អ្នករត់កង់បីបារម្ភសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ខណៈឥទ្ធិពលព្រឹត្តិការណ៍ ២០កុម្ភៈបន្តរំខានដល់មុខរបរ

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានផ្ទុះឡើង រហូតមកដល់ពេលនេះករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍បន្តមានជាហូរហែរ ព្រមទាំងបានបង្ខំចិត្តឱ្យអាជីវកម្មមួយចំនួនផ្អាក់ដំណើរការបណ្តោះអាសន្ន មនុស្សម្នាផ្អាក់រាល់ការជួបជុំ ឯការធ្វើដំណើរនៅតាមផ្លូវសាធារណៈក៏មានសភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតា។ អ្នកប្រកបរបរដឹកអ្នកដំណើរតាមកង់បី (តុកតុក) មួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងថា ឥទ្ធិពលជំងឺកូវីដបង្រៀនពួកគាត់ឱ្យប្រុងប្រយ័ត្នគិតពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពអតិថិជនបានប្រសើរជាងមុខ។

លោក​ សោម សារិទ្ធ ជាអ្នករត់កង់ម្នាក់នៅរាជធានីភ្នំពេញ បាននិយាយថា៖

“ខ្ញុំខ្លាចជំងឺកាចសាហាវមួយនេះ ប៉ុន្តែធ្វើយ៉ាងណាបើនេះជាជីវភាព ដើម្បីចិញ្ចឹមក្រពះ ខ្ញុំត្រូវតែបន្តសកម្មភាពការងារ ចិត្តវិញចេះតែភ័យព្រួយហើយ តែយ៉ាងណាក៏ដោយយើងត្រូវចេះការពារខ្លួនឯងឱ្យបានល្អ”

អ្នករត់កង់បីវ័យសែសិបឆ្នាំរូបនេះ បានបន្តទៀតថា ដើម្បីបញ្ជៀសការឆ្លងកូវីដ-១៩ លោកតែងពាក់ម៉ាស់រាល់ពេលដឹកអតិថិជន លាងសម្អាតដៃមុននឹងក្រោយពេលទទួលលុយពីអតិថិជន និងសម្អាតកង់បីរបស់ខ្លួនជានិច្ច។

“ខ្ញុំត្រៀមម៉ាស់ ទឹកអាល់កុលលាងដៃ និងប្រុងប្រយ័ត្នជានិច្ច ការពារសុវត្ថិភាពខ្លួនឯង និងអតិថិជន… បើនិយាយចំណូលវិញធ្លាក់ចុះខ្លាំងគួរសមដែរមួយរយៈនេះ”

ទន្ទឹមនឹងគ្នានេះដែរ លោក ភី សុបញ្ញា អ្នករត់តុកតុកម្នាក់ទៀត ​ក៏បាននិយាយដែរថា ជាទូទៅលោកអាចរកចំណូលពីរបរដឹកអ្នកដំណើរបានចន្លោះពីប្រំាបួនម៉ឺនទៅដប់ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែតាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក មួយថ្ងៃលោកអាចរកប្រាក់ត្រឹមតែមួយម៉ឺនទៅពីរម៉ឺនរៀលប៉ុណ្ណោះ។

“ជំងឺកូវីដ-១៩ ហ្នឹង បានធ្វើឱ្យចំណូលខ្ញុំកាន់តែដុនដាប់ទៅ និងប្រឈមហានិភ័យខ្ពស់ តែពេលនេះខ្ញុំត្រូវតែគិតពីសុខភាពខ្លួនឯង សុខភាពគ្រួសារខ្ញុំ និងភ្ញៀវដែរមករកសេវារបស់យើង… មិនមែនថាបានលុយចេះតែដឹកទេ”

លោក សុបញ្ញា

កំពុងអង្គុយក្នុងតុកតុករង់ចាំអតិថិជនហៅតាមទូរស័ព្ទដៃ លោក សុភ័ក្រ សីហា ងាកមកនិយាយថា ៖

