លោក នឹម ឈុន្នី ៖ ការអប់រំជាផ្នែកសំខាន់ ដើម្បីឱ្យជីវិតមនុស្សមានភាពពេញលេញ

ដើមឆ្នាំ២០១៩ ជាពេលវេលាដែលលោក នឹម ឈុន្នី ចាប់ផ្ដើមសរសេរសៀវភៅមួយក្បាលចំណងជើងថា “សមាធិដើម្បីថាមពលជីវិត” ដែលខ្លឹមសារផ្តោតសំខាន់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ស្នាដៃនេះទទួលបានប្រជាប្រិយភាពនិងគាំទ្រយ៉ាងខ្លាំងពីយុវជនកម្ពុជា រហូតដល់អ្នកអានមួយចំនួនបានកែប្រែទម្លាប់រស់នៅរបស់ខ្លួនស្របតាមគន្លឹះអប់រំនៅក្នុងសៀវភៅរបស់លោក។

ក្រៅពីនិពន្ធខ្លឹមសារជីវិតតាមរយៈសំណេរលើសន្លឹកសៀវ​ភៅ លោក នឹម ឈុន្នី ក៏ជាសហស្ថាបនិក VIPASSA ជាក្រុមហ៊ុនដែលបង្រៀនភាពជាអ្នកដឹកនាំ និងសមាធិផងដែរ។ លោក នឹម ឈុន្នី បានចំណាយពេលវេលាបួសរៀនរយៈពេលជាង ១៦ឆ្នាំ និងបានលាចាកសិក្ខាបទនៅក្នុងឆ្នាំ២០១០។ លោ​ក នឹម ឈុន្នី ​បានចា​ត់ទុ​កបទពិសោធន៍អប់​រំ​នេះ​ជាផ្នែកមួយដ៍សំខាន់ធ្វើ​ឱ្យជីវិតមានភាពពេញលេញ កសាង​សន្តិភាពផ្លូវចិត្ត និងជួយឱ្យមនុស្សក្លាយ​ជាអ្នកដឹកនាំល្អ។

ផ្តើមជីវិតទទួលការអប់រំដំបូងជាកូនសិស្សនៅសាលាវត្ត បានបួសរៀន និងបានបន្តការសិក្សានៅសាលាពុទ្ធសាសនាតអន្តរជាតិនៅប្រទេសថៃ និងសាលាមួយចំនួននៅអាស៊ីអាគ្នេយ៍រហូតដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នេះជាជីវិតមួយដែលមាន​​ខ្លឹ​ម​សារដោយ​ផ្សារភ្ជាប់ទ្រឹសស្តីព្រះពុទ្ធសាសនានិងការអប់រំ។ និយាយពីអតីតកាល​ នៅក្នុងឆ្នាំ១៩៩៥ ដើម្បីទទួលបានឱកាសសិក្សាលោក នឹម ឈុន្នី សម្រេចចិត្តសាងផ្នួសនៅអាយុ ១២ឆ្នាំ គង់នៅវត្តសេរីមង្គល ហៅវត្តក្សេរ ស្ថិតនៅខេត្តកំពង់ចាម។ រយៈពេលមួយវស្សា (១ឆ្នាំ) បានផ្លាស់ប្ដូរទៅសិក្សាភាសាបាលីនៅវត្តឥន្ទីបូ នៅខេត្តកណ្ដាល និងបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅទីក្រុងតាខ្មៅ គង់នៅវត្តប្រជុំនទី (វត្តក្រពើហារ)។

នៅក្នុងទស្សនៈអប់រំជីវិតផ្ទាល់ខ្លួនលោក នឹម ឈុន្នី យល់ឃើញថា ជីវិតរបស់មនុស្សម្នាក់ៗអាចផ្លាស់ប្ដូរនិងកាន់តែល្អប្រសើរឡើង អាស្រ័យដោយការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងតាំងចិត្តឱ្យបានមុះមុត ទើបសម្រេចគោលបំណងបានពិតប្រាកដ។

