តរបស់យើងបានត្រឹមត្រូវ”

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព

ព្រះអង្គមានសង្ឃដីកាបន្ត

“ងូតទឹកសម្អាតកាយ គុណធម៌ទាំងឡាយសម្អាតចិត្ត”

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព

មនុស្សគួរណាស់តែព្យាយាមសម្អាតចិត្តតាមរយៈសេចក្ដីស្រឡាញ់ កុំធ្វើអំពើអាក្រក់បៀតបៀនអ្នកដទៃ។ ត្រូវមានមេត្តា ករុណា ខន្តីនៅក្នុងខ្លួន មានការតាំងចិត្តឱ្យស្ងប់ ដើម្បីកុំឱ្យចិត្តរវើយរវាយច្រើន​។ មនុស្សម្នាក់ៗត្រូវចេះធ្វើសមាធិផ្ដោតចិត្តឱ្យនឹង ដកដង្ហើមចេញចូលឱ្យបានល្អ នោះពេលមានបញ្ហាអ្វីមកដល់ចិត្ត យើងបានត្រៀមរួចជាស្រាចថា ជីវិតតែងតែមានរឿងល្អខ្លះ​ និងរឿងអាក្រក់ខ្លះវាជារឿងធម្មតា​។

ជារួមមក សេចក្ដីសុខផ្លូវចិត្តពិតជាសំខាន់ខ្លាំងបំផុតចំពោះមនុស្សម្នាក់ៗ ដោយយើងត្រូវចេះមើលថែរក្សាសម្អាតឱ្យបានល្អ រួមទាំងឧស្សាហ៍ពិនិ្យត្យសុខភាពបានខ្ជាប់ខ្ជួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..