វិធីសាស្ត្រ ៧ចំណុចជួយឱ្យកូនឃ្លាតចេញពីទម្លាប់ញៀនវីដេអូហ្គេម

ខណៈបច្ចេកវិទ្យាទំនើបៗកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ឪពុកម្តាយពិតជាលំបាករារាំងកូនឱ្យគេចចេញពីបច្ចេកវិទ្យានោះ ជាពិសេសកម្មវិធីកីឡាអេឡិកត្រូនិកមួយចំនួន ឬវីដេអូហ្គេម ដែលកូនបានឃើញនិងកំពុងកាន់នៅនឹងដៃ។ ទន្ទឹមគ្នានេះកម្មវិធីកម្សាន្តមួយចំនួនមានក្នុងទូរស័ព្ទដៃក៏កំពុងពង្វក់ស្មារតីក្មេងៗ ឱ្យងប់ងល់ទៅតាម​នោះដែរ ដូចជាញៀននឹងបណ្តាញសង្គមផ្សេងៗទាំងវ័យក្មេងជាដើម។ និយាយពីវីដេអូហ្គេមសម្រាប់កុមារ ឪពុកម្តាយគួរមានវិធីសាស្ត្រគ្រប់គ្រងឱ្យបានច្បាស់លាស់លើការប្រើប្រាស់​របស់កូន ទោះបីមិនសូវមានពេលវេលាគ្រប់គ្រាន់នៅជាមួយកូន។ ខាងក្រោមនេះ ជាវិធីប្រាំពីរចំណុចអាចបង្កាជាមុនក្នុងពេលដែលកូនរបស់អ្នកមិនទាន់វក់ខ្លាំងជាមួយល្បែងហ្គេមលើទូរស័ព្ទដៃ ឬនៅលើកុំព្យូទ័ររបស់ពួកគេ។

១. ចំណាយពេលលេងហ្គេមជាមួយកូន ៖ ទោះអ្នកមិនយល់ ឬមិនធ្លាប់លេងហ្គេមក្តី ប៉ុន្តែអ្នកគួរសាកល្បងឱ្យកូនរបស់អ្នកពន្យល់ពីហ្គេម ឬរៀនទាំងអស់គ្នា។ នេះជាឥរិយាបថអប់រំមួយបង្ហាញទៅកាន់កូនថា លេងហ្គេមមិនមែនជារឿងអាក្រក់នោះទេ ហើយឆ្លៀតពេលពន្យល់ទៅកូនពីគុណសម្បត្តិនិងគុណវិបត្តិនៃការចំណាយពេលវេលាទៅលើហ្គេម។

. កត់ត្រាពេលវេលាលេងហ្គេមនេះជាមួយគ្នា ៖ ត្រូវកំណត់និងកត់ត្រាពេលវេលាដែលអ្នកនិងកូនបានចំណាយទៅលើការលេងហ្គេម បន្ទាប់មកគណនាចំនួនពេលវេលាសរុបដែលបានចំណាយពេញមួយសប្តាហ៍ ដើម្បីបង្ហាញតួលេខប្រាកដទៅឱ្យពួកគេមើលថា តើការចំណាយពេលវេលាលេងហ្គេមកន្លងទៅមានប្រ​យោ​​ជន៍​កម្រិត​ណា? ទទួលបានលទ្ធផលអ្វីខ្លះ? ឬប្រៀបធៀបទៅនឹងសកម្មភាពផ្សេងឱ្យកូនមើលឃើញពីតម្លៃនៃពេលវេលា។

. បង្ហាញឬលើកឧទាហរណ៍សកម្មភាពមានប្រយោជន៍​ ៖“កូនអាចប្រើប្រាស់ពេលវេលាប្រហាក់ប្រហែលទៅនឹងការលេងហ្គេមដើម្បីធ្វើរឿងអស្ចារ្យជាច្រើនសម្រាប់ជីវិត ហ្គេមគ្រាន់តែជាផ្នែកមួយសម្រាប់ការកម្សាន្តបណ្តោះអាសន្នតែប៉ុណ្ណោះ” ពន្យល់ទៅកាន់កូនដូច្នេះ ដោយភ្ជាប់នឹងការគណនាពេលវេលាលេងហ្គេមពេញមួយសប្តាហ៍ ឬមួយខែ និងមួយឆ្នាំ នោះនឹងអាចរំលឹកស្មារតីឱ្យងាយទៅធ្វើរឿងមានប្រយោជន៍ជាច្រើនជំនួសវិញ។

