fbpx

បំណិនសតវត្សរ៍ទី២១ សំខាន់សម្រាប់យុវជនត្រៀមខ្លួនបំពេញការងារ

ភ្នំពេញ៖ បំណិនសតវត្សរ៍ទី២១ សំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនទាំងអស់នេះកើតឡើងដោយការអនុវត្តដោយផ្ទាល់ តាមរយៈការហ្វឹកហាត់ និងការទទួលចំណេះដឹងតាមស្ថានភាពជាក់ស្ដែង។ នេះបើតាមឯកសារណែនាំអនុវត្តបំណិនជីវិតតាមមូលដ្ឋានសម្រាប់គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារបស់ក្រសួងអប់រំ យុវជន និងកីឡា។

សិស្សានុសិស្សវិទ្យាល័យចូលរួមកម្មវីធីលើកកម្ពស់សុវត្ថិភាពអ៉ីនធឺណេត – រូបភាព APLE Cambodia

ឯកសារនេះបានបញ្ជាក់ថា ក្នុងនាមជាយុវជនសតវត្សរ៍ទី២១ គួរមានបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈឱ្យបានច្បាស់លាស់។ បំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈសំដៅលើបំណិនដែលទាក់ទងនឹងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមាន របៀបកសាងទំនាក់ទំនង ការធ្វើសហប្រតិបត្តិការ ការងារជាក្រុម និងការបង្កើតថ្មីជាដើម។ ទន្ទឹមគ្នានេះផ្នែកមួយនៃបំណិនមូលដ្ឋាននិងបំណិនអាជីព ស្ថិតក្នុងទម្រង់បំណិនអាជីវកម្ម ផ្តោតលើការគ្រប់គ្រងផែនការអាជីវកម្ម ការសម្រេចចិត្ត ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន។

លើសពីនេះបំណិនអាជីព និងបំណិនមូលដ្ឋានមានទំនាក់ទនងគ្នាទៅវិញទៅមក ដោយបំណិនមូលដ្ឋានមានចំណេះដឹងទូទៅនៅក្នុងសហគមន៍ ការគិតពិចារណាក្នុងការដោះស្រាយបញ្ហា ការងារក្រុម ប្រាស្រ័យទាក់ទង តម្លៃផ្ទាល់ខ្លួននិងឥរិយាបថប្រកបដោយសុជីវធម៌ សីលធម៌ និងគុណធម៌។ បំណិនអាជីពមានបំណិនបច្ចេកទេសកសិកម្ម សេវាកម្ម សិប្បកម្ម និងបំណិនគ្រប់គ្រងអាជីវកម្ម។

នៅក្នុងនោះផងដែរ ការបញ្ជូលបំណិនទន់ទៅក្នុងមុខវិជ្ជាបំណិនជិវិតតាមមូលដ្ឋានមាន ១២ចំណុច ដែលចាត់ចេញជាបួនក្រុមដូចជា បំណិនសម្រាប់ការរៀនសូត្រ មានការច្នៃប្រតិដ្ឋ ការរិះគិតពិចារណា ការដោះស្រាយបញ្ហា។ បំណិនសម្រាប់ពង្រីកអំណាចផ្ទាល់ខ្លួនមាន ការគ្រប់គ្រង់ខ្លួនឯង ភាពធន់ និងទំនាក់ទំនង។ បំណិនសម្រាប់លទ្ធភាពរកកាងារ មានការចរចារ ការសម្រេចចិត្ត ភាពជាពលរដ្ឋ សមានចិត្ត និងការចូលរួម។

គួរបញ្ជាក់ថា បំណិនសម្រាប់ការរៀនសូត្រសម្រាប់អ្នកសិក្សាគ្រប់រូបមានបីចំណុច រួមមាន ការបង្កើតថ្មី ការច្នៃប្រតិដ្ឋ និងការរិះគិតពិចារណា ត្រូវបានចាត់ទុកជាបំណិនសម្រាប់រៀនសូត្រ ហើយសារនៃបំណិនទាំងនេះគ្របដណ្ដប់លើវិសាលភាពនៃការគិតនិងគន្លឹះនៃដំណើរការសិក្សា។ បំណិនទាំងអស់នេះជាមូលដ្ឋាននៃការអភិវឌ្ឍ និងអនុវត្តបំណិនផ្សេងៗឱ្យកាន់តែប្រសើរឡើង៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

