វិធី៥យ៉ាង ជួយសិស្សានុសិស្សទទួលលទ្ធផលល្អក្នុងការសិក្សា

ភ្នំពេញ – សិស្សនិស្សិត​គ្រប់រូប​តែង​តែ​រំពឹងចង់ឱ្យ​ការ​សិក្សា​របស់ខ្លួនល្អប្រសើរ ដោយឆាប់យល់ ឆាប់ចាំ, ដូច្នេះ​ តើមានវិធីបែបណា ទើបរៀនឆាប់យល់ ឆាប់ចាំ ?

ខាងក្រោមនេះជាបំណិនសិក្សាទាំង៥ ដែលសិស្សនិស្សិតត្រូវចេះដើម្បីទទួលលទ្ធផលសិក្សាល្អប្រសើរ ៖

ទី១. ចេះកំណត់មេរៀនណាដែលសំខាន់៖ ការសិក្សាត្រូវចាប់ផ្តើមពីការរៀបចំផែនការ និងការផ្តោតការយកចិត្តទុកដាក់ទៅលើមេរៀនដែលត្រូវសិក្សាដោយត្រូវចេះកំណត់គោលដៅ ចេះច្បិចយកគំនិតសំខាន់ ដោយត្រូវពិនិត្យមើលចំណងជើង ចំណងជើងរង និងល្បះសំខាន់នៅក្នុងអត្ថបទដែលអាន ។

ទី២. ចេះសង្ខេបមេរៀន៖ ការសង្ខេបមេរៀន គឺជាបំណិនសំខាន់ក្នុងសិក្សា ដោយសិស្សត្រូវហ្វឹកហាត់ការរកទំនាក់ទំនងរវាងចំណងជើងមេរៀន ចំណងជើងរង និងល្បះពន្យល់ចំណងជើងរង ព្រមទាំងគំនិតសំខាន់ និងការពន្យល់បកស្រាយគំនិតសំខាន់នៅក្នុងអត្ថបទ និងការដកចេញនូវល្បះ ដែលមិនសូវសំខាន់ ។

ទី៣. ចេះកំណត់ និងច្បិចយកខ្លឹមសារសំខាន់ក្នុងមេរៀន៖ ប្រសិនបើសិស្សចេះកំណត់គំនិតសំខាន់ក្នុងមេរៀន និងចេះរកអត្ថបទពន្យល់គំនិតសំខាន់នេះ គេអាចច្បិចយកខ្លឹមសារសំខាន់ ដោយត្រូវគិតឱ្យបានស៊ីជម្រៅ និងត្រូវចេះពន្យល់មូលហេតុនៃសារសំខាន់នៃគំនិតនេះ។ បន្ទាប់មក ដើម្បីងាយចងចាំ សិស្សត្រូវសរសេរឡើងវិញនូវគំនិតនេះ ដោយប្រើពាក្យងាយស្រួលដែលសរសេរឡើងវិញដោយខ្លួនឯង។ ម្យ៉ាងវិញទៀត សិស្សត្រូវចេះផ្សារភ្ជាប់គំនិតសំខាន់នេះ ទៅនឹងចំណេះដឹងរបស់ខ្លួនពីមុនមក ។

ទី៤. ចេះកត់ត្រាមេរៀន៖ ការកត់ត្រាមេរៀន គឺជាបំណិនមួយដ៏សំខាន់សម្រាប់អ្នកសិក្សា ដោយសារនៅពេលដែលគ្រូធ្វើបាឋកថា គ្រូតែងតែសរសេរគំនិតធំៗ និងល្បះពន្យល់ ដើម្បីឱ្យសិស្សងាយស្រួលចងចាំ ។ ដូចនេះសិស្ស និងនិស្សិតត្រូវចេះកត់ត្រាមេរៀន ដើម្បីធ្វើជាអត្ថបទងាយស្រួលសម្រាប់ការអានរំឭកឡើងវិញ ។ សរសេរគំនិតធំៗ និងល្បះពន្យល់ ដើម្បីឱ្យងាយស្រួលចងចាំ ។

៥. ការអានដោយច្បិចយកគំនិតសំខាន់៖ នៅក្នុងការអានចាប់យកគំនិតសំខាន់សិស្សត្រូវចេះប្រើសំណួរ ១. នរណា៖ តួអង្គសំខាន់នៅក្នុងអត្ថបទ ២. ធ្វើអ្វី៖  តើមានហេតុការណ៍អ្វីខ្លះបានកើតឡើង ៣. នៅទីណា៖ តើព្រឹត្តិការណ៍នេះកើតឡើងនៅទីណា ៤. ពេលណា៖ តើហេតុការណ៍កើតឡើងនៅពេលណា ៥.យ៉ាងដូចម្តេច៖ តើព្រឹត្តិការណ៍នេះកើតឡើងបានយ៉ាងដូចម្តេច មានបរិយាកាសយ៉ាងដូចម្តេចខ្លះនៅពេលកើតហេតុ ។ ទាំងនេះ នឹងជួយឱ្យសិស្សអានឆាប់យល់ច្បាស់ពីខ្លឹមសារមេរៀន និងទទួលបានទិន្នន័យលម្អិតក្នុងមេរៀន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...