អាហារូបករណ៍ទេពកោសល្យឌីថីថលតេជោ ចំនួន 100 កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រកំពុងរង់ចាំ

អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីថីថលតេជោ ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួន 100 នាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ​ នៅវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនានគមន៍ និងព័ត៌មាន (​NIPTICT) ។

តាមរយៈអាហារូករណ៍នេះ នឹងផ្តល់ប្រាក់ចំនួន 17,000 ដុល្លារ (ថ្លៃសិក្សា កុំព្យូទ័រយូរដៃមួយគ្រឿង និងប្រាក់ឧបត្ថម្ភមួយខែ 120 ដុល្លារ) ផ្តល់ជូននិស្សិតម្នាក់ៗ សម្រាប់សិស្សដែលបានសិក្សាថ្នាក់វិទ្យាសាស្ត្រពិតនៅវិទ្យាល័យ (ថ្នាក់វិទ្យាសាស្ត្រសង្គមមិនអនុញ្ញាត​ផ្តល់ឱ្យបាន​ឡើយ​)។ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ 2015 ដល់បច្ចុប្បន្នអាចដាក់ពាក្យស្នើសុំអាហារូបករណ៍បាន។

ឯកទេសសិក្សាចំនួនបីដែលសិស្សអាចជ្រើសរើសបាន រួមមាន ឯកទេសទូរគមនាគមន៍និង​បណ្ដាញ (Telecoms & Networking), វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), និងឯកទេសពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)។ មុននឹងទទួលបានអាហារូបករណ៍សិស្សត្រូវប្រឡង ដោយឆ្លងកាត់វិញ្ញាសារប្រលង QCM តាមប្រព័ទ្ធកំព្យូទ័រ ដែលនៅក្នុងនោះមានមុខវិជ្ជាសំខាន់ៗបី រួមមានគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។

ដើម្បី​ទទួល​បាន​អាហារូបករណ៍នេះ សិស្ស​ទាំងអស់ត្រូវមក​ចុះឈ្មោះ​ប្រឡងចាប់ពីថ្ងៃនេះតាមតំណ  http://bit.ly/ApplyNIPTICT ។​ ឈប់ទទួលពាក្យប្រឡងនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2021 សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខទូរស័ព្ទ 010-340-000 ។


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..