វិធីសាស្ត្រ ១០ចំណុចជំរុញឱ្យកូនមានទំនាក់ទំនងល្អជាមួយម្តាយឪពុក

ទំនាក់ទំនងរវាងម្តាយឪពុកនិងកូនជាចំណងមនោសញ្ចេតស្អិតរមួតមួយដែលមិនអាចខ្វះបានឡើយនៅក្នុងគ្រួសារ។ ឪពុកម្តាយស្គាល់និងយល់ចិត្តកូន ចំណែ​ក​កូនគោរពស្រ​ឡា​ញ់ ព្រមទាំងស្តាប់ដំបូន្មានអប់រំរបស់ឪពុកម្តាយនោះនឹងក្លាយជាចំណែកសំខាន់នៃសុភមង្គលគ្រួសារ។ ប៉ុន្តែផ្ទុយពីរូបភាពទាំងនេះ កូនមួយចំនួនបែរជាយល់ថា ការអប់រំ​ឬដំបូ​ន្មា​ន​ពីគ្រួសារជាបន្ទុកសម្រាប់ជីវិត ធ្វើឱ្យបាត់បង់សេរីភាព សាមញ្ញមិនទាន់សម័យ និងជារឿងរអ៊ូរទាំដដែលៗគ្មានតម្លៃសម្រាប់ជីវិត។

ការយល់ឃើញបែបនេះធ្វើឱ្យទំនាក់ទំនងរវាងកូននិងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នា រហូតដល់ខ្សត់ពាក្យពេចន៍និយាយស្តីរកគ្នាក៏មាន។ ខាងក្រោមនេះជាវិធីសាស្ត្រដប់ចំណុ​ច​ដែលកូនគ្រប់រូបត្រូវដឹងពីទំហំទឹកចិត្តរបស់ឪពុកម្តាយ និងពិនិត្យមើលទង្វើផ្ទាល់ខ្លួនក្នុងទំនាក់ទំនងគ្រួសារ។

. ទង្វើគេចវេសមុខពីម្តាយឪពុកមិនមែនជាដំណោះស្រាយ ៖ ជាញឹកញាប់ការគេចវេសមិនជួបឪពុកម្តាយហាក់ដូចជាងាយស្រួលនិងមានប្រសិទ្ធបានមួយគ្រាៗ ប៉ុន្តែមិនមែ​នមា​ន​ន័យថាអ្នកអាចរត់គេចបានរហូតនោះទេ។ ម្តាយឪពុកគ្រាន់តែចង់ប្រាកដចិត្តថា កូនៗរបស់ពួកគាត់កំពុងធ្វើកិច្ចការដែរត្រឹមត្រូវនិងមានសុវត្ថិភាពឬទេ។ ប្រសិនបើអ្នកចំណាយពេលវេលាដើម្បីនិយាយប្រាប់ពួកគាត់នូវអ្វីដែរអ្នកបានធ្វើ ហើយនិយាយពីអារម្មណ៍ចេញពីចិត្តទៅកាន់ពួកគាត់ នោះទំនាក់ទំនងនឹងកាត់តែល្អប្រសើរជារៀងរាល់ថ្ងៃ ទោះបីការសន្ទនានោះខ្លីក៏ដោយ។

ពេលខ្លះឪពុកម្តាយអាចអាក់អន់ចិត្តនៅពេលដែលកូនមិនបានចំណាយពេលវេលានិយាយឬប្រាប់ពីអ្វីដែរខ្លួនកំពុងធ្វើ។ ប្រសិនបើកូនប្រុសស្រីមានទម្លាប់និយាយនិងផ្តល់ដំណឹងឱ្យឪពុកម្តាយដឹងមុននូវអ្វីដែរកំពុងធ្វើ វាមិនមែនជារឿងស្មុគស្មាញឡើយ តែផ្ទុយទៅវិញទំនាក់ទំនងនៅក្នុងគ្រួសារកាន់តែល្អប្រសើរ។

