fbpx

បេក្ខជនចំនួន ៧រូបជាប់ជ័យលាភីពានរង្វាន់កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១

ភ្នំពេញ- កម្មវិធី ប្រកួតជ័យលាភីពានរង្វាន់អំណានសៀវភៅល្បីៗឆ្នាំ ២០២១ បានប្រកាសពីលទ្ធផលវគ្គផ្ដាច់ព័្រត្ររបស់ខ្លួននាពេលថ្មីៗ ក្រោយរកឃើញបេក្ខជនជ័យលាភីចំនួន ៧ មកពីផ្នែកផ្សេងៗគ្នាក្នុងសាលាជំនាន់ថ្មីព្រែកលៀប។  

ក្នុងការប្រកួតនេះ មានជ័យលាភីមកពីកម្រិតបឋមភូមិចំនួន ៣រូប រួមមាន បេក្ខនារី សាខុន សុធីនីរ៉ា ជ័យលាភីលេខ១ បេក្ខនារី ថេង ចរិយា ជ័យលាភីលេខ២ និងបេក្ខនារី ជា សុទេពី ជ័យលាភីលេខ៣ ។ ចំណែកជ័យលាភីកម្រិតទុតិយភូមិមានចំនួន ៤រូប រួមមាន បេក្ខជន ហ៊ួ ម៉េងហ៊ុង ជ័យលាភីលេខ១ បេក្ខនារី សុខ ចន្ទន៍លីតា ជ័យលាភីលេខ២ បេក្ខនារី ងួន ស៊ីហ្គិច ជ័យលាភីលេខ៣ និងបេក្ខនារី កាង អង្គគីម ជ័យលាភីលេខ៣ ។ កម្មវិធីនេះ រៀបចំដោយ ក្លឹបអំណានសៀវភៅល្បីៗក្នុងកម្មវិធីសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប ។

លោក សំ មករា ជាអនុប្រធានបច្ចេកទេសអក្សរសាស្រ្តខ្មែរ និងជាប្រធានគណកម្មការរៀបចំកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ បានលើកឡើងថា កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១ មានគោលបំណងជំរុញសិស្សានុសិស្សឱ្យស្វែងយល់ និងងាកមកចាប់អារម្មណ៍អានសៀវភៅ ជាពិសេសសៀវភៅដែលខ្លួនចូលចិត្ត រួម​ទាំងបណ្ដុះស្មារតី ពុទ្ធិ និងចំណេះដឹងដើម្បីជួយសិស្សានុស្សសម្រេចតាមគោលដៅរបស់ខ្លួនទៅថ្ងៃអនាគត ។

លោក សំ មករា បាននិយាយថា៖

“បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ សាលាជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប នៅតែខិតខំប្រឹងបែងធ្វើយ៉ាងណាឱ្យកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១ ដំណើរការ និងបញ្ចប់ទៅដោយរលូន”

ប្រធានគណកម្មការរៀបចំកម្មវិធីប្រកួតអំណានសៀវភៅថ្មីៗ បញ្ជាក់បន្តថា បេក្ខជន បេក្ខនារីដែលចូលរួមក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១ មានពីរកម្រិត គឺកម្រិតបឋមភូមិថ្នាក់ទី៧ និងទី៨ និងកម្រិតទុតិយភូមិថ្នាក់ទី១០ និងទី១១ ។ លោកថា សិស្សដែលចូលរួមប្រកួតត្រូវជ្រើសរើសសៀវភៅដែលខ្លួនពេញចិត្តយកមកអាន ហើយគណៈកម្មការជាអ្នកដាក់ពិន្ទុ។ លើសពីនេះ មានវគ្គសួរឆ្លើយដោយគណៈកម្មការដាក់ពិន្ទុបន្ថែមទៅលើបេក្ខជនដែលឆ្លើយសំណួរបានល្អ ។

