កញ្ញា នួន រ័ត្ននី ចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍ពី EFC

ភ្នំពេញ – ការស្វែងរកអាហារូបករណ៍សម្រាប់សិក្សានៅមហាវិទ្យាល័យជាកត្តាមួយដែលសំខាន់សម្រាប់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ។ អាហារូបករណ៍សិក្សានៅថ្នាក់មហាវិទ្យាល័យអាចជួយសម្រួលដល់សិស្ស និស្សិតក្នុងការសិក្សា ដូចជា ការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ ឬថវិការសម្រាប់ការចំណាយលើការសិក្សាផ្សេងៗ ។

កញ្ញា នួន រ័ត្ននី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតនិស្សិតអាហារូបករណ៍ Education First Cambodia (EFC) ជំនាន់ទី១ ឆ្នាំ២០១៥ បានប្រាប់ AMS ថា អាហារូបករណ៍ EFC ជាអាហារូបករណ៍ដែលផ្ដល់ជូនដល់និស្សិតស្រីមកពីតាមបណ្ដាខេត្តមានជីវភាព​ខ្វះខាត និងប្រវត្តិការសិក្សាល្អ ។​ លើសពីនេះជានិស្សិតស្រីដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រសេដ្ឋកិច្ច និងជាបុគ្គលដែលសកម្មក្នុងសង្គម មានគោលដៅសិក្សាច្បាស់លាស់ មានឆន្ទះក្នុងការចែលរំលែក និងចេះជួយរំលែកទុក្ខធុរៈអ្នកដទៃ ។

កញ្ញា នួន រ័ត្ននី បានចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន ដើម្បីទទួលបានអាហារូបករណ៍នេះថា បេក្ខនារីទាំងអស់ត្រូវជាបេក្ខជនដែលកំពុងសិក្សាឆ្នាំទី១ នៃសាកលវិទ្យាល័យទាំងពីរខាងលើ និងជានិស្សិតដែលមានពិន្ទុ GPA យ៉ាងតិច ៣.០០ ក្នុងឆមាសទី១នៃឆ្នាំសិក្សា ។ ជាមួយគ្នានេះបេក្ខនារីគួរភ្ជាប់ជាមួយពាក្យសុំអាហារូបករណ៍ដែលបានបំពេញរួច សញ្ញាបត្របណ្ដោះអាសន្នថ្នាក់ទី១២ ថតចម្លងកាតសម្គាល់ខ្លួននិស្សិត ថតចម្លងសៀវភៅគ្រួសារ ព្រឹត្តិបត្រពិន្ទុនៃឆមាសទី១ឆ្នាំទី១ និងបណ្ណបញ្ជាក់កម្រិតភាសា(បើមាន) ។ កញ្ញាបន្ថែមថា ក្រោយដាក់ពាក្យនិស្សិតត្រូវរងចាំលទ្ធផល ដោយ​គេត្រូវ​ពិចារណាសម្រាប់បេក្ខជនដែលជាប់ short list និងត្រូវធ្វើការសម្ភាសន៍២ទៅ៣ដង ។ ក្រោយជាប់ក្នុងការសម្ភាសន៍បេក្ខនារីនឹងទទួលបានការទាក់ទងដើម្បីបំពេញលក្ខខណ្ឌមួយចំនួនទៀត។

យុវតីមានស្រុកកំណើតនៅខេត្តកំពតរូបនេះបានបង្ហើបថា ដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសន៍បេក្ខនារីត្រូវត្រៀមខ្លួនឱ្យបានល្អ ត្រូវមានភាពក្លាហាន មានការប្ដេជ្ញាចិត្តក្នុងការសិក្សាខ្ពស់ ស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហ៊ានបង្ហាញសមត្ថភាពទៅកាន់គណកម្មការពីគោលដៅរបស់ខ្លួនឯង​ មានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់ដល់ការសិក្សារបស់ស្រ្តីនិងក្មេងស្រី និងចំណុចសំខាន់មួយទៀតអ្នកត្រូវសិក្សាពីអង្គការ EFC ឱ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន។

ជាចុងក្រោយកញ្ញា នួន រ័ត្ននី ក៏សូមជូនពរដល់ប្អូនៗជំនាន់ក្រោយដែលកំពុងដាក់ពាក្យសុំអាហារូបករណ៍នេះសំណាងល្អ និងជោគជ័យក្នុងការសិក្សា ក៏ដូចជាការងារសង្គមផ្សេងៗ និងចែលរំលែកបទពិសោធន៍ល្អៗទៅកាន់មិត្តនារី និងស្រ្តីផ្សេងទៀត ៕​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...