fbpx

វិធីសាស្ត្រ ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ

ឪពុ​ក​ម្តាយ ឬអាណាព្យាបាល​តែង​ផ្តល់​ឱកាស​ឱ្យ​កូនរៀនសូត្រអ្វីដែលថ្មីៗ និងលើកទឹកចិត្តឱ្យកូនចូលរួមសកម្មភាពថ្មីៗ ដើម្បីស្វែករកអ្វីដែរពួកគេស្រលា​​​ញ់​និងចូលចិត្តក្នុងបំណងជួយឱ្យពួកគេមានចំណេះដឹង សមត្ថភាព ភាពក្លាហាន និងជម្នះភាពភ័យខ្លាចនៅពេលនៅក្នុងដំណើរជីវិត ។ ទន្ទឹមគ្នានេះកុមារឆ្លាត កុមារ​ក្លា​ហាន កុមា​រ​សិ​ក្សាបានលទ្ធផលល្អអាស្រ័យដោយជំនួយប៉ិនប្រសប់ពីម្តាយឪពុកទៅកាន់កូន ។ ខាងក្រោមនេះជាវិធីសាស្ត្រ ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្របានផ្សាយដោយគេហទំព័រ WiKi How ។

. ផ្តល់ឱកាសឱ្យកុមារអាយុក្រោមពី ២ឆ្នាំលេងដោយសេរី ៖ វ័យនេះកុមារចូលចិត្តលេងដោយខ្លួនឯង និងស្វែងយល់ពីបរិយាកាសជុំវិញខ្លួន។ កុមារកំពុង​សាក​ល្បង​ស្វែងយល់ពីរបៀបលេងថ្មីៗ ដូច្នេះហើយឪពុកម្តាយគួរអនុញ្ញាតឱ្យពួកគេលេងអ្វីដែរថ្មីដោយខ្លួនឯង ប៉ុន្តែមិនត្រូវទុកពួកគេចោលឱ្យដាច់ពីក្រសែភ្នែករបស់​អ្នកឡើយ ។

. អនុញ្ញាតឱ្យកូនលេងជាមួយក្មេងដទៃ ៖ នៅពេលដែលកូនរបស់អ្នកមានអាយុចន្លោះចាប់ពីពីរទៅបីឆ្នាំ គួរអនុញ្ញាតឱ្យពួកគេលេងជាមួយក្មេងដទៃទៀតដែ​ល​​ជួយ​ឱ្យពួកគេចាប់ផ្តើមរៀនអ្វីដែលថ្មីពីជាមួយក្មេងដទៃ​ ។ ទន្ទឹមគ្នានេះ ម្តាយឪពុកគួរកុំបង្ខំពួកគេឱ្យលេងជាមួយក្មេងដទៃ ប្រសិនបើកូនរបស់អ្នកមិនទាន់បា​ន​ត្រៀមខ្លួន សូមផ្តល់ពេលវេលាឱ្យពួកគេរៀនស្វែងយល់ដោយខ្លួនឯង ។

. លើកទឹកចិត្តកុមារឱ្យលេងតាមក្តីស្រមៃ កូនចេះស្រមើស្រមៃចង់ធ្វើអ្វីមួយជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាល ហើយអាចជួយដល់ការរៀនសូត្ររបស់ពួកគេឱ្យកាន់តែប្រសើរ ។ ប្រសិនបើការស្រមើស្រមៃរបស់ពួកគេមើលទៅដូចជាប្លែកៗ “ឆ្កួតលីលា” សូមកុំព្យាយាមបញ្ឈប់ពួកគេ តែអាចលើកទឹកចិត្តពួកគេឱ្យបន្តការស្រមើស្រមៃដោយភាពច្នៃប្រតិដ្ឋ ។

. លេងល្បែងកម្សាន្ត ម្តាយឪពុកអាចនាំកូនលេងល្បែងកម្សាន្តដែលសប្បាយៗ ងាយៗ ដោយបញ្ចូលការរៀនសូត្រទៅជាមួយ ដូចជាលេងរាប់លេខ ទាយឈ្មោះសត្វ និងល្បែងកម្សាន្តជាច្រើនទៀតដែលជួយឱ្យកូនលោកអ្នករៀនសូត្រយ៉ាងសប្បាយរីករាយ ។

៥. ផ្តល់ឱកាសឱ្យកូនបញ្ចេញគំនិតផ្ទាល់ខ្លួន ៖ អ្នកអាចសួរសំណួរទៅកាន់កូនៗរបស់អ្នកអ្វីដែលពួកគេកំពុងគិត និងអារម្មណ៍របស់ពួកគេ ហើយលើកទឹកចិត្តឱ្យពួកគេក្លាយហានឆ្លើយតប និងបញ្ចេញមតិផ្ទាល់ខ្លួន ។ សូមស្តាប់កូនដោយយកចិត្តទុកដាក់ ដើម្បីជួយឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ ។

៦. បណ្តុះទម្លាប់អានសៀវភៅជួយឱ្យកុមាររីកចម្រើន ៖ ម្តាយឪពុកព្យាយាមអានសៀវភៅឱ្យលឺៗជាប្រចាំ នោះកូននឹងយកតម្រាប់តាមជាក់ជាពុំខាន ។ តែប្រសិ​នបើអ្នកមានកូនធំដែលចេះអានអក្សរ សូមលើកទឹកចិត្តពួកគេឱ្យអានដោយខ្លួនឯងជារៀងរាល់ថ្ងៃ និងជ្រើសរើសសៀវភៅដែលពួកគេចូលចិត្ត ។

