៧ចំណុច បង្ហាញថាអ្នកជាសិស្សមានវិន័យក្នុងការសិក្សា

ភ្នំពេញ – សិស្សមានវិន័យក្នុងការសិក្សា អាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ តើធ្វើម៉េចដឹងថា ខ្លួនឯងមាន​វិន័យ​ក្នុងការសិក្សាកម្រិតណា ?

ខាងក្រោមនេះ ជាហេតុផលចំនួនបង្ហាញថាអ្នកជាសិស្សមានវិន័យក្នុងការសិក្សា ៖

១. មានគោលដៅច្បាស់៖ កត្តាផ្ទាល់ខ្លួនជាកត្តាសំខាន់ ដោយសារតែការសិក្សាពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស ក្នុងការកំណត់គោលដៅ ពេលវេលានិងរបៀបសិក្សារបស់ខ្លួនឯង ។ លើសពីនេះ សិស្សដែលមានវិន័យសិក្សាពួកគេដឹងពីវិធីសាស្រ្តសម្បូរបែបក្នុងការសិក្សារបស់ខ្លួនដូចជា ការៀបចំផែនការ ការជ្រើសរើសមុខវិជ្ជាសិក្សា និងអនុវត្តសកម្មភាពសិក្សាជាប្រចាំ ។

២. ជឿជាក់លើខ្លួនឯង៖ ការជឿជាក់ធ្វើឱ្យសិស្សចេះឱ្យ​តម្លៃសមត្ថភាពខ្លួនឯងក្នុងការបំពេញកិច្ចការអ្វីមួយ។ ការជឿជាក់នេះ ផ្តោតលើសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស ទស្សនៈយល់ឃើញ និងការផ្ដល់តម្លៃចំពោះខ្លួនពួកគេផ្ទាល់ ។ លើសពីនេះ សិស្សដែលរៀនពូកែ ធ្លាប់ឆ្លងកាត់នូវវិញ្ញាសារច្រើន ចូលរួមក្នុងសកម្មភាពសិក្សាសម្បូណ៌បែប តែងតែមានការជឿជាក់ខ្ពស់លើខ្លួនឯង ។ ជាពិសេស សិស្សដែលជឿជាក់លើខ្លួនឯងតែងតែទទួលបានជោគជ័យក្នុងការសិក្សា។

៣. មានការជំរុញចិត្តខ្លួនឯង៖ ការយកគំរូតាមបុគ្គលឆ្នើមក្នុងសង្គមនឹងជួយជាកម្លាំងចិត្តឱ្យសិស្សមានការជឿជាក់លើខ្លួនឯង ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីធ្វើឱ្យទទួលបានលទ្ធផលជោគជ័យ ។ លើសពីនេះ ការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួន ដូចជា ការជួយជំរុញពីឪពុកម្ដាយ គ្រូបង្រៀន និងមិត្តភក្តិ នឹងជួយឱ្យសិស្សកាន់តែមានទំនុកចិត្តខិតខំសិក្សារៀនសូត្រ ។

៤. មានបំណងខិតខំសិក្សា៖ នៅពេលសិស្សមានគោលដៅច្បាស់លាស់ មានភាពជឿជាក់លើខ្លួនឯង និងមានការជំរុញចិត្តខ្លួនឯង ពួកគេនឹងបន្តខិតខំប្រឹងប្រែងរៀនសូត្រដោយមិនបោះបង់ការសិក្សាចោលឡើយ ។ លើសពីនេះ ពួកគេមានចំណេះដឹងទូលំទូលាយ ស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ចូលចិត្តសិក្សាស្រាវជ្រាវ ចេះបង្កើតថ្មី និងចេះប្រើប្រាស់ចំណេះដឹងរបស់ពួកគេជាប្រយោជន៍ដល់សង្គម ។

៥. ចេះសម្រេចចិត្ត៖ សិស្សសម្រេចចិត្តបានត្រឹមត្រូវដោយសារពួកគេមានវិន័យចំពោះខ្លួនឯងក្នុងការសិក្សា ។ លើសពីនេះ ពួកគេចេះគិតពិចារណាបានស៊ីជម្រៅចំពោះអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ ។ ម៉្យាងវិញទៀត ការសេពគប់មិត្តភក្តិជារឿងសំខាន់ ព្រោះសិស្សមានវិន័យក្នុងការសិក្សានឹងមិនសេពគប់មិត្តភក្តិដែលមិនចូលចិត្តរៀនសូត្រ ឬចូលចិត្តសប្បាយជាងខិខំសិក្សាឡើយ ។

៦. ចេះវិធីសាស្រ្តដោះស្រាយបញ្ហា៖ សិស្សមានសមត្ថភាពធ្វើកិច្ចដែលគ្រូដាក់ឱ្យ  ឆ្លើយសំណួរ និងចេះវិភាគអត្ថបទដែលស្មុគស្មាញ ។ លើសពីនេះ សិស្សមានការចូលរួម ពិភាក្សា តស៊ូគំនិត ធ្វើបទបង្ហាញ និងធ្វើការងារជាក្រុម ។ ទន្ទឹមនឹងនេះ សិស្សចេះឆ្លុះបញ្ចាំងបញ្ហា និងដំណើរការគិតដើម្បីដោះស្រាយបញ្ហាដែលគ្រូបានដាក់ឱ្យធ្វើ ។

៧. ចេះតស៊ូ៖ សិស្សដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាច្រើន ចេះតស៊ូប្រឹងប្រែងខិតខំរៀនសូត្រ មានភាពអំណត់ អត់ធ្មត់ ព្រោះបើគ្មានការតស៊ូ គ្មានភាពអត់ធ្មត់ សិស្សនឹងមិនអាចទទួលជោគជ័យក្នុងការសិក្សាឡើយ ។ ទន្ទឹមនឹងនេះ ការសិក្សាឱ្យបានពេញលេញទាមទារឱ្យសិស្សចេះ តស៊ូ អំណត់ អត់ធ្មត់ ជំរុញទឹកចិត្តខ្លួនឯង និងព្យាមយាមរៀនសូត្រដើម្បីទទួលបានលទ្ធផលសិក្សាល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...