ឥរិយាបទរើសអើងទាំង៣ ប៉ះពាល់ចំណងមិត្តភាពនិងសកម្មភាពរស់នៅវិជ្ជមាន

ភ្នំពេញ – ឥរិយាបថរើសអើងកើតឡើងពីផ្នត់គំនិត​របស់​មនុស្ស​ប្រកាន់​ខ្ជាប់ការរើសអើងដោយផ្អែក​លើ​កត្តា​មុខមាត់ ភេទ អាយុ ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា ជីវភាព​គ្រួសារ និង​កាយសម្បទា​ជាដើម​ ។ លើសពីនេះ ឥរិយាបថរើសអើងនៅក្នុងសង្គមអាចវិវត្តន៍ក្លាយជាវប្បធម៌នៃការរើសអើង ប្រសិនមិនបានយកចិត្តទុកដាក់លុបបំបាត់វប្បធម៌ទង្វើទាំងនោះចោល ដូចជា ឥរិយាបថរើសអើងក្នុងគ្រួសារ ឥរិយាបថរើសអើងមិត្តភក្តិ និងឥរិយាបថរើសអើងក្នុងសង្គម ។

១. ឥរិយាបថរើសអើងក្នុងគ្រួសារ ៖ ទង្វើនេះកើតឡើងដោយសារឪពុកម្តាយស្រឡាញ់កូនមិនស្មើគ្នា ផ្គត់ផ្គង់តម្រូវការដល់កូនមានភាពលម្អៀង ធ្វើឱ្យកូនៗមានចិត្តមិនល្អចំពោះគ្នា ។ លើសពីនេះ ប្រសិនបើឪពុកម្ដាយស្រឡាញ់យកចិត្តទុកដាក់លើកូនមិនស្មើគ្នា អាចធ្វើឱ្យកូន ឬកុមារយល់ថា ឪពុកម្ដាយមិនបានស្រឡា​ញ់​ពួកគេដូចបង ឬប្អូនរបស់គេឡើយ ។ ទាំងនេះជាហេតុផលដែលឪពុកម្ដាយគួរជៀសវាងបង្កើតឱ្យមានការរើសអើងក្នុងគ្រួសារ ព្រោះអាចធ្វើឱ្យបាត់បង់ទំនាក់ទំន​ង​ល្អនៅក្នុងរង្វង់គ្រួសារ ។​

២. ឥរិយាបថរើសអើងមិត្តភក្តិ ៖ នៅក្នុងរង្វង់មិត្តភាពការរើសអើងអាចបណ្ដាលមកពីបញ្ហាការរាប់អានមិនស្មើភាពគ្នា ដូចជា មិត្តភក្តិមួយចំនួនរាប់រកតែអ្នកមានជីវភាពធូរធារ ពុំចង់រាប់រកអ្នកដែលជួបការលំបាក ។ ការ​ប្រើពាក្យសម្ដីមិនសមរម្យមើលងាយមិត្តភក្តិដែលជាអ្នកខ្វះខាតជាងខ្លួន ធ្វើឱ្យអ្នកទាំងនោះមានអារម្មណ៍អាក់អន់ចិត្តរហូតដល់គុំគួន ឬសងសឹកនៅថ្ងៃណាមួយវិញជាមិនខាន ។ ម៉្យាងវិញទៀត កាលណាការរើសអើងមាននៅក្នុងចំណងមិត្តភាព ធ្វើឱ្យមិត្តភាពនោះត្រូវកាត់ផ្ដាច់ និងពិបាកត្រឡប់មកភាពស្និទ្ធសាល ។

៣. ឥរិយាបថរើសអើងក្នុងសង្គម ៖ មនុស្សមួយចំនួនចូលចិត្តវាយឫកពាក្រអឺតក្រទម ហើយតាំងខ្លួនជាមនុស្សថ្លៃថ្នូរ មិនរាប់អានជាមួយអ្នកដែលស្ថិតនៅក្រោមបង្គាប់ ។ លើសពីនេះ មនុស្សមួយចំនួនទៀតប្រកាន់ពូជសាសន៍ ឬពណ៌សម្បូរ ដោយយល់ថាអ្នកដទៃមិនល្អដូចខ្លួន ។ ម៉្យាងវិញទៀត សព្វថ្ងៃសហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់លើបញ្ហាជីវភាពរបស់មនុស្សដូចជាជំនួយមនុស្សធម៌ ការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ឬសិទ្ធិអ្នកដទៃ ។ ហេតុនេះ ការរើសអើងចំពោះជាតិសាសន៍ដទៃទៀត អាចកើតឡើងនៅពេលមានគំនិតផ្ទុយនិងដំណើរការដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ ។

គួររំលឹកថា ផ្អែកតាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ កម្ពុជាបានចូលជាសមាជិកអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទម្រង់នៃការើសអើងពូជសាសន៍ នៅឆ្នាំ១៩៨៣ ។ ការចូលជាសមាជិកនេះ កម្ពុជាបានប្តេជ្ញាខ្លួនធានាការលប់បំបាត់ការរើសអើងពូជសាសន៍តាមគ្រប់ទម្រង់ទាំងអស់ពីកម្ពុជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...