ម្ចាស់ពានរង្វាន់លេខ១ អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ ៖ ចង់អភិវឌ្ឍខ្លួនឱ្យប្រសើរ ត្រូវហ៊ានប្រឈមនឹងបញ្ហាលំបាក

ភ្នំពេញ – ស្នាដៃប្រលោមលោកខ្លីចំណងជើង «មិននឹកស្មានសោះ» របស់កញ្ញា ទ្រី ស្រីលក្ខ និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរឆ្នាំទី៤ បានទទួល​ជ័​យ​​លាភីលេខ១ និងក្លាយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ ឆ្នាំ២០២១ ។ ស្នាដៃជ័យលាភីឆ្នើមនេះបានបង្ហាញតម្លៃអប់រំដល់មនុស្សនៅ​ក្នុងសង្គមសព្វថ្ងៃ កុំឱ្យធ្វេសប្រហែសចំពោះសុខភាព ជាពិសេសប្រុងប្រយ័ត្នជានិច្ចអំឡុងពេលនៃការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ-១៩ ។

ម្ចាស់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍វ័យ ២១ឆ្នាំរូបនេះ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនថា ទម្រាំបញ្ចប់សំណេររឿងខ្លីដើម្បីចូលរួមប្រកួតប្រជែង កញ្ញាត្រូវជម្នះរឿងរ៉ាវលំបាកក្នុងសំណេរជាច្រើន ពិសេសគំនិតស្មុកស្មាញនៅក្នុងដំណាក់កាលតែងនិពន្ធ ។ តាមរយៈបទពិសោធន៍នេះ កញ្ញាយល់ថា បំណាច់ចង់អភិវឌ្ឍខ្លួនឱ្យប្រសើរលើកិច្ចការសំណេរ និងសម្រេចបំណងប្រាថ្នាផ្ទាល់ក្នុងនាមជាអ្នកនិពន្ធ ត្រូវហ៊ានប្រឈមមុខនឹងការលំបាកជាច្រើន ។

កញ្ញា ទ្រី ស្រីលក្ខ បានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្ដើមសរសេររឿងរហូតដល់បញ្ចប់រឿងកញ្ញាចំណាយរយៈពេលប្រហែលពីរខែជាង ហើយនៅពេលខ្លះ​ការតែងនិពន្ធជួបគំនិតស្មុគស្មាញ សរសេរមិនចេញក៏សម្រេចចិត្តទុកចោល ប៉ុន្តែនៅពេលមានអារម្មណ៍ល្អឡើងវិញ ទើបកញ្ញាចាប់ផ្ដើមតែងរឿងបន្ត ។

“ខ្ញុំមិនធ្លាប់គិតថាស្នាដៃខ្ញុំទទួលបានជ័យលាភីលេខ១ អីទេ ប៉ុន្តែជឿជាក់ថាស្នាដៃរឿងខ្លីនេះនឹងទាក់ទាញទឹកចិត្តនិងគំនិតគណៈកម្មការ ព្រោះរឿងនេះខ្ញុំព្យា​យាម​សរសេរប្រលោមចិត្តអ្នកអាន បង្កប់គំនិតអប់រំដើម្បីឱ្យអ្នកអានរំភើប និងទទួលបានប្រយោជន៍សម្រាប់ជីវិតលើសពីការកម្សាន្ត”

កញ្ញា ទ្រី ស្រីលក្ខ

និស្សិតអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបន្តថា កញ្ញាមិនខ្វាយខ្វល់ច្រើនពីចំណាត់ថ្នាក់ប្រកួតប្រជែងឡើយ ប៉ុន្តែកសាងភាពក្លាហាន និងបង្កើនទំនុកចិត្តលើខ្លួនឯងជាអ្វីដែលត្រូវធ្វើឱ្យបានល្អបំផុត ។ យុវជនត្រូវក្លាហានធ្វើអ្វីដែលជាបំណងប្រាថ្នា និងហ៊ានទទួលស្គាល់ការពិតទោះជាទទួលបានលទ្ធផលបែបណាក៏ដោយ ព្រោះលទ្ធផលដែលទទួលបាននឹងបង្វឹកមនុស្សឱ្យកាន់តែខ្លាំងឡើង ហើយត្រូវចាកចេញពីភាពងាយស្រួល ហ៊ានប្រឈមនឹងបញ្ហាលំបាក ។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ទ្រី ស្រីលក្ខ ។

ងាកមកនិយាយពីបទពិសោធន៍ការងារតែងនិពន្ធវិញ បច្ចុប្បន្ន ទ្រី ស្រីលក្ខ ជាអ្នកសរសេរអត្ថបទ និងជាអ្នកនិពន្ធឯករាជ្យម្នាក់ ។ កញ្ញាបន្ថែមថា ប្រសិនយុវជ​ន​ស្រឡាញ់ការងារតែងនិពន្ធ ត្រូវព្យាយាមសិក្សាស្រាវជ្រាវរកឱ្យឃើញចំណុចខ្លាំងរបស់ខ្លួនឯង ចាប់ផ្ដើមសរសេរសាច់រឿងមួយដែលខ្លួនពេញចិត្ត កែសម្រួលខ្លួនឯងជាបន្តបន្ទាប់ ព្រមទាំងស្វែងរកអ្នកនិពន្ធរៀមច្បងឱ្យជួយពិនិត្យស្នាដៃ និងយកស្នាដៃឱ្យមិត្តភក្ដិដែលចូលចិត្តអានជួយផ្ដល់មតិយោបល់ ។

នេះជាសម្រង់ខ្លឹមសារលើកទឹកចិត្តផ្ទាល់ខ្លួនរបស់កញ្ញា ទ្រី ស្រីលក្ខ ៖ “ភាពរីកចម្រើនប្រៀបដូចជាការធ្វើដំណើរលើផ្លូវមួយ បើយើងដើរទៅមុខ យើងនិងផ្លាស់ទីចេញពីកន្លែងដើម” ។

កញ្ញា ទ្រី ស្រីលក្ខ ធ្លាប់ជានិស្សិតផ្លាស់ប្ដូរបទពិសោធន៍សិក្សាទៅប្រទេសជប៉ុនឆ្នាំ២០១៨-២០១៩ តាមរយៈកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍សិក្សារបស់សាកលវិទ្យាល័យតូខ្យូ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ លើសពីនេះកញ្ញាក៏ជាម្ចាស់ស្នាដៃប្រលោមលោក ចំណងជើង “និស្សិតស្រី” ផងដែរ ។

គួររំលឹកថា កម្មវិធីប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ប្រចាំឆ្នាំ២០២១ កញ្ញា ទ្រី ស្រីលក្ខ បានទទួលជ័យលាភីលេខ១ ផ្នែកប្រលោ​ម​លោ​ក​ខ្លីសា្នដៃ «មិននឹកស្មានសោះ» លោក កែវ សេងរដ្ឋា ទទួលជ័យលាភីលេខ២ ផ្នែករឿងប្រលោមលោកខ្លី និងជ័យលាភីលេខ១ ផ្នែកតែងកំណាព្យរឿង និងជ័យលាភីលេខ៣ បានទៅអ្នកស្រី អ៊ុច ថាវី ជាមួយស្នាដៃរឿង «វង្វេង» ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....