អង្គការយូនីហ្វេសកម្ពុជាបង្ហាញគន្លឹះប្រាំមួយចំណុច ដើម្បីថែសុខភាពឱ្យល្អប្រសើរ

មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារប្រចាំកម្ពុជា (Unicief Cambodia) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធចែករំលែកសកម្មភាពទាំងប្រាំមួយ ដែលនឹងអាចក្លាយជាទម្លាប់អនុវត្តប្រចាំថ្ងៃ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរ។

១. ទទួលទានទឹកឱ្យបាន ២លីត្រ ៖ ទឹកជាសារធាតុសំខាន់សម្រាប់ទ្រទ្រង់រាងកាយ ជាពិសេសមួយរយៈនេះដែលធាតុអាកាសចាប់ផ្ដើមកើនកម្ដៅ សារជាតិនៅក្នុងខ្លួនក៏អាចបាត់បង់។ ដើម្បីបន្សាំខ្លួនជាមួយសីតុណ្ហភាពក្ដៅនេះ សម្រាប់មនុស្សធំពេញវ័យ គួរផឹកទឹកឱ្យបានយ៉ាងហោចណាស់ពីរលីត្រក្នុងមួយថ្ងៃ។

២. និយាយ ឬទាក់ទងទៅកាន់មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ ៖ ទំនាក់ទំនងជារឿងសំខាន់ណាស់។ និយាយទាក់ទងទៅកាន់មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ អាចជួយរឹតចំណងមិត្តភាព ក៏ដូចជាសេចក្ដីស្រលាញ់រវាងភាគីទាំងសងខាង។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជួយដល់ផ្លូវចិត្ត ផ្លូវអារម្មណ៍ឱ្យបានកាន់តែប្រសើរផង​ដែរ។

៣. កំណត់ពេលលេងទូរស័ព្ទត្រឹមមួយម៉ោង ៖ ការលេងទូរស័ព្ទជារឿងល្អ ដែលអាចកាត់បន្ថយការអផ្សុក ក៏ដូចជាអាចបង្កើនចំណេះដឹង។ តែការចំណាយពេលច្រើនម៉ោងពេកលេងទូរស័ព្ទ អាចបង្កជាបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាព ដូចជាស្រវាំងភ្នែក ឬចុករោយដៃជាដើម។ ដូច្នេះក្នុងមួយថ្ងៃគួរកាត់បន្ថយពេលលេងទូរស័ព្ទមកនៅត្រឹមតែមួយម៉ោងទើបល្អ។

៤. ទទួលទានបន្លែ និងផ្លែឈើ ៖ បន្លែ​ និងផ្លែឈើមានផ្ទុកជាតិវីតាមីនផ្សេងៗដែលជំនួយដល់ការលូតលាស់សរីរាង្គកាយ។ មិនថាស្ថិតក្នុងវ័យណា ការទទួលទានបន្លែ និងផ្លែឈើផ្ដល់អត្ថប្រយោជន៍ដល់មិនត្រឹមតែសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ហើយអាចជួយដល់សុខភាពសម្រស់ផងដែរ។

៥. គេងឱ្យបានប្រាំបីម៉ោង ៖ គេងគ្រប់គ្រាន់ធ្វើឱ្យមនុស្សមានកម្លាំងកាយ និងមានស្មារតីបំពេញភារកិច្ចផ្សេងៗប្រចាំថ្ងៃ ដូចជាការសិក្សា និងការងារជាដើម។ គេងគ្រប់គ្រាន់ជំនួយជាពិសេសដល់សុខភាពខួរក្បាល ជួយឱ្យមានការចងចាំល្អ ការគិតបានឆាប់រហ័ស និងបង្កើនភាពច្នៃប្រឌិតបានថ្មីៗ។

៦. ហាត់ប្រាណយ៉ាងហោចណាស់បាន ២០នាទីក្នុងមួយថ្ងៃ ៖ ការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យមានរូបរាងស្អាត ឬជួយដល់ការសម្រកគីឡូប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យសាច់ដុំដំណើរការល្អ សម្រួលការធ្វើចលនាក្នុងបេះដូង និងសរសៃរឈាម អាចធ្វើឱ្យឆ្អឹងលូតលាស់រឹងមាំ និងអាចជួយបំបាត់ភាពស្រ្តេសផងដែរ។


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..