ម្ចាស់ស្នាដៃ “មនុស្សបាក់ទឹកចិត្ត” យល់ថាមនុស្សកុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង

ភ្នំពេញ៖ “កុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង” ជាឃ្លាសម្រាប់រំលឹកខ្លួនឯងនៅពេលដែលជួបបញ្ហាក្នុងដំណើរជីវិតជាអ្នកនិពន្ធ។ ឃ្លានេះក៏មាននៅក្នុងសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ដែលជាស្នាដៃរបស់អ្នកនិពន្ធប្រលោមលោក គឹម ឌីណា លើកបង្ហាញបទពិសោធជីវិតដែលឆ្លងកាត់ផ្ទាល់ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារបន្ថែមធ្វើជាអំណះអំណាងលាតត្រដាងតាមរយៈសំណេរ។

សៀវភៅមនុស្សបាក់ទឹកចិត្ត ទទួលបានការគាំទ្រខ្លាំងជាងគេក្នុងចំណោមស្នាដៃផ្សេងទៀតរបស់កញ្ញា គឹម ឌីណា។ ជាក់ស្តែងស្នាដៃនេះ បានបោះពុម្ពឡើងវិញចំនួនបួនលើករួចមកហើយ។ កញ្ញា គឹម ឌីណា បានឱ្យដឹងថា ៖

“ខ្ញុំជាមនុស្សធ្លាប់បាក់ទឹកចិត្ត ប្រសិនបើមនុស្សកំពុងមានបញ្ហាដូចខ្ញុំ បានអានសៀវភៅនេះរួច ប្រហែលជាគាត់មានអារម្មណ៍ថាធូរស្រាល ពួកគាត់មិនមានអារម្មណ៍ថាឯកាពេកនោះទេ ខ្ញុំហ៊ានលាតត្រដាងបញ្ហា និងចែករំលែកទៅកាន់មនុស្សគ្រប់​គ្នា​”

ខ្លឹមសារដាក់បញ្ចូលក្នុងសៀវភៅមនុស្សបាក់ទឹកចិត្ត ឌីណា បានឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រីពាក់ព័ន្ធនឹងសេចក្តីស្នេហា បញ្ហាគ្រួសារ បញ្ហាការងារ និងក្តីសុបិនផ្សេងៗ​ ដែលស្ត្រីប្រាថ្នាចង់បាន។ ក្រៅពីអាជីពសរសេរសៀវភៅ អ្នកនិពន្ធវ័យសាមសិបឆ្នាំរូបនេះ បានផលិតវីដេអូអប់រំជាច្រើនបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក បំណងជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គិតវិជ្ជមានចំពោះខ្លួនឯង បង្កើតក្តីសង្ឃឹម កុំបោះបង់បំណងប្រាថ្នា លើកទឹកចិត្ត និងរកដំណោះស្រាយសមស្របចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។

“ខ្ញុំសូមអរគុណអ្នកនិពន្ធសៀវភៅឱ្យខ្ញុំអាន បានជួយឱ្យខ្ញុំស្បើយពីទុក្ខកន្លងទៅ… រហូតខ្ញុំគិតថាខ្ញុំត្រូវការប៊ិច ដើម្បីជួយគាស់កកាយបញ្ហាខ្លះដែលពិបាកនឹងថ្លឹងថ្លែង និងជួយចែករំលែកទុក្ខសោករបស់អ្នកដទៃតាមរយៈស្នាដៃរបស់ខ្ញុំ ! មានរឿងខ្លះខ្ញុំពិបាកនិយាយណាស់ ដូច្នេះហើយមានតែយកសំណេរមកជំនួសវិញ”

កញ្ញា គឹម ឌីណា

កន្លងទៅកញ្ញា គឹម ឌីណា ធ្លាប់និពន្ធនិងបោះពុម្ពផ្សាយស្នាដៃជាច្រើន ដូចជាសៀវភៅ “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” សៀវភៅ “ស្នេហ៍អស់ពីហឫទ័យ” រឿង “បវរកញ្ញាប្រលោមលោក” បោះពុម្ពក្នុងសៀវភៅមន្តទឹកខ្មៅ រឿង “យើងដើម្បីយើង” រឿង “ម្ដាយខ្ញុំ” ជ័យលាភីរង្វាន់អក្សរសិល្ប៍នូ ហាច និងស្នាដៃប្រលោមលោកផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ 2013 អ្នកនិពន្វរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅក្នុងសាកលវិទ្យាល័យន័រតុន និងបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេស (TESOl) នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅឆ្នាំ 2017 ។ កញ្ញា គឹម ឌីណា បានចាប់ផ្តើមរៀនតែងនិពន្ធលើកដំបូងក្នុងពេលសិក្សានៅថ្នាក់ទីប្រាំបួន៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…