អូទីស្សឹម

សញ្ញាសង្ស័យបីនេះ អាចបង្ហាញថាកុមារមានបញ្ហា អូទីស្សឹម

ហេតុអ្វីបានជាកុមារមានបញ្ហា អូទីស្សឹម ? សំណួរនេះជាចំណោទមួយដែលម្តាយឪពុកជាច្រើននាពេលបច្ចុប្បន្ន តែងបារម្ភជារឿយៗពីការវិវត្តន៍ប្រាជ្ញានិងស្មារតីកូនរបស់ខ្លួនជានិច្ច។ ទន្ទឹមគ្នានេះ ក៏បារម្ភដែរថា តើកូនរបស់ខ្លួនអាចមានបញ្ហានេះដែរទេ? បើមានតើអនាគតកូននឹងទៅជាយ៉ាងណា? ចម្លើយខ្លីនៃសំណួរនេះ គឺឪពុកម្តាយវ័យក្មេងចាំបាច់ត្រូវឈ្វេងយល់បញ្ហានេះឱ្យបានស៊ីជម្រៅពីអូទីស្សឹម។

មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម នៅតែអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។ តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ (ប៉ានប្រមាណ) ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ និងអប់រំបំណិនជីវិត​។

អូទីស្សឹម
លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍មានប្រសាសន៍ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម

នេះបើតាម លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈការអប់រំដល់កុមារនៅសាលារៀនមួយ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ មានប្រសាសន៍ថា សញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម

គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមាររស់នៅមិនសូវមានទំនាក់ទនង ហាក់ដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខម្តាយឪពុកចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។

ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។

ទី៣ អាកប្បកិរិយាកុមារ មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស។ ប៉ុន្តែលក្ខណៈដែលអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់អ្នកជំនាញវាយតម្លៃស្ថានភាពកុមារជាក់ស្តែង។

“កុមារអូទីស្សឹម ខុសពីកុមារខ្សោយសតិបញ្ញា។ កុមារខ្សោយសតិបញ្ញា អាចចាត់ទុកជាពិការ តែកុមារអូទីស្សឹមមិនមែនជាជនពិការនោះទេ។ អូទីស្សឹម មិនអាចព្យាបាលបានទេ ប៉ុន្តែអាចជួយកុមាបានតាមរយៈការអប់រំនិងកាត់បន្ថយឥរិយាបថកុមារ”

លោក ចាន់ សារិន
អូទីស្សឹម

គួរកត់សម្គាល់ថា ការកំណត់ថា កុមារមានបញ្ហាអូទីស្សឹម (Autism) ត្រូវបានកំណត់និងរកឃើញដំបូងបង្អស់ក្នុងពិភពលោក នៅឆ្នាំក្នុង ១៩៤៣ ដោយលោក Leo Kanner អ្នកចិត្តសាស្ត្រកុមារ នៅសាកលវិទ្យាល័យ Johns Hopkins University School សហរដ្ឋអាម៉េរិក។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០ នេះ មូលហេតុបង្កឱ្យកុមារមានបញ្ហាអូទីស្សឹម មិនទាន់មានអ្នកវិទ្យាសាស្ត្ររកឃើញច្បាស់លាស់នោះទេ។

នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍បានបន្តនិយាយថា តាមការស្រាវជ្រាវក្នុងពិភពលោក ឆ្នាំ២០០៣ ក្នុងចំណោមកុមារ ១ពាន់នាក់ មានកុមារបីទៅបួននាក់ប៉ុណ្ណោះដែលមានបញ្ហាអូទីស្សឹម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមកុមារ ១ពាន់នាក់ មានបញ្ហាអូទីស្សឹមពី ១០ ទៅ ១៥ នាក់ដែលចំនួននេះកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្រកំពុងតែឆ្ងល់ថា តើហេតុអ្វីបានជាបញ្ហាកុមារអូទីស្សឹម មានការកើនឡើងយ៉ាងដូច្នេះ។

អូទីស្សឹម

ខណៈមិនទាន់មានហេតុផលបញ្ជាក់ថា កុមារអូទីស្សឹម មានបញ្ហាបណ្ដាលមកពីអ្វីឲ្យបានច្បាស់លាស់ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម ប្រហែល ១៥ភាគរយបណ្ដាលមកពីកត្តាហ្សែនម្តាយឪពុក (តំណពូជ) និងមួយផ្នែកទៀតបណ្ដាលមកពីកត្តាបរិស្ថាននៅជុំវិញខ្លួនរស់នៅរបស់កុមារ ដូចជាទម្លាប់ទុកកូនចោល ឬឱ្យកូនលេងតែឯង និងបណ្តោយឱ្យកុមារប្រើប្រាស់ឧបរណ៍ស្មានហ្វូនជ្រុលហួសជាដើម។

អូទីស្សឹម

លោក ចាន់ សារិន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖

“ប្រសិនបើមិនគិតដល់កុមារដែលមានបញ្ហាអូទីស្សឹម កុមារទាំងនោះនឹងបាត់បង់ឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន នឹងបង្កការលំបាកយ៉ាងច្រើនដល់សង្គម ឬអាចនិយាយម្យ៉ាងទៀតថា ជាបន្ទុកនៅក្នុងសង្គម។ នោះសង្គមចាត់ទុកពួកគេ គឺជាមនុស្សដែលឆ្កួតលីលា ផាត់ពួកគេចោល ហើយបញ្ហានេះមិនត្រូវបានដោះស្រាយឡើយ។ ដូច្នេះ ការជួយសង្គ្រោះកុមារអូទីស្សឹម គឺជាការផ្តល់ឱកាសឱ្យពួកគេអភិវឌ្ឍន៍សមត្ថភាពខ្លួនបានល្អប្រសើរនៅថ្ងៃអនាគត”

អ្នកជំនាញខាងអប់រំកុមារខាងលើមានប្រសាសន៍បញ្ជាក់ថា ឳពុកម្តាយវ័យក្មេង យុវជន ឬម្តាយឪពុក មិនគួរព្រួយបារម្ភពីបញ្ហាអូទីស្សឹមខ្លាំងពេកនោះទេ ប៉ុន្តែត្រូវស្វែងយល់ព័ត៌មានអំពីអូទីស្សឹមស៊ីជម្រៅ និងយកចិត្តទុកដាក់ថែទំាសុខភាពឱ្យបានល្អ។​ លោកថា ការថែទាំសុខភាពទារក និងស្ត្រីជាម្តាយក្នុងដំណាក់កាលមានផ្ទៃពោះ ជាចំណែកសំខាន់ដែលត្រូវ​យកចិត្តទុកដាក់ជាចម្បង៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..