. រៀបចំសកម្មភាពកម្សាន្តបន្ថែមសម្រាប់កូនទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ៖ ត្រង់នេះបើតឹងតែងពេកអាចជាសម្ពាធផ្លូវចិត្តសម្រាប់កុមារ ដោយសារក្មេងទា​មទា​​រការយកចិត្តទុកដាក់ច្រើនបន្តិចពីម្តាយឪពុក​។ ទន្ទឹមគ្នានេះ ដើម្បីបង្វែរចំណាប់អារម្មណ៍ចេញពីហ្គេមលើទូរស័ព្ទដៃ អ្នកអាចរៀបចំផែនការសកម្មភាពប្រចាំថ្ងៃទាំងការរៀនសូត្រ ឬសកម្មភាពកម្សាន្តផ្សេងទៀតៗដល់កូន ដើម្បីបំពេញបន្ថែមលើពេលទំនេររបស់ពួកគេមាន។ ច្នៃប្រឌិតល្បែងគួរលេងខ្លះដែលមិនពាក់ព័ន្ធនឹងអេឡិកត្រូនិកហ្គេមគួរធ្វើដែរ ដូចជាល្បែងដែលឪពុកម្តាយធ្លាប់លេងពីកុមារ។ ធ្វើដូចនេះ វានឹងក្លាយទៅជាទម្លាប់សម្រាប់កូន។

. សាកល្បងធ្វើគម្រោងរយៈពេលវែងសម្រាប់កូនរបស់អ្នក ៖ កូនរបស់អ្នកប្រហែលមានគោលបំណងធ្វើអ្វីមួយដោយខ្លួន ដែលជាចំណង់ចំណូលចិត្តរបស់គេដូចជាក្លាយជាកីឡាករបាល់ទាត់ឆ្នើមម្នាក់ ឬក្លាយជាអ្នកលេងឧបករណ៍តន្ត្រីដ៏ចំណាន ឬការងារក្នុងក្តីស្រមៃរបស់របស់ពួកគេ។ ឪពុកម្តាយគួរជួយស្វែងរកវិធីរៀបចំពេលវេលាឱ្យពួកគេចាប់ផ្តើមកិច្ចការងារទាំងនោះ ទោះបីជាមួយឬពីរម៉ោងក្នុងមួយសប្តាហ៍។ ទម្លាប់បណ្តុះកូនឱ្យលើនិស្ស័យ ប្រសើរជាងបង្ខំកូនឱ្យធ្វើតាមចិត្តម្តាយឪពុក។

៦. ព្យាយាមពន្យល់និងប្រៀបធៀបហ្គេមនិងជីវិតពិត៖ ហ្គេមមិនមែនជារឿងអាក្រក់នោះទេ ហើយក៏មិនអត់ប្រយោជន៍ដែរ ប៉ុន្តែអ្នកគួរពន្យល់កូនឱ្យច្បាស់ពីរបៀបនៃការទាញយកប្រយោជន៍ពីហ្គេម ភាពឆ្លាតវៃ ការគិត និងរបៀបដោះស្រាយបញ្ហា។ សូមរំលឹកទៅកាន់កូនថា សកម្មភាពក្នុងវីដេអូហ្គេមមិនអាចអនុវត្តនៅក្នុងជីវិតរស់នៅជាក់ស្តែងបានទាំងអស់ឡើយ។

៧. ទម្លាប់ទទួលទានអាហារជុំគ្នាក្នុងគ្រួសារ៖ ពេលព្រឹកឬពេលល្ងាចទទួលទានអាហារជុំគ្នាជាមួយសមាជិកគ្រួសារទាំងអស់ ជាឱកាសដ៏ល្អបំផុតដើម្បីសមា​ជិកគ្រួសារមានទំនាក់ទំនងគ្នាកាន់តែល្អ។ វេលានេះឪពុកម្តាយមានពេលជជែកលេងជាមួយកូន បង្ហាញពីភាពស្និទស្នាល ការយកចិត្តទុកដាក់ ការរំលឹកដាស់​តឿ​ន​កូ​ន ព្រមទាំងទទួលបានការឆ្លើយតប សំណូមពរ ឬការយល់ឃើញផ្សេងៗពីកូនវិញក្នុងដំណាក់កាលនេះ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…