. ទម្លាប់នៅក្បែរឪពុកម្តាយ ៖ ពេលខ្លះការគិតរបស់ឪពុកម្តាយហាក់ដូចជាបារម្ភច្រើនទៅលើសកម្មភាពរបស់កូន។ ទង្វើនេះជាធម្មជាតិដែលផ្តល់ឱ្យម្តាយឪពុកមានទៅកាន់កូន​។ វាមិនមែនជារឿងចម្លែកទេដែរឪពុកម្តាយចង់នៅក្បែរកូនៗ ហើយកូនគួរកុំអន់ចិត្តឬខឹងនៅពេលពួកគាត់សួរច្រើនសំនួរ ប៉ុន្តែព្យាយាមផ្តល់ចម្លើយឱ្យគាត់តាមអ្វីអាចធ្វើទៅបាន​។​ ទម្លាប់ខ្លួននៅក្បែរម្តាយឪពុកស្តាប់ដោយយកចិត្តទុកដាក់ និងផ្តល់ហេតុផលសមស្រប នោះជាដំណោះស្រាយសំខាន់បំផុតដែលបង្កើនទំនុកចិត្តដល់អ្នកមានគុណ។ 

. ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក​ដោយវិជ្ជមាន ៖ ឃ្លាមួយបានលើកឡើងថាអ្នកមិនយល់ឡើយ ដរាបអ្នកក្លាយជាឪពុកម្តាយ។ ម្តាយឪពុកភាគច្រើនយល់ថា កូនៗមិនយល់ពីបំណ​ង​ឬចេតនារបស់ពួកគាត់ឡើយ ដោយសារតែពួកគេមិនទាន់មានកូននិងទាន់យល់ពីក្តីស្រឡាញ់មួយនេះ។ ពាក្យនេះប្រហែលជាត្រូវ តែក៏ជាមូលហេតុដែលកូនចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតផ្ទាល់ខ្លួនដោយពិចារណាលើសម្មភាពនិងការគិតរបស់ខ្លួន។

. ធ្វើជាកូនដែលមានទំនួលខុសត្រូវ ៖ ម្តាយឪពុកតែងការព្រួយបារម្ភនៅពេលដែលកូនចាប់ផ្តើមធ្វើខ្លួនជាមនុស្សភាពឯករាជ្យ។ ទន្ទឹមនឹងជំហរបែបនេះ កូនគួរបង្ហាញពីទំនួលខុសត្រូវផ្ទាល់ខ្លួនទៅកាន់ម្តាយឪពុកវិញ ឬបង្ហាញពីជំហររឹងមាំក្នុងការសម្រេចចិត្តកិច្ចការអ្វីមួយ។ ទំនួលខុសត្រូវអាចធ្វើឱ្យមនុស្សមានភាពចាស់ទុំ តែត្រូវប្រាកដចិត្តនិងបង្ហាញពួកគាត់ថា អ្នកត្រូវមានទំនួលខុសត្រូវគ្រប់គ្រាន់ មិនចាំបាច់ឪពុកម្តាយគ្រប់គ្រងគ្រប់ពេល។

. ធ្វើឱ្យឪពុកម្តាយទុកចិត្ត ៖ នៅពេលដែលទំនុកចិត្តបានបង្កើតឡើង វាមានភាពបត់បែនច្រើនរវាងទំនាក់ទំនងឪពុកម្តាយនិងកូន។ តាមការសិក្សាទាក់ទងនឹងការបង្កើតទំនុកចិត្តរវាងឪពុកម្តាយជាមួយក្មេងជំទង់បានរកឃើញថា​ ទំនុកចិត្តបានបង្កើតឡើងនៅពេលដែលកូនៗមានឆន្ទះផ្តល់សកម្មភាពប្រចាំថ្ងៃទៅកាន់ម្តាយឪពុក។ ការបង្កើតទំនុកចិត្តជាមួយឪពុកម្តាយជួយឱ្យកូនៗមានភាពអត់ធ្មត់ជាមួយអ្នកដទៃ និងមិនចាំបាច់ដឹងគ្រប់ពេលនោះទេ។

. ត្រូវគិតថាឪពុកម្តាយជាបុគ្គលសំខាន់បំផុតសម្រាប់អ្នក ៖ ក្លាហ៊ានទទួលស្គាល់ចំណុចល្អៗរបស់ម្តាយឪពុក និងលះបង់គំនិតដាក់បន្ទុកឬវាយតម្លៃលើម្តាយឪពុកខ្លួនេង។ឪពុ​ក​ម្តាយចង់បានអ្វីដែលល្អបំផុតសម្រាប់កូនតាមអ្វីដែលពួកគាត់អាចធ្វើទៅបាន។ ទោះបីពេលខ្លះឪពុកម្តាយសួរនាំអ្នកច្រើនបន្តិចមែន តែត្រូវយកចិត្តទុកដាក់ពាក្យនេះនៅក្នុងគំនិ​តថា ពួកគាត់ជាឪពុកម្តាយរបស់អ្នក។

