ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផ្តល់ឱកាសអាហារូបករណ៍រយៈពេល ៤ឆ្នាំ

ភ្នំពេញ- ពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ សូមប្រគេន និងជូនដំណឹងដល់សាធារណជន សមណសិស្ស សិស្ស និសិ្សតឱ្យបានជ្រាបថា សាកលវិទ្យាល័យ នឹងរៀបចំប្រឡងជ្រើសរើសសមណសិស្ស-សិស្ស អាហារូបករណ៍១០០% ចំនួន៤៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២។ អាហារូបករណ៍នេះផ្ដល់ជូនជំនាញសិក្សាចំនួន០៩មុខផ្សេងៗពីគ្នា និងផ្ដល់ឱ្យចំនួន៥០អង្គ/នាក់ ក្នុងមួយមុខជំនាញ។

ឯកទេសដែលសមណសិស្ស-សិស្សអាចស្នើរពាក្យចូលរៀនមានបួនពុទ្ធិកមហាវិទ្យាល័យសម្រាប់សិក្សា។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា មានបីឯកទេសរួមមាន ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិជ្ជា នីតិសាស្រ្ត ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា មានពីរឯកទេស រដ្ឋបាលអប់រំ និងគ្រប់គ្រងទូទៅ។ ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រមានពីរឯកទេស អក្សរសាស្ត្រខ្មែរ និងបរិស្ថានវិទ្យា និងពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹតនិងភាសាបរទេសមានពីរឯកទេស ភាសាបាលី និងអក្សរសាស្ត្រអង់គ្លេស។

បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើដោយមិនគិតពីនិទ្ទេស និងឆ្នាំសិក្សា។ សមណសិស្ស-សិស្សដែលមានចំណាប់អារម្មណ៍សូមរួសរាន់ធ្វើការដាក់ពាក្យប្រឡងអាហារូបករណ៍ចាប់ពីថ្ងៃប្រគេន និងជូនដំណឹងនេះតទៅ។ កាលបរិច្ឆេទចូលរៀនថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។


សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានតាមរយៈទូរស័ព្ទលេខ: ០៩២ ៩៤ ៧៧ ២២/ 0១២ ៤៨ ៧៦ ៩៨/ ០១៧ ៨៣ ០៥ ៤៣/ ០៩៦ ៣៧ ៦៥ ៧៨៤/ ០១១ ៣១ ២៦ ៦៣ ឬតាមរយៈគេហទំព័រផ្លូវការដែលមានឈ្មោះពេញជាភាសាខ្មែរ៖ ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលមានទីតាំងនៅតាមបណ្ដោយតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អាចទស្សនាវីដេអូពេញតាមរយៈតំណភ្ជាប់ https://fb.watch/8hcnC3OlTe/


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...