ទោះបីជំងឺកូវីដ-១៩ បន្តរីករាលដាលក្នុងសហគមន៍ ប៉ុន្តែសាលារៀននៅទូទាំងប្រទេសមិនផ្អាកដំណើរទាំងស្រុងឡើយ

ភ្នំពេញ៖ ទោះបីសាលារៀនមួយចំនួននៅតំបន់គោលដៅត្រូវបានបិទទ្វារផ្អាកបណ្តោះអាសន្នក៏ពិតមែន ក៏ប៉ុន្តែសាលារៀនទូទាំងប្រ​ទេ​ស​ មិនទាន់សម្រេ​ច​បិទទ្វារផ្អាកសកម្មភាពរៀននិងបង្រៀននោះទេ នៅក្នុងស្ថានភាពជំងឺកូវីដ- ១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍ដោយ​សា​រ​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ផ្ទុយទៅវិញសាលារៀនទាំងអស់ត្រូវអនុវត្តវិធានការណ៍សុវត្ថិភាពសុខភាពសិក្សាឱ្យបានខ្ជាប់ខ្ជួនបំផុត។ នេះជាការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ AMS នៅថ្ងៃនេះ។

ឯកឧត្តម រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖

“ក្រសួងអប់រំ យុវជន និងកីឡាមិនទាន់ឈានដល់ការផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេសនៅឡើយទេ។ មកដល់ពេលនេះ ក្រសួងអប់រំផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជនដែលស្ថិតនៅរាជធានី-ខេត្តដែលមានហានិភ័យអាចឆ្លងជំងឺកូវីដ-១៩ ប៉ុណ្ណោះ។ ចំណែកខេត្តដែលមិនទាន់មានការពាក់ព័ន្ធ កំពុងដំណើរការរៀននិងបង្រៀនដោយអនុវត្តវិធានការសុវត្ថិភាពសុខភាពឱ្យបានខ្ជាប់ខ្ជួន”

ឯកឧត្តម រស់ សុវាចា

ឯកឧត្តម រស់ សុវាចា បានមានប្រសាន៍បន្ថែមថា ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តតាមដាននិងវាយតម្លៃស្ថានការណ៍កូវីដ-១៩ ដោយយកចិត្តទុក​ដា​ក់កម្រិតខ្ពស់ និងបន្តសហការជាមួយក្រសួងសុខាភិបាល រួមទាំងគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ នឹងជម្រាបបន្ថែមជូនសាធារណជននៅពេលមានការវិវត្ត​ថ្មីៗនៃស្ថានការណ៍កូវីដ-១៩។

ទន្ទឹមគ្នានេះ ក្រសួងអបរំបានបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩ ក្រសួងនឹងបង្វែរបញ្ហាប្រឈមដោយសារកូវីដ​ឱ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថលដល់សិស្សានុសិស្ស ដែលស្ថិតក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ​២០១៩ -២០២៣។ ក្រសួងអប់រំតម្រូវឱ្យសិស្សានុសិស្សត្រូវរៀនតាមកម្មវិធីសិក្សាបង្រួញ តាមរយ:ការអប់រំបែបចម្រុះ ដោយសិស្សរៀនក្នុងថ្នាក់ផង រៀនពីចម្ងាយផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការ និងមេរៀនសង្ខេប។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពដែលមានជាធរមាន។

សូមជម្រាបថា ជារឿយៗនៅក្នុងដំណាក់កាលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រសួងអប់រំតម្រូវឱ្យគណៈ​គ្រប់​គ្រង​គ្រឹះ​ស្ថានសិក្សាសាធា​រ​ណ​:​និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា នៅតែមានផែនការរៀបចំការប្រទ្បងឌីប្លូម និងប្រឡងបាក់ឌុប ដើម្បីបន្តពង្រឹងគុណភាពអប់រំ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ភាព សុភ័ក សរសេរសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ជាបំណិនក្នុងការ​សិក្សា​សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

លោក ភាព សុភ័ក ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្នលោកគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម បានសម្រេច​ចិត្ត​និពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA»…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផលលំបាកនៃការរៀបការនៅវ័យកុមាររបស់ សូរិយា ជនជាតិដើមភាគតិច

ក្រោយពេលរៀបការក្មេងស្រីភាគច្រើនត្រូវមើលថែទាំកូនតូចដោយខ្លួនឯង និងចាប់អាជីពជាអ្នកស៉ីឈ្នួលនៅចំការក្នុងសហគមន៍ ឬតាមភូមិស្រុក …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងការងារ ៖ ការប្រើប្រាស់ធនធាន​មនុស្ស​ក្នុងស្រុក គឺជាការជួយសង្គម បង្កើនប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​និរន្តរភាព

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន​ សហគ្រាស​ក្នុងស្រុក ងាក​មក​ប្រើប្រាស់​ធនធាន​មនុស្ស​នៅក្នុងស្រុក ដែលវា​នឹង​ជួយ​​ទៅ​ដល់​ការងារ​សង្គម បង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់ផលិតកម្ម…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

៩ចំណុច ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើភពផែនដី

ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ជាមួយនឹងការឡើងកំដៅផែនដី 2°C នឹងបង្កឱ្យមានគ្រោះរាំងស្ងួតកាន់តែខ្លាំង និងទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះកាន់តែច្រើន។ លោក នីកូឡាស ហាហ្គែលបឺក…