ភ្នំពេញ៖ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) និងUNIVERSITE DE BORDEAUX នៃប្រទេសបារាំង នឹងជ្រើសរើសបេក្ខភាពនិស្សិតអាហារូបករណ៍ពីររូបទៅសិក្សាបន្តវគ្គ DFMS-CIU នៅប្រទេសបារាំងសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
ឯកទេសចំនួនពីរដែលកម្មវិធីអាហារូបករណ៍ជ្រើសរើស រួមមានឯកទេសសល្យសាស្ត្រជំងឺឆ្អឹងនិងបាក់បែក និងឯកទេសសល្យសាស្ត្រនិងប្រព័ន្ធរំលាយអាហារ។ និស្សិតដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងពីរនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន។បេក្ខជនត្រូវបំពេញពាក្យសុំចុះឈ្មោះដែលមានគម្រូស្រាប់ភ្ជាប់នឹងឯកសារពាក់ព័ន្ធផ្សេងៗ រួចស្កេនឯកសារទាំងអស់ជាទម្រង់ PDF ដោយផ្ញើមកតាម Email របស់ក្រុមការងារទាំងបី[email protected], [email protected]ដោយ CC ទៅកាន់ [email protected] ។
បេក្ខជនអាចទាញយកឯកសារតាមរយៈតំណភ្ជាប់ https://uhs.news/CIU_UHS_UB_2021 ឬចូលទៅកាន់ទំព័រFacebook របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលUniversity of Health Sciences ។ អាហារូបករណ៍ផុតកំណត់ទទួលពាក្យចាប់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ល្ងាច។
ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ក្រុមការងារលោកស្រីវេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩ ៧៣២, លោកវេជ្ជបណ្ឌិត ជៀប សម្បតិ្ត ០៧៧ ៣៣៦ ២៤៤ និងអ្នកនាង ហែម មល្លិកា ០១២ ៣៧៥ ៥៩២ រៀងរាល់ម៉ោងធ្វើការ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិអប់រំ បានសម្រេចដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…