៤ចំណុចដែលគណៈគ្រប់គ្រងសាលារៀនគួរអនុវត្ត

ភ្នំពេញ – ដើម្បីធ្វើឱ្យសាលារៀនដំណើរការទៅបានល្អ គណៈគ្រប់គ្រងសាលារៀន ជាអ្នកធ្វើការជិតស្និទ្ធជាមួយគ្រូបង្រៀន និងដើរតួជាបណ្តាញសាលារៀននៅតាមភូមិ គណៈកម្មការទ្រទ្រង់សាលារៀន ឬគណៈកម្មការអភិវឌ្ឍន៍សាលារៀន ។ លើសពីនេះ គណៈគ្រប់គ្រងសាលារៀនត្រូវមានទំនាក់ទំនងជាមួយសហគមន៍ និងអប់រំដល់ឪពុកម្តាយសិស្សឱ្យ​ដឹងពីសារៈសំខាន់នៃការអប់រំ និងអំពីការកែលម្អសាលារៀន ។

បើយោងតាមឯកសាររបស់ក្រសួងអប់រំ ស្ដីពី កម្មវិធីសាសាកុមារមេត្រី ភារកិច្ចរបស់គណៈគ្រប់គ្រងសាលារៀនត្រូវអនុវត្តរួមមាន៖

១. ធ្វើការជាមួយគណៈកម្មការទ្រទ្រង់សាលារៀន ៖ ពិភាក្សាអំពីរបៀបអនុវត្តគោលការណ៍ប្រឆាំងការសម្លុតធ្វើបាបនៅតាមសាលារៀន ដែល​កើតឡើងនៅពេលដែលសិស្សម្នាក់ក្លាយជាគោលដៅនៃការប្រព្រឹត្តអវិជ្ជមានម្តងហើយម្តងទៀតពីសិស្សផ្សេងទៀត ឬពីគ្រូបង្រៀនណាម្នាក់ ។ ម៉្យាងវិញទៀត ត្រូវធ្វើស្វ័យវាយតម្លៃអំពីកិច្ចការពារកុមារ ដោយប្រើប្រាស់ឧបករណ៍ស្វ័យវាយតម្លៃផ្ដល់ជា «ប័ណ្ណពិន្ទុ» សម្រាប់ជាការវាយតម្លៃជាក់ស្ដែងដែលអាចជួយនាយកដ្ឋានអប់រំ និងសាលារៀនក្នុងការវាស់វែងកម្រិតរបស់សិស្សបំពេញបានតាមស្តង់ដារមូលដ្ឋានសម្រាប់ការគាំពារកុមារក្នុងមជ្ឍដ្ឋានអប់រំ និងចង្អុលបង្ហាញផ្នែកដែលត្រូវកែតម្រូវ ។ លើលពីនេះ ពិភាក្សា និងកែសម្រួលគោលការណ៍ការពារកុមារនៅតាមសាលារៀន ។

២. ធ្វើការជាមួយគ្រូបង្រៀន៖ ផ្តល់ព័ត៌មានអំពីសិទ្ធិកុមារ និងក្របខ័ណ្ឌច្បាប់នានា សម្រាប់ការពារកុមារពីអំពើហិង្សានៅក្នុងមជ្ឈដ្ឋានសាលារៀន ។ លើសពីនេះ រៀបចំកិច្ចប្រជុំជាមួយគ្រូបង្រៀនទាំងអស់ ដើម្បីពន្យល់អំពីភារកិច្ចរបស់គ្រូនៅក្នុងការទប់ស្កាត់អំពើហិង្សាចំពោះកុមារ ។ ក្នុងនោះ គ្រូបង្រៀនមានភារកិច្ច រក្សាបរិយាកាសនៃការគោរពគ្នាទៅវិញទៅមក និងភាពថ្លៃថ្នូរ ។ លើសពីនេះ ដឹងពីគោលនយោបាយ គោលការណ៍ និងបទបញ្ញត្តិសាលារៀន ព្រមទាំងពង្រឹងការអនុវត្តបរិបទទាំងនោះដោយត្រឹមត្រូវ និងជាប់ជាប្រចាំមិនប្រើទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី នៅពេលដាក់វិន័យសិស្សរបស់ខ្លួន ។

៣. ធ្វើការជាមួយសិស្ស៖ ប្រាប់សិស្សនៅក្នុងសាលារៀនអំពីសិទ្ធិកុមារ និងសិទ្ធិក្នុងការទទួលខុសត្រូវរបស់សិស្ស ។ ម៉្យាងវិញទៀត ផ្សព្វផ្សាយព័ត៌មានអំពីប្រភេទខុសៗគ្នានៃអំពើហិង្សា និងផលវិបាកនៃអំពើហិង្សាចំពោះសិស្ស ។ លើសពីនេះ ប្រាប់សិស្សគួររាយការណ៍អំពីករណីអំពើហិង្សា និងការបៀតបៀន ករណីនានាដែលពាក់ព័ន្ធនឹងពួកគេផ្ទាល់ ឬសិស្សដទៃទៀតទៅដល់មនុស្សធំដែលពួកគេទុកចិត្តនៅតាមសាលា ។ ជាពិសេស ផ្សព្វផ្សាយ និងពន្យល់អំពីគោលនយោបាយស្តីពីទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី ដល់សិស្ស ក៏ដូចជា អំពីការប្តេជ្ញារបស់សាលារៀន ចំពោះវិន័យបែបវិជ្ជមានផងដែរ ។

៤. ធ្វើការជាមួយឪពុកម្តាយសិស្ស៖ ជូនដំណឹងដល់ឪពុកម្តាយសិស្សអំពីភារកិច្ចរបស់គាត់ ដោយទទួលស្គាល់ថា ការអប់រំកូនៗ គឺជាការទទួលខុសត្រូវរួមគ្នារបស់ឪពុកម្តាយ អាណាព្យាបាល និងសហគមន៍សាលារៀន ។ លើសពីនេះ ដឹងពីគោលការណ៍សាលារៀន និងជួយឱ្យកូនៗអនុវត្តតាម ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយគ្រូ ឪពុកម្តាយសិស្សដទៃទៀត និងកូនៗ ។ ទន្ទឹមគ្នានេះ ឪពុកម្ដាយសិស្សត្រូវឆ្លើយតបចំពោះសំណូមពររបស់គ្រូ និងមករៀនតាមប្រតិទិនសិក្សារបស់សាលារៀន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។