វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសយុវជនបោះបង់ការសិក្សាឲ្យចូលរៀនជំនាញបច្ចេកទេស

សៀមរាប – វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រកាសជ្រើសរើសយុវជន បោះបង់ការសិក្សា ឬសិស្ស និស្សិតបានបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅទាំងអស់ ដោយអាចចុះឈ្មោះសិក្សាជំនាញបច្ចេកទេសតាមប្រព័ន្ធអនឡាញបាន សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។

វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ សិស្ស និស្សិត នឹងទទួលបានជំនាញមួយពិតប្រាកដដែលមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងពេលអនាគត ហើយ​មានឱកាសចុះ​កម្មសិក្សាជាមួយដៃគូសហការរបស់វិទ្យាស្ថាន ទស្សនកិច្ចសិក្សា ការស្នាក់នៅ ឱកាសទទួលបានប្រាក់ឧបត្ថម្ភពីគម្រោងសម្រាប់ការប្រកួតប្រជែង (S4C) ការសម្របសម្រួលឱកាសការងារកំឡុងពេលសិក្សា ឬ បានបញ្ចប់ការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះសិស្ស និស្សិត និងទទួលបានការសិក្សាជាមួយលោកគ្រូ អ្នកគ្រូដែលឆ្លងកាត់គរុកោសល្យច្បាស់លាស់ មានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ ព្រមទាំងអនុវត្តដោយផ្ទាល់ជាមួយឧបករណ៍ សម្ភារៈ បរិក្ខារទំនើបៗ ។

ជំនាញបច្ចេកទេសដែលត្រូវសិក្សា​រួមមាន ៖ សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ សិក្សារយៈពេល៤ឆ្នាំ មាន ១. វិស្វកម្មអគ្គិសនី ចំនួន ៥០នាក់ ២. វិស្វកម្មសំណង់ស៊ីវិល ចំនួន៧៥នាក់ ៣. បច្ចេកវិទ្យាព័ត៌មានវិទ្យា ចំនួន១០០នាក់ ។ ចំពោះ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររងបច្ចេកទេស សិក្សារយៈពេល២ឆ្នាំ រួមមាន ១. វិស្វកម្មអគ្គិសនី ចំនួន២០០នាក់ ២. វិស្វកម្មសំណង់ស៊ីវិល ចំនួន២០០នាក់ ៣. វិស្វកម្មអេឡិចត្រូនិក ១៥០នាក់ ៤. វិស្វកម្មរថយន្ត ចំនួន២៥នាក់ ។

ចំណែក ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សិក្សារយៈពេល ១០ខែ រួមមាន ១.ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន ១៥នាក់ ២. ការងារកំបោរ ចំនួន ១៥នាក់ ៣. ថែទាំង និងជួសជុលអគ្គិសនីរថយន្ត ១៥នាក់ ៤. សេវាកម្មកុំព្យូទ័រ (ជួលជុលកុំព្យូទ័រ) ចំនួន ១៥នាក់ ។

ចុះឈ្មោះចូលរៀនតាមរយៈតំណភ្ជាប់ https://forms.gle/hM1KSh9dMjFGNE4g6 ។ ការចូលរៀនលើកទី១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងលើកទី២ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ។

សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងលេខ ០៧៧ ៤៨ ៩៣ ៩៨, ០១២ ៦២ ០៩ ៥៣, ០៧០ ៥៧ ៣១ ៦៧, ០៦៩ ៥០៧ ៥០៧, ០៩០ ៤៩៩ ៧៧៧ និង ព័ត៌មានលម្អិតលើជំនាញជួបជាមួយគ្រូបច្ចេកទេសផ្ទាល់ ១. អគ្គិសនី និងអេឡិចត្រូនិក ០៦៩ ៣៨ ៧១ ៧៨, ០៧០ ៤៣ ៤៧ ៤៩ ២. សំណង់ស៊ីវិល ០៨៥ ៥៩ ៩៩ ៦៩, ០៩៨ ៩៧ ៥៧ ៩៨ ៣. ព័ត៌មានវិទ្យា ០៩៨ ៥៦ ៧៨ ០៧ ៤. មេកានិករថយន្ត ០៧០ ៧២ ៧៤ ៩១ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...