គំនិតឆ្លាតវៃទាំង ៧ចំណុចរំលឹកខ្លួនឯងបង្កើតឱកាសជោគជ័យក្នុងការសិក្សា

ការសិក្សាជោគជ័យមិនមែនជារឿងលំបាកនោះទេ ប្រសិនបើបុគ្គលយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាព។ ទន្ទឹមគ្នានេះ ការសិក្សាជោគជ័យក៏មិនមែនជារឿងចៃដន្យ ឬនៅស្ងៀមៗទទួលបានជោគជ័យដែរ។ ប្រការសំខាន់បុគ្គលៗម្នាក់ ត្រូវធ្វើខ្លួនជាអ្នកស្វែងរកដ៏ខ្លាំងខ្លាបំផុត ព្រមទាំងរកវិធីសាស្ត្រផ្សេងៗ អភិវឌ្ឍន៍ខ្លួនឱ្យបានប្រសើរ។ ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញ ៧ចំណុចជួយជំរុញឱ្យការសិក្សាជោគជ័យស្តែងចេញពីសមត្ថភាព។

១. ឆ្លាតពាក្យពេចន៍ (Word Smart) ៖ ការរក្សាឥរិយាបថ ពាក្យពេចន៍ឆ្លាតវៃ ឱ្យក្លាយជាទម្លាប់មិនលំបាកឡើយ ព្រោះយើងជាមនុស្សដែលចង់ដឹងគ្រប់រឿងទាំងអស់។ ចូររក្សាទម្លាប់អាន សរសេរ ជជែក និងរក្សាទម្លាប់ជាអ្នកស្តាប់ល្អជានិច្ច នោះវាអំណោយនៃពាក្យពេចន៍ដ៏ល្អចំពោះខ្លួនឯងនិងអ្នកដទៃ និងជាដំណោះស្រាយល្អក្នុងការសិក្សា។

២. ឆ្លាតចំនួន (Number Smart) ៖ ត្រូវកំណត់បរិមាណឱ្យបានសមរម្យបំផុតសម្រាប់ជីវិត មានដូចជាការកំណត់ពេលវេលា ផែនការ តម្រូវការ និងការពេញចិត្តចំពោះអ្វីដែលខ្លួនមាន។

៣. ឆ្លាតរូបភាព (Picture Smart) ៖ អ្នកជាចំណែកសំខាន់បំផុតដែលកំណត់ពីជោគជ័យឬបរាជ័យចំពោះការសិក្សារបស់ខ្លួន។ ដូច្នេះការស្រមើស្រមៃ មើល គូសវាស ផាត់ពណ៌ និងបង្កើតនិមិត្តរូបឱ្យជោគជ័យរបស់ខ្លួន វាជារឿងមួយចាំបាចចំពោះជីវិតក្នុងវ័យសិក្សា។

៤. ឆ្លាតរាយកាយ (Body Smart) ៖ ជីវិតជាអ្នកសិក្សារាងកាយត្រូវតែសកម្មនិងមានចលនាជានិច្ច។ បង្កើតភាពរហ័សរហួនដល់ខ្លួន ប្រើប្រាស់កាយវិការប្រកបដោយទំនុកចិត្ត តាមរយៈការធ្វើសកម្មភាព ការបង្ហាញ បង្រៀន ទទួលយក ការកសាង និងចាប់កាន់វាដោយជឿជាក់។

៥. ឆ្លាតតន្ត្រី (Music Smart) ៖ វាមិនធ្ងន់ធ្ងរឬសាមញ្ញពេកនោះទេ នៅពេលដែរយើងធ្វើឱ្យខ្លួនឯងឱ្យក្លាយជាមនុស្សឆ្លាតតន្ត្រី ព្រោះជីវិតសិក្សាមិនត្រូវឱ្យវាសោះកក្រោះពេកទេ។ ការស្តាប់បទចម្រៀងនិងតន្ត្រី ច្រៀង ធ្វើកាយវិការ បន្ថែមបន្ថយពាក្យពេចន៍ និងលេងឧបករណ៍ វាជារឿងងាយបំផុតដែលអ្នកធ្វើបាន។

៦. ឆ្លាតអន្តរបុគ្គល (People Smart) ៖ ក្រៅពីសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាអ្នកសិក្សា ចូរចាំថាអ្នកជាបុគ្គលសំខាន់ចំពោះអ្នកដទៃ ដែលគេកំពុងរៀនសូត្រពីអ្នកឬអ្នកកំពុងរៀនសូត្រពីគេ។ ជ្រើសរើសបុគ្គលដែលមានគុណភាព រក្សាទំនាក់ទំនងបុគ្គលសំខាន់ៗ បង្រៀននិងចែករម្លែកពីអ្វីដែលអ្នកមានទៅអ្នកដទៃ គឺជាតម្លៃមួយប្រកបដោយស្នាមញញឹមជាមួយគ្នា ព្រមទាំងទទួលបានការគោរពមិនសាបសូន្យ។ ៧. ឆ្លាតឯក្កត្តបុគ្គល (Self-Smart) ៖  អ្នកជាអ្នកគិត ! អ្នកជាអ្នកជ្រើសរើសដ៏ត្រឹមត្រូវ ! និងធានាថាអ្នកពិតជាបុគ្គលដែលធ្វើសកម្មភាពពិតជាត្រឹមត្រូវចំពោះខ្លួននិងមនុស្សជុំវិញខ្លួន។ ប៉ុន្តែចំណុចនេះ អ្នកកុំភ្លេចថា ប្រសិនបើអ្នកមោទកភាពចំពោះអ្វីដែលអ្នកគិតជ្រុលពេក ការសិក្សារបស់អ្នកនឹងមានឧបសគ្គនៅពេលណាមួយមិនខាន ព្រោះអំនួតលទ្ធផងគឺក្តីអាម៉ាស់៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...