៧. បណ្តុះចំណាប់អារម្មណ៍ដល់កូន ៖  ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូប អ្នកអាចនិយាយអំពីការងារចម្អិនម្ហូបដល់កូន ឬអ្នកអាចនាំកូនរបស់អ្នកធ្វើម្ហូបជាមួយគ្នា ហើយប្រសិនបើកូនរបស់អ្នកចង់រៀនស្វែងយល់អំពីប្រទេសផ្សេងៗនៅក្នុងពិភពលោក អ្នកអាចចែករំលែកបទពិសោធន៍ដែលអ្នកធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាមួយពួកគេ ។ លើសពីនេះសាកល្បងសួរកូនថា ប្រទេសណាខ្លះដែលពួកគេចង់ទៅដោយប្រើប្រាស់ផែនទី ឬរូបភាពនៃប្រទេសនីមួយៗ ដើម្បីសួរអ្វីដែរពួកគេបា​ន​ឃើញនៅក្នុងរូបភាពនោះ ។ ប្រសិនកូនចង់ដឹងចង់ដឹងពីប្រទេសទាំងនេះ ម្តាយឪពុកត្រូវសហការបង្ហាញព័ត៌មានដល់កូន ព្រមទាំងឆ្លើយតបដោយរីករា​យ​ ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

៧ចំណុច បង្ហាញថាអ្នកជាសិស្សមានវិន័យក្នុងការសិក្សា

សិស្សមានវិន័យក្នុងការសិក្សា អាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជា

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ MOFCOM នៃរដ្ឋាភិបាលចិនឆ្នាំសិក្សា២០២១បានបើកឱ្យមន្ត្រីកម្ពុជាធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះចំនួន៣៨កន្លែងរយៈពេល២ និង៣ឆ្នាំ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកស្រី ហួត សុជាតា៖ អំណានជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ ការអាន ជាគន្លឹះសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់កុមារ ព្រោះនៅពេលដែលកុមារចាប់ផ្ដើមចេះអាន ពួកគេទទួលបាននូវ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក គៀវ ម៉េងគ័ង ចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា

លោក គៀវ ម៉េងគ័ង ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ Delhi ។ លោកបានចែករំលែកបទពិសោធន៍ថា ដើម្បីជាប់អាហារូបករណ៍
ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រឿងល្អ៤យ៉ាង ដែលសិស្សទទួលបានពីសាលារៀនមានវិន័យអប់រំបែបវិជ្ជមាន

ភ្នំពេញ៖ វិន័យអប់រំបែបវិជ្ជមាននៅតាមសាលារៀន គឺជាស្វ័យវិន័យរបស់គ្រូបង្រៀនដែលមានផលវិជ្ជមានទៅលើការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស ។
ចំណេះជីវិត, ព្រឹត្តិការណ៍

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា៖ អាការៈដកដង្ហើមញាប់ជារោគសញ្ញានៃជំងឺផ្លូវចិត្ត ប៉ុន្តែមិនបណ្ដាលឱ្យអ្នកស្លាប់ទេ

ប្រសិនបើអ្នកមានអារម្មណ៍ថា ដកដង្ហើមញាប់ ការដកដង្ហើមផុតៗ ឬដកដង្ហើមមិនដល់គ្នា ទាំងនេះអាចចាត់ទុកថា អ្នកអាចនឹងមានជំងឺផ្លូវចិត្ត ប៉ុន្តែវាមិនបណ្តាលឲ្យអ្នករងគ្រោះដល់
ព្រឹត្តិការណ៍, អប់រំកុមារតូច

Parent’s changing unintentional mistake in educating children

All children unlikely commit violence in their life, if parents, schools and communities educate them non-violently. And children do not need a violent-educating method as well.
ព្រឹត្តិការណ៍, អប់រំកុមារតូច

ម្តាយឪពុកផ្លាស់ប្តូរកំហុសអប់រំកូនដោយអចេតនា

ភ្នំពេញ – ទំនងកុមារគ្រប់រូបមិនអាចប្រព្រឹត្តិអំពើហិង្សាបានទេនៅក្នុងដំណើរជីវិតរបស់ពួកគេ ប្រសិនបើម្តាយឪពុក សាលារៀន និងសហគមន៍បានអប់រំ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

បេក្ខជន៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈស្តីពីការលើកកម្ពស់សុខភាពសាធារណៈ

ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈលើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់?” កាលពីពេលថ្មីៗនេះ គេបានរកឃើញបេក្ខជន ៥រូបនឹងបន្តទៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលជប៉ុនផ្ដល់អាហារូបករណ៍ MEXT Titech ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២២

រដ្ឋាភិបាលជប៉ុនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឆ្នាំសិក្សា២០២២សម្រាប់និស្សិតឆ្នើមអន្តរជាតិដែលមានក្ដីស្រមៃចង់បន្តការសិក្សានៅប្រទេសជប៉ុន ។

AMS EDUCATION
@amseducation