នាយកអង្គការ APLE ៖ សកម្មភាពរំលោភបំពានផ្លូវភេទកុមារងាយកើតឡើងតាមប្រព័ន្ធអនឡាញ

ភ្នំពេញ – ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ មានដូចជា សកម្មភាពលួងលោមកុមារតាមប្រព័ន្ធអនឡាញ ការបង្ហាញរូបភាពពាក់ព័ន្ធផ្លូវភេទដល់កុមារ ការគំរាមកំហែងខាងផ្លូវភេទដល់កុមារ និងការកេងប្រវ័ញ្ចលើកុមារតាមរយៈការផ្សាយរូបភាពកុមារផ្ទាល់លើប្រព័ន្ធអនឡាញ ។ នេះបើតាមការលើកឡើងរបស់លោ​ក​ សំនៀង សីលា នាយកប្រតិបត្តិអង្គការ APLE Cambodia ក្នុងសិក្ខាសាលាស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនាព្រឹកថ្ងៃចន្ទនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

លោក សំនៀង សីលា នាយកប្រតិបត្តិអង្គការ APLE Cambodia មានប្រសាសន៍ថា ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិតមាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ តាមរយៈរូបភាពលួងលោមកុមារតាមប្រព័ន្ធអនឡាញ ដែលជាចំណុចចាប់ផ្ដើមមួយឈានទៅរកទំនាក់ទំនងកេងប្រវ័ញ្ចគ្រប់រូបភាពដទៃទៀត ។ លោក សំនៀង សីលា បានបន្តថា ជាទូទៅ ការលួងលោមកើតឡើងចំពោះយុវជននិងកុមារវ័យក្មេងពីជនមានចំណង់ផ្លូវភេទទាក់ទាញតាមរយៈកម្មវិធី ឬវេទិកាបច្ចេកវិទ្យា តាមបណ្ដាញសង្គម និងកម្មវីធីហ្គេមដែលកុមារចូលចិត្តលេង ។

នាយកប្រតិបត្តិអង្គការ APLE Cambodia បានឱ្យដឹងទៀតថា រូបភាពទាំងឡាយណាដែលបង្ហាញអំពីកេរ្តិ៍ភេទកុមារ សកម្មភាពរួមភេទជាមួយកុមារ ហៅថា​សម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ហើយបច្ចុប្បន្នទម្រង់រំលោភបំពាននេះកើតមានច្រើនជាងគេដែលសកលលោកកំពុងព្រួយបារម្ភ ។

លោក សំនៀង សីលា បញ្ជាក់បន្តថា ជនល្មើសគំរាមកំហែងផ្លូវភេទនឹងគំរាមកុមារតាមរយៈរូបភាពអាសអាភាសដែលគេបានថតទុក ។ លើសពីនេះ ជនល្មើស ទា​ម​ទារឱ្យកុមារបន្តសកម្មភាពផ្លូវភេទទៅមុខទៀត បើទោះជាកុមារចង់ឬមិនចង់ កុមារត្រូវបង្ខំចិត្តយល់ព្រមព្រោះមានភាពភ័យខ្លាច ។ ទន្ទឹមនឹងនេះ ការគំរាមខាងផ្លូវភេទលើកុមារអាចកើតឡើងក្នុងរយៈពេលខ្លី ឬរយៈពេលយូរ ឬលក់ដូរកុមារទៅឱ្យជនប្រព្រឹត្តបទល្មើសដទៃទៀតទៅតាមចំណង់របស់អ្នកប្រព្រឹត្ត ។ ដោ​យឡែក បើការគំរាមកំហែងផ្លូវភេទកើតឡើងចំពោះយុវជនវិញ ភាគច្រើនជាសកម្មភាពគំរាមយកប្រយោជន៍ហិរញ្ញវត្ថុ ។

តាមប្រសាសន៍របស់លោក សំនៀង សីលា រូបភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារ អាចកើតឡើងតាមរយៈការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអនឡាញ ជនមួយចំនួនចូលចិត្តមើលរូបភាពអាសអាភាស និងវីដេអូមួយចំនួនបានថតទុកសម្រាប់ដាក់លក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...