វិធីសាស្ត្រ ៦ចំណុច របស់លោកគ្រូ អ៊ុំ សុថាន់ ជួយសិស្សឱ្យទទួលបានការអប់រំពេញលេញ

ភ្នំពេញ – ដើម្បីអប់រំឥរិយាបថសិស្សក្នុងពេលបង្រៀនបានល្អ គ្រូបង្រៀនត្រូវមានផែនការបង្រៀន ខ្លឹមសារបង្រៀនឱ្យបានច្បាស់លាស់ សមស្របទៅនឹងពេលវេលាកំណត់ ទាំងពេលចាប់ផ្តើម និងពេលបញ្ចប់ ។ ជាមួយ​គ្នា​នេះ តើគ្រូបង្រៀន​ត្រូវ​ធ្វើដូចម្តេច ដើម្បី​ជួយ​ឱ្យសិស្ស​ទទួលបាន​​ការ​អប់រំពេញ​ពេញលេញ?

ខាងក្រោមនេះ គឺជា​វិធីសាស្រ្ត ៦​ចំណុច របស់លោកគ្រូ អ៊ុំ សុថាន់ ទីប្រឹក្សាបច្ចេកទេស និងជានាយករងនៃសាលារៀនបញ្ញវន្តអង្គរ ក្រុងកំពង់ឆ្នាំង ក្នុងការ​ជួយ​គ្រូបង្រៀន​អាច​គ្រប់គ្រងសិស្ស​ឱ្យ​ទទួលបានការអប់រំពេញលេញរួមមាន៖

១. គណ:គ្រប់គ្រង ៖ គណ:គ្រប់គ្រងសាលារៀនត្រូវ​មានសមត្ថភាពខ្ពស់ មានក្រមសីលធម៌ល្អ មានទស្សន:វិស័យវែងឆ្ងាយ ពិសេសជាមានបទពិសោធដឹកនាំកសាងផែនការរយ:ពេលវែង ខ្លី រៀបចំចក្ខុវិស័យសម្រាប់ដំណើរការក្នុងអង្គភាព មានឆន្ទ:មោះមុត និងមានវប្បធម៌ជឿនលឿន ។

ទី២. ផ្តោតលើគ្រូបង្រៀន ៖ គ្រូបង្រៀនសុទ្ធតែត្រូវបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យ មានចំណេះដឹងខ្ពស់ មានបទពិសោធបង្រៀន ។ លើសពីនេះ គ្រូបង្រៀនត្រូវតែជាអ្នកស្រឡាញ់វិជ្ជាជីវ: និងសុខភាពល្អ ចេះប្រើប្រាស់ភាសាបរទេស និងមានគ្រូជនជាតិដើមសម្រាប់បង្រៀន ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវបណ្តុះបណ្តាលវិធីសាស្ត្របង្រៀន របៀបគ្រប់គ្រងសិស្ស និងត្រូវផ្តល់ប្រាក់បៀរវត្ស និងប្រាក់លើកទឹកចិត្តសមរម្យសម្រាប់គ្រូបង្រៀន ។

“សម្រាប់សាលាបញ្ញវន្តអង្គរគ្រូបង្រៀនសុទ្ធតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគរុកោសល្យ ព្រោះគ្រូបង្រៀនជាអ្នកអប់រំសិស្សដោយផ្ទាល់ដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត”។

លោកគ្រូ អ៊ុ សុថាន់ នាយករងនៃសាលារៀនបញ្ញវន្ដអង្គរ ។

៣. កម្មវិធីសិក្សា៖ សាលារៀនត្រូវបន្ថែមកម្មវិធីសិក្សាកម្រិតទារកដ្ឋានរហូតដល់មធ្យមសិក្សាទុតិយភូមិ ដោយសាលាត្រូវសម្រួលកម្មវិធីសិក្សាឱ្យបានប្រសើរឡើង ឬជាកម្មវិធីស្តង់ដារក្នុងតំបន់ ។ ជាក់ស្ដែង សាលារៀនបញ្ញាវន្តអង្គរបានជ្រើសរើសកម្មវិធីសិក្សាពីបណ្តាប្រទេសជឿនលឿន ដូចជាសឹង្ហបូរី សហរដ្ឋអាមេរិក ជប៉ុន និងពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប បញ្ចូលបន្ថែមលើកម្មវិធីអប់រំសិក្សាជាតិ រួមមាន ភាសាចិន ភាសាអង់គ្លេស កុំព្យូទ័រ ការអប់រំឥរិយាបថ ។

