អប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ បង្កើនសម្ពាធផ្លូវចិត្តនិងកាត់បន្ថយភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ

ភ្នំពេញ៖ កុលបុត្រកុលធីតាទាំងអស់នៅក្នុងគ្រួសាររមែងតែងចង់បានភាពកក់ក្ដៅ ទំនាក់ទំនងស្និទ្ធស្នាល ដំបូន្មានល្អៗ និងសេចក្ដីស្រឡាញ់ពីម្ដាយឪពុក។ ចំណែកម្តាយឪពុកវិញចង់ឃើញអនាគតកូនល្អប្រសើរ បានទំនុកបម្រុងគ្រប់យ៉ាង ព្រមទាំងអប់រំបន្ថែមទៅលើដំណើរជីវិតរបស់ពួកគេ។ បច្ចុប្បន្នកូនមួយចំនួនពេញចិត្តទទួលយកការអប់រំពីម្តាយឪពុក ប៉ុន្តែមួយចំនួនទៀតបែរជាបង្កើតរូបភាពមិនចុះសម្រុងរវាងកូននិងម្តាយឪពុកទៅវិញ។ ពេលខ្លះពាក្យពេចន៍អប់រំតាមរយៈការប្រៀបធៀបដំណើរជីវិតទៅនឹងកូនអ្នកដទៃ ធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត និងបាត់បង់ភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។ ហេតុអ្វីបានជាពាក្យប្រៀបធៀបនេះ មានឥទ្ធិពលយ៉ាងខ្លាំងលើដំណើរជីវិតរបស់កូន?

លោកស្រី ឃន់ រត្ននា មន្ត្រីនៃអង្គការម៉ារីស្ដូបអន្តរជាតិបានប្រាប់មកកាន់ AMS ថា ៖

“ឪពុកម្ដាយគ្រប់រូបមិនគួរប្រៀបធៀបកូនៗខ្លួនឯងជាមួយនរណាម្នាក់នោះទេ ពីព្រោះថាការប្រៀបធៀបបែបហ្នឹងនឹងធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងមិនមានភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយ។ ឪពុកម្ដាយមានតួនាទីអ្នកផ្ដល់កម្លាំងចិត្តដល់កូនៗរបស់ខ្លួន…”

លោកស្រីបានកត់សម្គាល់ឃើញថា រាល់ពេលកូនមានកំហុសអ្វីមួយ ឪពុកម្ដាយមួយចំនួនតែងស្ដីបន្ទោសកូនជានិច្ច។ ពេលខ្លះប្រៀបធៀបចំណុចល្អរបស់អ្នកដទៃជាមួយកូនខ្លួនឯង ដែលទង្វើទាំងអស់នោះមិនមែនជាដំណោះស្រាយល្អក្នុងការអប់រំកូនឡើយ។ លោកស្រីបន្តថា ពេលអប់រំកូនម្តាយឪពុកគួរជំរុញនិងលើកទឹកចិត្តដល់កូនឱ្យកែប្រែកំហុសឆ្គង ចូលរួមពិភាក្សារកដំណោះស្រាយផ្សេងៗដោយសន្តិវិធី និងចៀសវាសពាក្យបន្តុះបង្អាប់ធ្ងន់ៗដល់កូន។

“មិនត្រូវប្រៀបធៀបបែបហ្នឹងទេ… វ័យជំទង់នេះជាវ័យដែលកូនៗត្រូវការការយកចិត្តទុកដាក់ខ្លាំងពីសំណាក់គ្រួសារ ហើយភាពកក់ក្ដៅពីគ្រួសារសំខាន់មិនអាចខ្វះបានឡើយ”

លោកស្រី ឃន់ រត្ននា

មានបទពិសោធន៍អប់រំកូនមិនធ្លាប់ប្រើរូបភាពប្រៀបធៀប អ្នកស្រី វង្ស ថាវី ជាបុគ្គលិកក្រុមហ៊ុនមួយ បាននិយាយថា ៖

“ដាច់ខាតសូមកុំប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃឱ្យសោះ សំដីឪពុកម្ដាយប្រៀបបានជាអាវុធដែលអាចសម្លាប់ទឹកចិត្ត និងបំផ្លាញអារម្មណ៍របស់កូនបានភ្លាមៗ… ក្នុងនាមខ្ញុំជាម្ដាយតែងតែប្រយ័ត្នប្រយែងយ៉ាងខ្លាំង ហើយបើប្រៀបធៀបទៅកាន់នរណាម្នាក់ គឺខ្ញុំមិនធ្វើតែម្ដង”

អ្នកស្រី វង្ស ថាវី បានបន្តពន្យល់ចំណុចនេះ ការប្រៀបធៀបដោយគិតថាកូនអ្នកផ្សេងគេល្អជាងកូនរបស់ខ្លួន មិនមែនជារឿងត្រឹមត្រូវនោះទេ ពីព្រោះមនុស្សម្នាក់ៗមានចំណុចល្អ និងពូកែរៀងៗខ្លួន។

“បន្ទោសកូនដូចបំបាក់ទឹកចិត្តកូនអីចឹង… ជាក់ស្ដែងកូនខ្ញុំពូកែខាងបាល់ទាត់ ប៉ុន្តែខ្សោយការសិក្សា តែខ្ញុំមិនបានស្ដីបន្ទោសឱ្យកូន ឬប្រៀបធៀបកូនខ្ញុំទៅនឹងកូនអ្នកដទៃដែលរៀនពូកែនោះទេ ខ្ញុំមានតែជំរុញនិងលើកទឹកចិត្តដល់កូនឱ្យខំរៀនបន្ថែម”

គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី បានបង្ហាញថា ការអប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ មិនមែនជាឥរិយាបថអប់រំកូនតាមបែបវិជ្ជមាន។ នៅក្នុងសតវត្សទី21 ម្តាយឪពុកមានតួនាទីជាអ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត ផ្តល់វិធីសាស្ត្រអប់រំឥរិយាបថគំរូ និងបង្កើតភាពកក់ក្តៅដល់កូន៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..