fbpx

កុមារកម្ពុជាប្រមាណ ៩៨ភាគរយចុះឈ្មោះចូលរៀនពេញលេញនៅកម្រិតបឋមសិក្សា

ភ្នំពេញ៖ គិតត្រឹមកម្រិតបឋមសិក្សាកុមារកម្ពុជាទទួលបានការអប់រំពេញលេញចាប់ពីអាយុប្រាំមួយឆ្នាំឡើងទៅ ហើយបច្ចុប្បន្នកុមារប្រមាណ ៩៨ភាគ​រយបានចុះឈ្មោះចូលរៀនទៀតទាត់​។ ​ការអប់រំនេះបានអនុវត្តនៅក្នុងសាលារៀន ​ការសិក្សានៅតាមសហគមន៍ និងការសិក្សាជាក្រុម ដែ​លជាផ្នែកមួយនៃការអនុវត្តសិទ្ធិទទួលបានការអប់រំរបស់កុមារ។ នេះជាកា​រលើក​ឡើង​របស់ឯកឧត្ដម ចាន់ សុភា ប្រធាននាយកដ្ឋាន​បឋមសិក្សា​នៃក្រសួងអប់រំ យុវជន ​និងកីឡា នៅក្នុងកិច្ចពិភាក្សាប្រធានបទ កុមារទាំងអស់មានសិទ្ធិទទួលបានការអ​ប់​រំ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដាកន្លងទៅ រៀបចំឡើងដោយក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដៃគូរអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្ដម ចាន់ សុភា ប្រធាននាយកដ្ឋាន​បឋមសិក្សា​នៃក្រសួងអប់រំ យុវជន ​និងកីឡា មានប្រសាសន៍ថា កម្ពុជាបានអនុវត្តសិទ្ធិទទួលបានការអប់រំ​របស់​កុមារ​​បា​នយ៉ាង​ប្រសើរ​ ប៉ុន្តែកុមារចំនួនតូចមិនទាន់ទទួលសិទ្ធិអប់រំពេញលេញ ដោយសារបញ្ហាចំណេះដឹងរបស់ឪពុកម្ដាយ បញ្ហា​​​​​ជីវភាពគ្រួសារពុំទាន់ប្រសើរ និងការគាំទ្រពីសហគមន៍នៅមានកម្រិត។ ឯកឧត្ដមបានបញ្ជាក់ថា កុមា​រទាំងអស់អាចចូលរៀនដោយគ្មានលក្ខខណ្ឌ មិនថាកុមារស្ថិតក្នុងស្ថានភាពគ្រួសារបែបណាឡើយ។

ប្រធាននាយកដ្ឋាន​បឋមសិក្សា​នៃក្រសួងអប់រំ យុវជន ​និងកីឡា បានមានប្រសាសន៍បន្តទៀតថា ការអប់រំផ្ដល់ចំណេះដឹង និងបំណិនជីវិតច្បាស់លាស់ដល់កុមារ ជួយឱ្យកុមាររស់នៅក្នុងបរិយាកាសល្អ ព្រមទាំងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានបញ្ជាក់ថា កុមារកម្ពុជា​ចំនួនប្រមាណ ៩៨ភាគរយបានចុះឈ្មោះចូលរៀននិងទទួលការអប់រំពេញលេញនៅកម្រិតបឋមសិក្សា​​។

សូមជម្រាបថា កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីសាលាកុមារមេត្រី ដើម្បីបង្ហាញពីសិទ្ធិកុមារ បង្ហាញពីសារៈ​សំខាន់​នៃ​សិទ្ធិ​រ​ស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការចូលរួម និងសិទ្ធិក្នុងការអភិវឌ្ឍ ដើម្បីឱ្យកុមារទទួលបានសមធម៌ក្នុងការអប់រំ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តិចណូវេសិនកម្ពុជា ជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាព និងបច្ចេកវិទ្យា

ភ្នំពេញ- ដោយមានកិច្ចសហការជាមួយក្រសួងអប់ យុវជន និងកីឡា តិចណូវេសិនកម្ពុជាឆ្នាំ២០២២ ប្រកាសជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាពនិងបច្ចេកវិទ្យា
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

សិស្សកម្ពុជា៥រូប ជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២

សិស្សឆ្នើមរបស់កម្ពុជាចំនួន៥រូប បានប្រឡងជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២ ដោយពួកគេមានឱកាសទៅបន្តសិក្សានៅប្រទេសសឹង្ហបូរីរយៈពេល៤ឆ្នាំ។
ចំណេះជីវិត, ព្រឹត្តិការណ៍

ជិះកង់ធ្វើឱ្យជីវិតមានភាពរីករាយ និងជំរុញសុខភាពផ្លូវចិត្តឱ្យល្អប្រសើរ

ជិះកង់គឺជាមធ្យោបាយធ្វើដំណើរមួយ ដែលអ្នកជំនាញសុខភាពចាត់ទុកថា គឺជាសកម្មភាពដ៏ប្រពៃ និងជាឱសថមិនចេះរីងស្ងួត ។ ក្នុងនោះការសិក្សាវិទ្យាសាស្រ្តបានរកឃើញថា ការធ្វើលំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេបង្អស់ក្នុងខេត្តរតនគិរី

ភ្នំពេញ – ស្រុកអូរជុំ ត្រូវបានប្រកាសថា ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅក្នុងខេត្តរតនគិរី និងទីមួយនៅភាគឦសាន នៃប្រទេសកម្ពុជា។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» ជាប់ជ័យលាភី ជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ

– សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)» ដែលរៀបចំចងក្រងឡើងដោយក្រសួងការបរទេសកម្ពុជា បានទទួលជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំអនុញ្ញាតឱ្យបើកឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ

vភ្នំពេញ៖ ក្រសួងអប់រំបានចេញសេចក្ដីជូនដំណឹងស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារមាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត៨០កន្លែង

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) ផ្ដល់អាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងវប្បធម៌ ប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្រ្ទទេវីឆ្នាំ២០២២

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ANSO ផ្ដល់អាហារូបករណ៍សិក្សាផ្នែកបច្ចេកវិទ្យានៅប្រទេសចិនចំនួន៥០០កន្លែង

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ ANSO Scholarship for Young Talents ២០២២បានបើកសម្រាប់យុវជនដែលមានសមត្ថភាពដើម្បីទៅសិក្សានៅ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គឺភាពចាំបាច់បំផុត ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើង ។ ប្រសិនបើគ្មានការចូលរួមនោះទេ ការពង្រឹងគុណភាព

AMS EDUCATION
@amseducation