លោកគ្រូ អ៊ុ សុថាន់ បានបញ្ជាក់បន្តថា សាលាបញ្ញាវន្តអង្គរមានកម្មវិធីបណ្តុះបណ្តាលស្របតាមគោលការណ៍អប់រំសតវត្សទី២១ រួមមាន បំណិនសហការ បំណិនទំនាក់ទំនង បំណិនត្រិះរិះពិចារណា បំណិនច្នៃប្រតិដ្ឋ បំណិនប្រើប្រាស់ បំណិនប្រើប្រាស់កុំព្យូទ័រ បំណិនយល់ដឹងពីពហុវប្បធម៌ និងបំណិនអាជីពការងារ ។ លោកគ្រូបន្តថា សាលារៀនក៏មានទំនាក់ទំនងជាមួយសាកលវិទ្យាល័យក្រៅប្រទេសឱ្យសិស្សទៅសិក្សាតាមរយៈប្រឡងអាហារូបករណ៍ និងមានកម្មវិធីផ្លាស់ប្តូរវប្បធម៌ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងកម្មវិធីផ្សេងៗទៀតដូចជា ការប្រឡងកីឡា សិល្ប: ការសំដែងសមត្ថភាពទេព្យកោសល្យ និងកម្មវិធីប្រឡងអំណានជាដើម ។

៤. ហេដ្ឋារចនាសម្ព័ន្ធ ៖ សាលារៀនត្រូវមានអគារសិក្សាគ្រប់គ្រាន់ ស្របតាមលក្ខណ:គរុកោសល្យ មានសម្ភារ:ប្រើប្រាស់ សម្ភារ:បង្រៀន សម្ភារ:និងបន្ទប់ពិសោធ សម្ភារ:បច្ចេកវិទ្យាបណ្ណាល័យ បន្ទប់ទឹក បង្គន់អនាម័យប្រុសស្រី ប្រព័ន្ធភ្លើង ទឹកប្រើប្រាស់ ទីលានកីឡា បន្ទប់ក្លឹមសិក្សា បន្ទប់សុខភាព បន្ទប់ស្នាក់នៅ បន្ទប់អាហារដ្ឋាន និងរថយន្តសម្រួលមធ្យោបាយធ្វើដំណើរសិស្ស ។ លើសពីនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អ ធ្វើឱ្យសិស្សចង់សិក្សា ស្រឡាញ់បរិស្ថានសិក្សា ជាផ្នែកមួយគ្រាំទ្រយុវសិស្សឱ្យទទួលបានការអប់រំពេញលេញ ។

៥. គោលការណ៍លើកទឹកចិត្ត ៖ សាលារៀនបញ្ញវន្តអង្គរ មានគោលការណ៍ផ្តល់អាហារូបករណ៍ដល់សិស្សជីវភាពខ្វះខាត បងប្អូនច្រើន សិស្សរៀនពូកែ ផ្តល់បណ្ណសរសើរ មានកម្មវិធីជួយសិស្សរៀនយឺត និងជំរុញសិស្សរៀនពូកែប្រឡងអាហារូបករណ៍ UWC សកលវិទ្យាល័យដៃគូក្រៅប្រទេស ។ ទន្ទឹមនឹងនេះ សាលាមានកម្មវិធីជួយសិស្សរៀនយឺត ដោយសាលាឧបត្ថម្ភដល់គ្រូបង្រៀនប្រមូលសិស្សរៀនយឺតមករៀនឱ្យទាន់កម្មវិធីសិក្សា ។ លើសពីនេះ លើកទឹកចិត្តសិស្សឱ្យខិតខំរៀនប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រោប្រទេស ។

៦. ប្រព័ន្ធវាយតម្លៃឆ្លុះបញ្ចាំង ៖ សាលារៀនត្រូវអនុវត្តផែនការ តាមដានវាយតម្លៃ ប្រជុំគ្នាដើម្បីឆ្លុះបញ្ចាំង ប្រចាំសប្តាហ៍ ប្រចាំខែ និងដំណាច់ឆ្នាំ ។ ទន្ទឹមនឹងនេះ ការវាយតម្លៃឆ្លុះបញ្ចាំងផ្ដោតសំខាន់ទៅលើប្រព័ន្ធចំនួនបីរួមមាន ទីមួយ.ប្រព័ន្ធផ្តល់សេវា រួមមាន គណ:គ្រប់គ្រងសាលា គ្រូបង្រៀន និងរដ្ឋបាល។ ទីពីរ. ប្រព័ន្ធទទួលសេវា រួមមាន កុមារ សិស្ស មាតាបិតាសិស្ស ឬអ្នកអាណាព្យាបាលសិស្ស និងទីបី.ប្រព័ន្ធមាតាបិតា និងសហគមន៍ រួមមាន មាតាបិតាសិស្ស ឬអាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ។ ទន្ទឹមនឹងនេះ សាលារៀនត្រូវមានទំនាក់ទំនងល្អជាមួយ មាតាបិតាសិស្ស សហគមន៍ និងអាជ្ញាធរឱ្យល្អប្រសើរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...