អ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ កវីប្រើសំនួនវោហារសព្ទអប់រំមិនចេះរីងស្ងួតក្នុងសង្គមខ្មែរ

“ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះត្បិតខំរៀន ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន ព្រោះចិត្តអាក្រក់”

និពន្ធដោយអ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ

នេះជាកំណាព្យមួយល្បះតែងជាបទកាកគតិក្នុងច្បាប់ល្បើកថ្មី និពន្ធដោយអ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ ដែលជាកវីមានកិត្តិស័ព្ទល្បីល្បាញរបស់ខ្មែរមួយរូបផ្នែកសំនួនវោហារសព្ទ នៅរវាងឆ្នាំ​​១៩២២។ តាមរយៈខ្លឹមសារកំណាព្យមួយល្បះនេះ បង្ហាញឱ្យឃើញពីតម្លៃនៃចំណេះដឹង។ លោកបញ្ជាក់ថា ចំណេះដឹងទាំងឡាយរមែងតែងកើតចេញពីការខិតខំប្រឹងប្រែងស្វែងរកដោយសេចក្តីព្យាយាម ហើយជីវិតរស់នៅរបស់មនុស្សតែងចាកផុតពីភាពក្រ​ខ្ស​ត់​ ប្រសិនបើបុគ្គលចេះជួយយកទៅវិញទៅមក។

អ្នកភិរម្យភាសាអ៊ូ កើតនៅឆ្នាំ១៨៦៥ នៅភូមិព្រៃអណ្ដូងស្វាយ ស្រុកភ្នំពេញ (ស្រុកអង្គស្នួល) ខេត្តកណ្ដាល។ បិតាមាននាមថា អ៊ុក ជាមេឃុំកំបូល ដែលមានគោរម្យងារជាចៅ​ព​ញា​ធម្មរាជា ​និងមាតានាមថា អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។

អ្នកភិរម្យភាសា អ៊ូ ជាបុគ្គលឧស្សាហ៍ព្យាយាមរៀនសូត្រ រហូតគេទទួលស្គាល់ថាជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប។ អតីតកាលលោកបានបំពេញកាតព្វកិច្ចជាព្រះភិក្ខុនៅវត្តបឹងចក រយៈពេលប្រាំឆ្នាំ ព្រមទាំងរៀនប្រែប្រែព្រះត្រៃបិដកចាប់ពីពេលនោះមក។ ក្រោយពីលាចាកសិក្ខាបទ លោកបានបម្រើការងាររាជការក្នុងតួនាទីជាស្មៀន ក្លាយជាអ្នកចម្រៀងសាយដៀវ និងជាអ្នកទេសនាតាមស្រុកភូមិដ៏ល្បីឈ្មោះម្នាក់ រហូតដល់ហ្លួងព្រះស៊ីសុវត្ថិ ប្រទានគោរម្យងារជា “ក្រមង៉ុយ” ពេលបម្រើការងារនៅក្រុមភ្លេងព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំង។

កវីវោហារសព្ទមិនចេះរីងស្ងួតរូបនេះ បានបង្កើតស្នាដៃច្រៀងផ្ទាល់មាត់ជាច្រើន ដូចជាច្បាប់ល្បើកថ្មី, ច្បាប់កេរកាលថ្មី, សេចក្តីរំលឹកដាស់តឿន, ច្បាប់ប្រដៅជនប្រុសស្រី, បណ្ដាំក្រមង៉ុយ, ក្រៅពីនេះមានស្នាដៃជាច្រើនទៀត។

រំលឹកដល់ឈ្មោះអ្នកភិរម្យភាសា អ៊ូ លោក ជ័យ ​ចាប សាស្ត្រាចារ្យផ្នែករចនាបថវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា

“តាង៉ុយជាកវីដែលមានលក្ខណៈប្រ​ជា​ប្រិយ​ ហើយរាល់ស្នាដៃរបស់គាត់ច្រើនទាក់ទងនឹងជីវភាពរស់នៅនិង​ចរិយាទាយាទរបស់ប្រជាជន រំលេចដោយតម្លៃអប់រំដាស់តឿនក្រើនរំលឹកកូនចៅប្រុសស្រី ឱ្យចេះប្រុងប្រយ័ត្នសម្រាប់ឱ្យបុគ្គលគ្រប់មជ្ឈដ្ឋានអាចស្ដាប់បានទាំងអស់។ ហេតុនេះធ្វើឱ្យប្រជាជនខ្មែរ ជាពិសេសប្រជាជននៅជនបទ សុទ្ធតែស្គាល់និងចូលចិត្តរូបគាត់ដែលហៅម្យ៉ាងទៀតថា កវីប្រជាជន”

លោក ជ័យ ​ចាប សាស្ត្រាចារ្យផ្នែករចនាបថវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកសាស្ត្រាចារ្យបានបន្តថា កំណាព្យរបស់លោកតាក្រមង៉ុយច្រើនរៀបរាប់ពីចរិយាធម៌ គុណធម៌ វប្បធម៌ និងបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលជាតម្លៃអប់រំសីលធម៌សង្គម។ លោកសាស្ត្រាចារ្យ ជ័យ ​ចាប។

“បើបុគ្គលណាអានហើយ ស្ដាប់ហើយយកទៅអនុវត្តតាមការទូន្មានរបស់គាត់ ធ្វើឱ្យបុគ្គលនោះមានការចេះដឹងក្នុងសង្គម និងសម្រេចកិច្ចការពុំខុសឆ្គង មិនខាតបង់ ចំណេញទាំងពេលវេលា ចំណេញទាំងលទ្ធផល”

សូមបញ្ជាក់ថា ស្នាដៃកំណាព្យអប់រំទូន្មានរបស់អ្នកភិរម្យភាសា អ៊ូ នៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ស្នាដៃទាំងនោះ ត្រូវបានចម្លងទុកជាឯកសារសម្រាប់អ្នកសិក្សាអាចអាន និងស្វែងរកបានរហូតមកដល់សព្វថ្ងៃ។ លក្ខណៈពិសេសរបស់កវីរូបនេះ មានទេពកោសល្យអាចនិពន្ធបានភ្លាមៗដោយគ្រាន់តែឃើញទិដ្ឋភាពនិងជីវភាពរស់នៅពិតជាក់ស្ដែងរបស់ប្រជាជនខ្មែរ។ ស្នាដៃដែលបានបោះពុម្ពផ្សាយទាំងអស់របស់លោក ត្រូវបានកត់ត្រាដំបូងបង្អស់នៅក្នុងសម័យអាណានិគមបារាំង ដោយកញ្ញា ស៊ុយ ហ្សាន កាបើឡែស អ្នកស្រាវជ្រាវនិងចងក្រងឯកសារនៅវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។