អង្គការភ្លែនអន្តរជាតិកម្ពុជា ទទួលបានមេដាយស្ថាបនាជាតិចូលរួមលើកកម្ពស់ការអប់រំ

រតនគីរី៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ និងទទួលបានលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅខេត្តរតនគិរី ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

គ្រឿងឥស្សរិយយសដែលទទួលបាន រួមមាន មេដាយស្ថាបនាជាតិមាស ២គ្រឿង មេដាយស្ថាបនាជាតិប្រាក់ ២គ្រឿង និងលិខិតថ្លែងអំណរគុណ បានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែន។

ការប្រគល់ជូនគ្រឿងឥស្សរិយយសនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីក្នុងពិធីសម្ពោធរួមគ្នានៃអគារអនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូកាលពីថ្ងៃទី 22 ខែកុម្ភះ ឆ្នាំ 2021 នៅស្រុកអូរជុំ ខេត្តរតនគិរី។

អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងធ្វើការជាដៃគូជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអង្គការក្នុងស្រុកដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿន សម្រាប់កូនសិស្សដែលលើសអាយុ គាំទ្រថ្នាក់ចូលរៀនសារឡើងវិញសម្រាប់កុមារដែលបោះបង់ការសិក្សា ពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្រ្តបង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តុះអាសន្នសហគមន៍។

លើសពីនេះទៀត អង្គការភ្លែនបានជួយសាងសង់អគារសិក្សាស្តង់ដារថ្មី រួមមាន បណ្ណាល័យ គាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល គាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។

លោកស្រី គ្វីននេត នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា ៖ “យើងពិតជាមានមោទនភាពដែលជាផ្នែកមួយនៃការចូលរួមចំណែកនេះ។ ប៉ុន្តែដើម្បីនិរន្តរភាព ពួកយើងសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា សូមបែងចែកគ្រូបន្ថែមដល់សហគមន៍ក្រីក្រ និងសហគមន៍ដាច់ស្រយាលដែលសិស្សភាគច្រើនមិនអាចចូលរៀន ពង្រឹងការអនុវត្តក្រមសីលធម៌របស់គ្រូ ពង្រឹងមុខងារនៃគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងសាលារៀន”។

លោកស្រីបានបន្ថែមថា អង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ធានាដល់កុមារ ជាពិសេសក្មេងស្រី នៅតំបន់ដាច់ស្រយាលឱ្យទទួលបានឱកាសស្មើគ្នាក្នុងការអប់រំប្រកបដោយគុណភាព និងកសាងអនាគតភ្លឺស្វាងរបស់ពួកគេ។

អង្គការភ្លែនអន្តរជាតិកម្ពុជា ជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរ។

ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យទទួលបានការរៀនសិក្សា ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍ បានចាប់ផ្តើមបេសកកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..
ជំនាញ, ព្រឹត្តិការណ៍

LinkedIn បង្ហាញជំនាញទន់សំខាន់បំផុត ១០ ដែលក្រុមហ៊ុនត្រូវការពីបុគ្គលិក

សមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលប្រែលប្រួលរហ័ស និងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ គឺជាចំណុចទាក់ទាញ ដែលក្រុមហ៊ុនចង់បានពីបុគ្គលិក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មិនគោរពសិទ្ធិ និង​ល្មើសល្បឿន ជាកត្តាចម្បងបណ្តាល​ឱ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

អំឡុងពេល៤ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៦០ករណី ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់សរុបចំនួន ៣៩នាក់…
ទេពកោសល្យ, ព្រឹត្តិការណ៍

យុវជន​មួយក្រុមបង្ហាញ​ភាពច្នៃប្រឌិត តាមរយៈគម្រោងចម្រោះទឹកភ្លៀងដើម្បីសិស្សនៅតំបន់ដាច់ស្រយាលទទួលបានទឹកស្អាតបរិភោគ

យុវជនមួយក្រុមដែលមក​ពីសាកលវិទ្យាល័យផ្សេងគ្នា បានរួមគ្នាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង ដែលគេ​ឱ្យ​ឈ្មោះថា Rain Filtration System ក្នុងការបំប្លែងទឹកភ្លៀងទៅជាទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាង៣ម៉ឺននាក់ ដាក់ពាក្យ​ប្រឡងគ្រូបង្រៀន​អនុវិទ្យាល័យ

ការប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​អនុវិទ្យាល័យ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែក្រោយ​នេះ ដោយ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ៣៣ ៣១៤នាក់ ខណៈ​ដែល​ការ​ជ្រើសរើស​មានចំនួន ៤៤១កន្លែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

១១វិធីដើម្បីវិនិយោគចំពោះខ្លួនឯង ធ្វើ​ឱ្យជីវិតកាន់តែប្រសើរជាងមុន

ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ ការវិនិយោគចំពោះខ្លួនឯងជារឿងទីមួយ ដែលត្រូវធ្វើ។ ក្នុងស្ថានភាពខ្លះមនុស្សបានគិតថា ការរកលុយបន្ថែមឱ្យបានច្រើន ឬទិញឡានថ្មី …..