“បើសិនជាជំងឺកូវីដនេះនៅតែមានការរីករាលដាលកាន់តែខ្លាំង ប្រហែលខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរមុខរបរថ្មី ព្រោះបាត់បង់ចំណូលច្រើន ហើយបារម្ភពីរឿងសុវត្ថិភាពសុខភាព មើលមិនឃើញទេជំងឺកូវីដហ្នឹង”

ដំណោះស្រាយបញ្ហាចំពោះមុខ លោក សុភ័ក្រ សីហា បានឱ្យដឹងថា លោកតែងប្រុងប្រយ័ត្នសុខភាព រក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពជានិច្ច ដោយចាត់ទុកខ្លួនឯងជាផ្នែកមួយសំខាន់ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“ខ្ញុំប្រកាន់ខ្ជាប់អនាម័យជាងមុន បើយើងមិនប្រយ័ត្ននរណាមកជិះកង់បីយើង វាជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់គ្នា យើងទាំងអស់គ្នាត្រូវធ្វើតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលណែនាំ ទើបជំងឺកូវីដ-១៩ នេះ អាចបាត់ផុតពីភពផែនដីនេះ”

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ និងប្រកាសនៅថ្ងៃទី ២១ កុម្ភៈ។ ​ដំណាក់កាលនោះ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យអាជ្ញាធរពាក់ព័ន្ធបិទ​អគារ, ក្លិប​កម្សាន្ត​ N8, សណ្ឋាគារ, និង​តំបន់​មួយចំនួនជាបន្តបន្ទាប់៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..
ជំនាញ, ព្រឹត្តិការណ៍

LinkedIn បង្ហាញជំនាញទន់សំខាន់បំផុត ១០ ដែលក្រុមហ៊ុនត្រូវការពីបុគ្គលិក

សមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលប្រែលប្រួលរហ័ស និងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ គឺជាចំណុចទាក់ទាញ ដែលក្រុមហ៊ុនចង់បានពីបុគ្គលិក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មិនគោរពសិទ្ធិ និង​ល្មើសល្បឿន ជាកត្តាចម្បងបណ្តាល​ឱ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

អំឡុងពេល៤ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៦០ករណី ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់សរុបចំនួន ៣៩នាក់…
ទេពកោសល្យ, ព្រឹត្តិការណ៍

យុវជន​មួយក្រុមបង្ហាញ​ភាពច្នៃប្រឌិត តាមរយៈគម្រោងចម្រោះទឹកភ្លៀងដើម្បីសិស្សនៅតំបន់ដាច់ស្រយាលទទួលបានទឹកស្អាតបរិភោគ

យុវជនមួយក្រុមដែលមក​ពីសាកលវិទ្យាល័យផ្សេងគ្នា បានរួមគ្នាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង ដែលគេ​ឱ្យ​ឈ្មោះថា Rain Filtration System ក្នុងការបំប្លែងទឹកភ្លៀងទៅជាទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជនជាង៣ម៉ឺននាក់ ដាក់ពាក្យ​ប្រឡងគ្រូបង្រៀន​អនុវិទ្យាល័យ

ការប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​អនុវិទ្យាល័យ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែក្រោយ​នេះ ដោយ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ៣៣ ៣១៤នាក់ ខណៈ​ដែល​ការ​ជ្រើសរើស​មានចំនួន ៤៤១កន្លែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

១១វិធីដើម្បីវិនិយោគចំពោះខ្លួនឯង ធ្វើ​ឱ្យជីវិតកាន់តែប្រសើរជាងមុន

ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ ការវិនិយោគចំពោះខ្លួនឯងជារឿងទីមួយ ដែលត្រូវធ្វើ។ ក្នុងស្ថានភាពខ្លះមនុស្សបានគិតថា ការរកលុយបន្ថែមឱ្យបានច្រើន ឬទិញឡានថ្មី …..