អាហារូបករណ៍៖ សម្រាប់ឆ្នាំសិក្សា 2021 នេះ វិទ្យាស្ថានបច្ចេកវិទ្យា Institut Teknologi Sepuluh Nopember (ITS) នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី បានបង្កើតវគ្គសិក្សាស្ដីពីភាសា និងវប្បធម៌ឥណ្ឌូនេស៊ី (Fun Bahasa Indonesia and Cultural Course Program-FBICC) តាមប្រព័ន្ធ Online ដោយឥតគិតថ្លៃដល់អ្នកសិក្សាជាជនបរទេសទាំងអស់រួមទាំងកម្ពុជាផងដែរ។ ផុតកំណត់ទទួលពាក្យអាហារូបករណ៍ ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ 2021។
សូមបញ្ជាក់ថា កម្មវិធីសិក្សានេះចែកចេញបីវគ្គ សំខាន់ៗ វគ្គទីមួយសិក្សាពីខែមីនា ដល់ខែឧសភា វគ្គទីពីរសិក្សាពីខែមិថុនា ដល់ខែសីហា និងវគ្គទីបីសិក្សាពីខែតុលា ដល់ខែធ្នូ។ សម្រាប់ព័ត៌មានលម្អិតសិស្ស-និស្សិតអាចចូលទៅកាន់គេហទំព័រ https://www.its.ac.id/international/e-program-fbicc/ និងចុះឈ្មោះតាមរយៈគេហទព័រ https://bit.ly/itsgefbicc2021 ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។