អត្ថប្រយោជន៍ Google Classroom សម្រាប់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីផ្ដល់សេវាអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យានៃការបង្រៀនពីចម្ងាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបសម្រាប់ប្អូនសិស្សានុសិស្ស ក្រសួងអប់រំណែនាំពីកម្មវិធីជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឈ្មោះថា “Google Classroom”។ កម្មវិធីនេះបើកឱ្យប្រើប្រាស់ទូលំទូលាយសម្រាប់ការអប់រំដោយមិនគិតថ្លៃជាមួយនឹង Gmail, Document និង Drive។​

រូបតំណាងខាងក្រៅកម្មវិធី Google Classroom

កម្មវិធី Google Classroom បានរចនាឡើងដើម្បីជួយឱ្យគ្រូបង្រៀនបង្កើតនិងរក្សាទុកឯកសារដោយមិនចាំបាច់ប្រើក្រដាស សន្សំពេលវេលាដូចជាការប្រើប្រាស់នៅក្នុង Google Docs ដែលផ្ដល់ភាពងាយស្រួលទាំងគ្រូនិងសិស្ស។

សម្រាប់គ្រូបង្រៀន Google Classroom អាចបង្កើតថ្នាក់រៀនអនឡាញ ដាក់និងបញ្ជូនចូលមេរៀន កិច្ចការស្រាវជ្រាវ ឬដោះស្រាយលំហាត់ដល់សិស្ស តាមដានការសិក្សារបស់សិស្ស និងដាក់ពិន្ទុសម្រាប់សិស្ស។ សម្រាប់សិស្សអាចអានមេរៀន ទទួលបានមេរៀនពីគ្រូ និងដោះស្រាយលំហាត់ ផ្ញើឯកសារមេរៀនដែលដោះស្រាយរួចឱ្យគ្រូបង្រៀនវិញ។

ក្រសួងអប់រំបានបញ្ជាក់ថា កម្មវិធីជំនួយការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញនេះ ភាគច្រើនមានការគាំទ្រពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ហើយអាចទាញយកឯកសារ pdf ដែលប្រាប់ពីរបៀបប្រើប្រាស់តាមរយៈតំណភ្ជាប់នេះ https://bit.ly/3aqUkZ7 ។

សូមបញ្ជាក់ថា ខណៈសាលារៀនទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដោយសារមានតម្រូវការប្រើប្រាស់សេវាអ៊ីនធើណេតច្រើនដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……