វិធីសាមញ្ញទាំង ៥យ៉ាងអាចជួយសត្វជិតផុតពូជក្នុងពិភពលោក

ការផ្សាយរបស់ NBC News នាពេលថ្មីៗនេះបានឱ្យដឹងថា មនុស្សជាតួអង្គជំរុញឱ្យសត្វឆ្អឹងកងប្រមាណជា ៦៨០ប្រភេទជិតផុតពូជ ហើយមនុស្សមួយចំនួនរស់​នៅជុំវិញពិភពលោកមិនដឹងខ្លួននោះទេថា មានប្រភេទសត្វជាច្រើនកំពុងផុតពូជពីភព​ផែនដីនេះ ។ អ្នកស្រាវជ្រាវបាននិយាយថា មានវិធីងាយៗចំនួន៥ ដែលមនុស្សអាចការពារប្រភេទសត្វដែលជិតផុតពូជឱ្យមានរស់រាន ខណៈដែលពិភពលោកកំពុងអភិរក្សពិភពធម្មជាតិ ។

១. កាត់បន្ថយការប្រើប្រាស់ទឹក ៖ កង្វះទឹកមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ការរស់នៅរបស់សត្វផងដែរ ។ អង្គការជីវិតពិភពលោកសម្រាប់ការស្រាវជ្រាវបានបង្ហាញថា វត្តមានទឹកសាបក្នុងពិភពលោកមានបីភាគរយប៉ុណ្ណោះ ហើយប្រព័ន្ធអេកូឡូស៊ីជាង ១សែនពឹងផ្អែកលើវា ។ ឧទាហរណ៍ប្រភេទសត្វជាច្រើននៅទ្វីបអាហ្វ្រិក ដំរីនិងរមាសពឹងផ្អែកលើទឹកដើម្បីទ្រទ្រង់គ្រួសាររបស់ពួកគេ ។ នៅពេលដែលអ្នកប្រើទឹកទាំងអស់ច្រើនលើ​ស​លុប នោះនឹងមានបញ្ហាកង្វះទឹកសម្រាប់សត្វទាំងអស់នោះដែរ ។ ដូចនេះ មនុស្សគួរកាត់បន្ថយការប្រើប្រាស់ទឹក និងប្រើប្រាស់វាដោយសន្សំចៃបំផុត ។

២. កាត់បន្ថយប្រើប្រាស់ធនធានធម្មជាតិ និងកែច្នៃឡើងវិញ ៖ កែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញជារឿងសំខាន់ជួយដល់សត្វដែលជិតផុតពូជ ។ អ្នកវិទ្យា​សាស្ត្របានបញ្ជាក់ថា ការកែច្នៃឡើងវិញក៏ជួយការពារជម្រកសត្វព្រៃតាមរយៈការបន្ថយឧស្ម័នផ្ទះកញ្ចក់និងកាត់បន្ថយតម្រូវការនៃការជីកយករ៉ែ និងការចាក់សំរាមដែលបំពុលខ្យល់និងបរិស្ថាន ។ ការកែច្នៃឡើងវិញវាជាឱកាសល្អ ដោយមនុស្សគ្រប់គ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមវិធីសាមញ្ញៗជាច្រើន ។

៣. អប់រំខ្លួនឯងនិងអ្នកដទៃអំពីប្រភេទសត្វជិតផុតពូជនៅក្នុងតំបន់ ៖ អ្នកត្រូវស្វែងយល់ពីផលប៉ះពាល់នៃសកម្មភាពមិនល្អ និងអប់រំខ្លួនឯងអំពីសត្វដែលជិតផុត​ពូជនៅក្នុងតំបន់របស់អ្នក ។ មានគេហទំព័រនិងអង្គការជាច្រើនដែលអ្នកអាចស្វែងរកវិធីស្ម័គ្រចិត្តនិងបន្តចូលរួមគាំទ្រ ក្នុងនោះមានវិទ្យាស្ថានជេនហ្គូដល អ្នកការពារសត្វព្រៃ និងសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។ សត្វនីមួយៗដើរតួយ៉ាងសំខាន់នៅក្នុងសង្វាក់អាហារ និងគ្រប់ប្រព័ន្ធអេកូឡូស៊ីដើម្បីរក្សាធម្មជាតិឱ្យមានតុល្យភាពផែនដី ។

៤. អភិរក្សការរស់នៅនិងបរិស្ថាន ៖ ការអភិរក្សនិងការពារជម្រកសត្វជាសកម្មភាពមួយដែលផ្តល់​អត្ថប្រយោជន៍បំផុតដែលអ្នកអាចធ្វើបាន ដើម្បីជួយដល់សត្វដែលជិតផុតពូជ ។ សម្រាប់ការចាប់ផ្តើមយើងអាចជួយកាត់បន្ថយការបំពុលបរិស្ថាន ។ ព្យាយាមកំណត់ចំនួនដំណើរកម្សាន្តដែលអ្នកប្រើនៅក្នុងរថយន្ត និងព្យាយាមជិះកង់ឱ្យបានញឹកញាប់ ។ កាត់បន្ថយការប្រើប្រាស់ចង្ក្រានឈើ ប្រើកង្ហារជំនួសម៉ាស៊ីនត្រជាក់និងចៀសវាងការប្រើឧបករណ៍ដែលប្រើហ្គាស ។

. ឥទ្ធិពលនៃការបង្ហាញទៅកាន់​អ្នកដទៃ៖ ការបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះសត្វ យើងម្នាក់ៗអាចជះឥទ្ធិពលដល់មិត្តភក្តិ និងក្រុមគ្រួសារឱ្យមានការយល់ចិត្ត ។ វិធីមួយដែលយើងអាចបង្ហាញថា អ្នកុមិនប្រើប្រាស់​ផលិតផលសត្វសម្រាប់ម៉ូតសម្លៀកបំពាក់ដូចជារោមសត្វ ស្បែកសត្វ ផ្កាថ្ម និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតដើម្បីបង្អួតសម្រស់នោះឡើយ ។ ផ្ទុយទៅវិញអ្នកគួរតែបញ្ចុះបញ្ចូលនិងលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យឈប់ទិញផលិតផលទាំងនេះ និងកាត់បន្ថយតម្រូវការសម្ភារដែលធ្វើចេញពីសត្វព្រៃ ។  

គូបញ្ជាក់ផងថា អ្នកត្រូវធ្វើសកម្មភាពទាំងអស់នោះពីព្រោះប្រភេទសត្វទាំងអស់ដើរតួយ៉ាងសំខាន់និងជះឥទ្ធិពលជាវិជ្ជមានដល់ភពផែនដី និងជាជីវៈចម្រុះកំពុ​ង​​ប្រ​ឈ​មនឹងការគំរាមកំហែង ។ នោះវាជាការធានាថារាល់សកម្មភាពដ៏សាមញ្ញទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំង និងអាចជួយដល់សត្វជិតផុតពូជ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....