៧ចំណុច បង្ហាញថាអ្នកជាសិស្សមានវិន័យក្នុងការសិក្សា

សិស្សមានវិន័យក្នុងការសិក្សា អាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជា

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ MOFCOM នៃរដ្ឋាភិបាលចិនឆ្នាំសិក្សា២០២១បានបើកឱ្យមន្ត្រីកម្ពុជាធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះចំនួន៣៨កន្លែងរយៈពេល២ និង៣ឆ្នាំ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកស្រី ហួត សុជាតា៖ អំណានជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ ការអាន ជាគន្លឹះសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់កុមារ ព្រោះនៅពេលដែលកុមារចាប់ផ្ដើមចេះអាន ពួកគេទទួលបាននូវ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក គៀវ ម៉េងគ័ង ចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា

លោក គៀវ ម៉េងគ័ង ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ Delhi ។ លោកបានចែករំលែកបទពិសោធន៍ថា ដើម្បីជាប់អាហារូបករណ៍
ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រឿងល្អ៤យ៉ាង ដែលសិស្សទទួលបានពីសាលារៀនមានវិន័យអប់រំបែបវិជ្ជមាន

ភ្នំពេញ៖ វិន័យអប់រំបែបវិជ្ជមាននៅតាមសាលារៀន គឺជាស្វ័យវិន័យរបស់គ្រូបង្រៀនដែលមានផលវិជ្ជមានទៅលើការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស ។
ចំណេះជីវិត, ព្រឹត្តិការណ៍

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា៖ អាការៈដកដង្ហើមញាប់ជារោគសញ្ញានៃជំងឺផ្លូវចិត្ត ប៉ុន្តែមិនបណ្ដាលឱ្យអ្នកស្លាប់ទេ

ប្រសិនបើអ្នកមានអារម្មណ៍ថា ដកដង្ហើមញាប់ ការដកដង្ហើមផុតៗ ឬដកដង្ហើមមិនដល់គ្នា ទាំងនេះអាចចាត់ទុកថា អ្នកអាចនឹងមានជំងឺផ្លូវចិត្ត ប៉ុន្តែវាមិនបណ្តាលឲ្យអ្នករងគ្រោះដល់
ព្រឹត្តិការណ៍, អប់រំកុមារតូច

Parent’s changing unintentional mistake in educating children

All children unlikely commit violence in their life, if parents, schools and communities educate them non-violently. And children do not need a violent-educating method as well.
ព្រឹត្តិការណ៍, អប់រំកុមារតូច

ម្តាយឪពុកផ្លាស់ប្តូរកំហុសអប់រំកូនដោយអចេតនា

ភ្នំពេញ – ទំនងកុមារគ្រប់រូបមិនអាចប្រព្រឹត្តិអំពើហិង្សាបានទេនៅក្នុងដំណើរជីវិតរបស់ពួកគេ ប្រសិនបើម្តាយឪពុក សាលារៀន និងសហគមន៍បានអប់រំ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

បេក្ខជន៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈស្តីពីការលើកកម្ពស់សុខភាពសាធារណៈ

ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈលើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់?” កាលពីពេលថ្មីៗនេះ គេបានរកឃើញបេក្ខជន ៥រូបនឹងបន្តទៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលជប៉ុនផ្ដល់អាហារូបករណ៍ MEXT Titech ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២២

រដ្ឋាភិបាលជប៉ុនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឆ្នាំសិក្សា២០២២សម្រាប់និស្សិតឆ្នើមអន្តរជាតិដែលមានក្ដីស្រមៃចង់បន្តការសិក្សានៅប្រទេសជប៉ុន ។

AMS EDUCATION
@amseducation