លោក នឹម ឈុន្នី បាននិយាយថា ៖

“នៅពេលខ្ញុំបានបួសជាសង្ឃ ជីវិតរបស់ខ្ញុំស្ទើតែផ្លាស់ប្ដូរ ៣៦០ដឺក្រេ ខ្ញុំចាប់ផ្ដើមគិតថា មានតែការសិក្សា ទេ​ ទើបជីវិតរបស់ខ្ញុំល្អប្រសើរ ហើយចាប់ផ្តើមតាំងចិត្តទាំងពីពេលនោះ មកវាកម្លាំងចិត្តឱ្យខ្ញុំហ៊ានពុះពារគ្រប់បែបយ៉ាង”

អ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបន្ថែមថា ការសិក្សាក៏មិនមែនសំដៅលើការសិក្សាក្នុង​ប្រព័ន្ធទាំងស្រុងនោះទេ សូម្បីតែការសិក្សាពីរឿងរ៉ាវនៅក្នុងដំណើរជីវិត​ក៏ជាផ្នែកមួយនៃការរៀនសូត្រផងដែរ។ លោកជឿជាក់ថា ដើម្បីជួយខ្លួនឯងនិងជួយសង្គមបានទាល់តែមនុស្សមានចំណេះដឹង ហើយចំណេះដឹងរមែងទទួលបានពីការសិក្សា។

គ្រូ​បង្វឹក​ផ្នែក​សមាធិ​ដែល​មាន​វ័យ ៣៨ឆ្នាំ មានប្រសាសន៍បន្តថា

“កូនគេអ្នកមាន មានគ្រួសារគេឧបត្តម្ភច្រើន ចំណែកយើងអ្នកក្រត្រូវពឹងលើការតស៊ូប្រឹងប្រែង។ ខ្ញុំរៀនភាសាអង់គ្លេស ខ្ញុំមានសំណាងដោយសារមានគ្រូស្ម័គ្រចិត្តមកបង្រៀននៅក្នុងវត្ត ហើយបានលោកគ្រូនៅវត្តក្រពើហារជួយសម្រួលការរស់នៅទីក្រុងភ្នំពេញ”

“ដើម្បីឱ្យជីវិតរីកចម្រើន និងរឹងមាំបាន អាស្រ័យដោយមនុស្សចេះបើកចិត្តឱ្យ​ទូលាយចំពោះមនុស្សជុំវិញខ្លួន ហើយកុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ត្រូវរៀនប្រចាំថ្ងៃ រៀនគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈទាំងអស់”

លោក នឹម ឈុន្នី

ឆ្នាំ២០១៤ លោក ឈុន្នី បានចូលរួមកម្មវិធីសិក្សា Leadership and Economic Empowerment នៅសិក្សាសហរដ្ឋអាមេរិក រយៈពេលប្រាំមួយសប្ដាហ៍ និងបានបំពេញការងារនៅក្រុមហ៊ុន​បណ្ដុះបណ្ដាលមួយក្នុងប្រទេសកាណាដា។ បន្ទាប់មកលោកក៏បានទទួលពានរង្វាន់ First Prize Winner ASEAN Social Boot Camp និងបានក្លាយជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur)។

បច្ចុប្បន្ននេះ លោកគឺជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur) និងជាគ្រូបង្វឹកនៅអ៊ីមផែកហាប់ ភ្នំពេញ (Impact Hub Phnom Penh) បានតាមបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនភាពជាដឹកនាំ ការនិយាយជាសាធារណៈ និងការជំរុញលើកទឹកចិត្ត។ លោក នឹម ឈុន្នី កំពុងរៀបចំនិទានរឿងព្រេងបុរាណប្រចាំសប្ដាហ៍ ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ដើម្បីឱ្យសាធារណជនស្តាប់​ជាគតិអប់រំសម្រាប់ជីវិត។ លោក​​មានគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំសម្រាប់ប្រជាជនខ្មែរ និងសាលាបណ្ដុះបណ្ដាលការអប់រំបែបបុរាណ ​អប់រំផ្លូវចិត្ត និងមណ្ឌលអប់រំបែបវប្បកម្ម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...