តាមការបញ្ជាក់របស់ លោក សំ មករា បេក្ខជនចូលរួមកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១ សរុបចំនួន ៣២៥នាក់ ជម្រុះនៅសល់ ១៦នាក់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតយកពានរង្វាន់ ។ កម្មវិធីប្រកួតអំណានសៀវភៅល្បីៗនេះ បើកទូលាយឱ្យបេក្ខជនជ្រើសរើសសៀវភៅដែលខ្លួនពេញចិត្តយកមកអាន មានទាំងសៀវភៅជាភាសាខ្មែរ និងភាសាអង់គ្លេស ។ គួរបញ្ចាក់ថា កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១ ធ្វើឡើងកាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០២១ ។ ទន្ទឹមនឹងនេះ វគ្គផ្ដាច់ព័ត្រកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ២០២១ មានចំនួន២ថ្ងៃ សម្រាប់កម្រិតបឋមភូមិ ធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា និងសម្រាប់កម្រិតទុតិយភូមិ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធី៥យ៉ាង ជួយសិស្សានុសិស្សទទួលលទ្ធផលល្អក្នុងការសិក្សា

សិស្សនិស្សិតគ្រប់រូបតែងតែរំពឹងចង់ឱ្យការសិក្សារបស់ខ្លួនល្អប្រសើរ ដោយឆាប់យល់ ឆាប់ចាំ, ដូច្នេះ តើមានវិធីបែបណា ទើបរៀនឆាប់យល់ ឆាប់ចាំ ?
ព្រឹត្តិការណ៍, យុវជនឆ្នើម

កញ្ញា លឹម លីឆាយ ៖ ជម្នះឧបសគ្គជីវិតស្រ្ដីនិងក្មេងស្រីត្រូវពង្រឹងទំនុកចិត្តលើខ្លួនឯង

ភ្នំពេញ – ផ្តើមពីយុវតីមានភាពក្លាហាននិងមានគោលជំហររឹងមាំនៅក្នុងដំណើរជីវិត កញ្ញា លឺម លីឆាយ បានជួយលើកទឹកស្រ្តី និងក្មេងស្រីជាច្រើនឱ្យជឿជាក់លើសមត្ថភាពរបស់ខ្លួន ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតកសិកម្មកម្ពុជា ២០០នាក់ត្រៀមទៅរៀនកសិកម្មនៅអុីស្រាអែល

ភ្នំពេញ – និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២០០នាក់ នឹងចេញដំណើរទៅហាត់ការរយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំសិក្សា ២០២១-២០២២
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេច មុនសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស?

ភ្នំពេញ – របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា បច្ចុប្បន្នមានពលករកម្ពុជាប្រមាណជាង ១លាននាក់កំពុងបម្រើការងារនៅក្រៅប្រទេស ក្នុងនោះ ជាង ៩០ភាគរយកំពុងធ្វើការនៅ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក ថុន ថានុន ចែករំលែកបទពិសោធន៍ហាត់ការងារនៅប្រទេសអុីស្រាអែលរយៈពេលមួយឆ្នាំ

ភ្នំពេញ-ការសិក្សាបណ្ដើរ ធ្វើការបណ្ដើរជាឱកាសទទួលបានការហ្វឹកហាត់ និងពង្រឹងសម្ថភាពខ្លួនឯងឱ្យទទួលបានបទពិសោធន៍ក្នុងជំនាញសិក្សានិងការងារក្នុងពេលតែមួយ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជ្រើសរើសសិស្សចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសឥតបង់ថ្លៃសិក្សា

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតបង់ថ្លៃ សម្រាប់សិក្ខាកាមចំនួន ៤៥នាក់។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រាជរដ្ឋាភិបាលអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់” ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

អ្នកជំនាញ ៖ មូលដ្ឋាននៃការអប់រំកុមារចាប់ផ្តើមពីឪពុកម្តាយ

ភ្នំពេញ – ម្ដាយឪពុក និងសាលារៀនសុទ្ធសឹងជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងការអប់រំកុមារ ដោយក្នុងនោះ ឪពុកម្ដាយផ្តល់ការអប់រំខាងកិរិយា ចំណែកឯសាលាជាអ្នកផ្ដល់ចំណេះវិជ្ជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ Eiffel Excellence 2022 ផ្ដល់ឱកាសសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង

អាហារូបរកណ៍- Eiffel Excellence Scholarship ២០២២ ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់និស្សិតអរន្តជាតិជាច្រើនកន្លែង។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សហគមន៍អ្នកគណិតវិទ្យាកម្ពុជារៀបចំកម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យាដអាមេរិកកាំង ឆ្នាំ២០២១

ភ្នំពេញ- សហគមន៍អ្នកគណិតវិទ្យាកម្ពុជា រៀបចំការប្រឡងគ្រប់កម្រិតថ្នាក់ American Mathematics Olympiad (AMO) ចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី១២ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។

AMS EDUCATION
@amseducation