.កុំប្រៀបធៀបម្តាយឪពុកខ្លួនេងទៅអ្នកដទៃ ៖ វាជារឿងងាយស្រួលពេលប្រៀបធៀបឪពុកម្តាយរបស់អ្នកជាមួយឪពុកម្តាយអ្នកផ្សេង ប៉ុន្តែឪពុកម្តាយគ្រប់រូបមានរបៀបក្នុងការចិញ្ចឹមកូនផ្សេងៗពីគ្នា។ ឪពុកម្តាយខ្លះប្រហែលជាពិបាកហើយតឹងតែង ប៉ុន្តែក៏មានវិធីខ្លះដែរអាចជួយបាន។ កូនគ្រប់រូបមិនគួរប្រៀបធៀប ឬរំពឹងទុកខ្លាំងពេកទៅលើឪពុកម្តាយនោះទេ តែព្យាយាមយល់ពីពួកគាត់វិញ មិនមែនឪពុកម្តាយទាំងអស់សុទ្ធតែដូចគ្នានោះទេ ដូច្នេះអ្នកត្រូវចេះរៀនដោះស្រាយវាតាមរបៀបណាមួយដែលល្អបំផុត។

. ទម្លាប់រក្សាភាពស្ងប់ស្ងាត់ ៖ ការសម្រេចចិត្តរបស់ឪពុកម្តាយពិតជាធ្វើឱ្យអ្នកងាយខឹង និងអន់ចិត្តជាមួយពួកគាត់។ សូមរក្សាភាពស្ងប់ស្ងាត់និងចាប់ផ្តើមសន្ទនាជាមួយពួកគាត់​ ហើយនិយាយចេញនូវអ្វីដែលអ្នកមិនពេញចិត្តឱ្យពួកគាត់ដឹង ពេលនោះអ្នកក៏មានឱកាសស្តាប់ហេតុផលរបស់ពួកគាត់ផងដែរ។ បើកចិត្តឱ្យទូលាយ រក្សាភាពស្ងប់ស្ងាត់ឲពិភាក្សាគ្នាដោយចិត្តទុកដាក់ នោះនឹងអាចជួយបង្កើតទំនុកចិត្តបានកាន់តែល្អនៅក្នុងគ្រួសារ។

. កុហកម្តាយឪពុកមិនមែនជាដំណោះស្រាយល្អប្រសើរ ៖ ទោះបីជាការកុហកមើលទៅដូចជាធម្មតានិងមានភាពងាយស្រួល ប៉ុន្តែមិនអាចកុហកបានរហូតនោះទេ។ ថ្ងៃណាមួយលទ្ធផលនៃទង្វើកុហកនោះនឹងផ្ទុះឡើងជាពុំខាន។ កូនត្រូវធ្វើឱ្យខ្លួនមានភាពស្មោះត្រង ទោះបីភាពស្មោះត្រង់នោះបានធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះក៏ដោយ។ ចូលចាំដែរឪពុកម្តាយរបស់អ្នកមិនចង់បាននៅចម្លើយដោះសារនោះទេ តែពួកគាត់ចង់ដឹងការពិតពីអ្នក។ ទោះបីជាការកុហកស្រួល តែសូមព្យាយាមនិយាយការពិតជាជម្រើស។

១០. ចំណាយពេលគិតពីទង្វើរបស់ខ្លួន ៖ ទុកពេលឱ្យខ្លួនស្វែងរកវិធីសាស្ត្រ ឬអ្នកគិតពីអ្វីដែលជាវិធីល្អបំផុតនិយាយទៅកាន់ឪពុកម្តាយ។ ការចំណាយពេលគិតឱ្យបានច្រើន ប្រៀបដូចការសម្អាតខួរក្បាលឱ្យកាន់តែប្រសើរឡើងដែរ។ គិតពិចារណាអ្នកអាចដឹងពីចេតនានិងប្រតិកម្មរបស់ពួកម្តាយឪពុក និងព្យាយាមផ្តល់ជំនឿចិត្ត ក្តីស្រឡាញ់ ការគោរព ទៅកាន់ម្តាយឪពុកខ្លួនឯងឱ្យបានច្រើន។ ឪពុកម្តាយគ្មានចេតនាអាក្រក់ណាមួយលើកូននោះទេ ប៉ុន្តែកូនតែងមានទម្លាប់វាយតម្លៃលើឪពុកម្តាយខ្លួនឯង ដែលការវាយតម្លៃនោះមិនប្រាដកក្នុងចិត្តថាត្រូវទាំងស្រុងឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...