៤ ចំណុចបណ្តុះគំនិតច្នៃប្រឌិតដល់កូនតាមរយៈសកម្មភាពអប់រំពីម្តាយឪពុក

ចិញ្ចឹមកូនឱ្យលូតលាស់រាងកាយនិងមានសុខភាពល្អមិនទាន់គ្រប់គ្រាន់ឡើយក្នុងតួនាទីជាម្តាយឪពុកត្រូវផ្តល់ដល់កូន។ ទន្ទឹមនឹងរូបភាពអប់រំនេះ ម្តាយឪពុកចាំ​​បា​ច់​បញ្ចូលចំ​ណេះដឹងបន្ថែមដល់កូនទាំងប្រាជ្ញាស្មារតី ទំនួលខុសត្រូវ និងគំនិតច្នៃប្រឌិតផ្សេងៗទៅក្នុងដំណើរជីវិតរបស់ពួកគេ។ វិធីសាស្ត្របួនចំណុចខាងក្រោម​ នឹងចូលរួមបណ្តុះគំនិ​ត​ច្នៃប្រឌិតដល់កូន តាមរយៈសកម្មភាពអប់រំពីម្តាយឪពុក។  

. លើកទឹកចិត្តសិល្បៈករតូចរបស់អ្នកជានិច្ច ៖ លើកទឹកចិត្តកូន ពន្យល់បកស្រាយ និងផ្តល់ឱកាសដល់កូនជាសកម្មភាពអប់រំកូនបែបវិជ្ជមានដែលម្តាយឪពុកមិនគួរមើលរំលង។គ្រប់សកម្មភាពផាត់ពណ៌ គូគំនូរ ឬច្នៃប្រឌិតរបស់លេងផ្សេងៗ អាចឱ្យកូនបង្កើតស្នាដៃបានយ៉ាងច្រើន។ ម្តាយឪពុកត្រូវលើកទឹកចិត្តពួកគេឱ្យបញ្ចេញមតិយោបល់កំឡុងពេលផាត់ ឬគូរអ្វីមួយឱ្យយល់ដឹងអំពីពណ៌ ទំហំរូបភាព និងគុណសម្បត្តិនៃកិច្ចការដែលពួកគេកំពុងធ្វើ។

អ្នកអាចរក្សាទុករបស់របរពួកគេនៅផ្ទះដូចជាកូល័រទៀន ក្រដាសផាត់ពណ៌ ព្រមទាំងស្នាដៃរបស់ពួកគេទាំងអស់។ កុំវិនិច្ឆ័យស្នាដៃរបស់ពួកគេដោយពាក្យមិនល្អ ដោយសារការច្នៃប្រឌិតគ្រាន់តែចង់ឱ្យកូនរៀនបានពីអ្វីដែរថ្មី និងសប្បាយរីយរាយតែប៉ុណ្ណោះ ព្រោះវាមិនមែនដើម្បីប្រកួតប្រជែងនោះទេ។

. អភិវឌ្ឍន៍ជំនាញវែកញែកហេតុផលដល់កូនរបស់អ្នក ការវែកញែកហេតុផលសំដៅទៅលើសមត្ថភាពក្នុងការមើលឃើញនិងយល់ពីអ្វីមួយដែលសមទំនង។ ជំរុញនិង​លើកទឹកចិត្តកូនឱ្យចេះរកហេតុផលក្នុងជំនាញ STEAM ​(វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ព្រមទាំងវិធីលើកទឹកចិត្តជាច្រើនទៀតដល់កូនរបស់លោ​ក​អ្នកឱ្យចេះស្វែងរកហេតុផល។

វិធីទាំងនោះមានដូចជាអនុញ្ញាតឱ្យកូនរបស់អ្នកលេងរូបផ្គុំ និងធ្វើប្រដាប់ប្រដាក្មេងលេងដែរមានចលនា។ លេងកីឡា ឬលេងល្បែងកំសាន្តនៅខាងក្រៅ។ ដើរជាហាត់ប្រាណជាមួយកូន និងអនុញ្ញាតឱ្យកូនរិៈរកអ្វីដែរថ្មី ដូចជាបង្កើតស្នាដៃសិល្បៈ សិប្បកម្ម និងអគារគំនូរជាដើម។

. បង្កើតផ្ទះតន្ត្រីនៅក្នុងគ្រួសារ៖ ផ្ទះតន្ត្រីពេលនេះសំដៅដល់ការបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារតាមរយៈរូបភាពលេងតន្ត្រីនៅក្នុងគ្រួសារ។ លេងតន្រ្តីជាសិល្បៈ​មួយ​អាចលើកទឹកចិត្តឱ្យកូនរបស់អ្នកមានគំនិតច្នៃប្រឌិតខ្ពស់។ ការសិក្សាស្រាវជ្រាវបានរកឃើញថា ការស្តាប់តន្រ្តីជួយឱ្យខួរក្បាលអភិវឌ្ឍន៍បានល្អនិងមានភាពឆ្លាតវៃ។

. រៀបចំពេលវេលាឱ្យកូនលេងដោយសេរី ក្មេងតូចៗត្រូវការពេលវេលាលេងកម្សាន្តពីអ្វីដែលពួកគេចង់លេងយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ។ ទន្ទឹមនឹងចំណង់​នេះ​​ម្តាយឪពុកគួរអនុញ្ញាតឱ្យកូនលេងដោយសេរី ប៉ុន្តែមិនត្រូវឱ្យកូនរបស់អ្នកលេងច្រើនរហូតហួសកំលាំងនោះទេ។ ឪពុកម្តាយត្រូវប្រាកដថា ប្រដាប់លេងរបស់ដែលកូនរបស់អ្នកអាចផ្គុំឱ្យក្លាយជាអ្វីមួយបាន លើកទឹកចិត្តកូនរបស់អ្នកឱ្យស្លៀកពាក់ស្អាតៗនិងសម្តែងអ្វីមួយ ព្រមទាំងបង្កើតរឿងនិងចូលរួមសម្តែងជាមួយពួកគេ៕