បញ្ជៀសសកម្មភាពកេងប្រវ័ញ្ចផ្លូវភេទកុមារ ម្តាយឪពុកត្រូវគិតពីសុវត្ថិភាពអ៊ីនធឺណេតរបស់កូន

ភ្នំពេញ៖ ​កុមារកម្ពុជាមួយចំនួនកំពុងចំណាយពេលសិក្សា​នៅលើប្រព័ន្ធអនឡាញ និងប្រើប្រាស់អ៊ីនធឺណេតជាមធ្យោបាយទាក់​ទង​ជាមួយមនុស្សជុំវិញខ្លួនពួកគេ។ ដំណាក់កាល​រីករាលដាលជំងឺកូវីដ១៩ ពិភពអនឡាញផ្តល់ភាពងាយស្រួលសម្រាប់ការសិក្សារបស់កុមារ ឱកាសលេងកម្សាន្ត ទាក់ទងជាមួយ​មិត្តភក្តិ ប៉ុន្តែវា​ក៏មាន​ហានិភ័យនិងគ្រោះថ្នាក់សម្រាប់កុមារដែរ ដូចជារូបភាពឆបោក រូបភាពលួងលោមតាមប្រព័ន្ធអនឡាញ ព្រមទាំងការកេងប្រវ័ញ្ចផ្លូវភេទ​កុមារ​។ នេះបើតាមឯកសារបង្ហាញពីយុទ្ធនាការទប់ស្កាត់ការល្បួងតាមប្រព័ន្ធអនឡាញរបស់អង្គការយូនីសេហ្វ ប្រចាំកម្ពុជា។

ឯកសារបានបញ្ជាក់ថា ការបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ជាសកម្មភាពរំលោភបំពានផ្លូវភេទដែលជនរងគ្រោះត្រូវបានមនុស្សមិនស្គាល់ ឬធ្លាប់បានស្គាល់ពីមុនទាក់ទងមកពួកគេក្នុងគោលបំណងចង់រំលោ​ភបំពានផ្លូវភេទ។ អ្នកទាំងនោះអាចផ្ញើរូបភាព ផ្ញើវីដេអូទាក់ទងនឹងផ្លូវភេទដល់កុមារ ឬសុំឱ្យកុមារផ្ញើរូបភាពនិងវីដេអូ ហើយល្បិចលួងលោមតាមវិធីសាស្ត្រផ្សេងៗ។ នៅពេលដែលកុមារ​ទទួលបានទំនុកចិត្តពីអ្នកលួងលោម សកម្មភាពរំលោភបំពានកើតឡើង​បន្តិចម្ដងៗ តាមរយៈ​ការបោកប្រាស់ និងការទាមទារ។ ទំនាក់ទំនងនេះ​ក៏រមែងតែង​ធ្វើឡើង​ក្នុងលក្ខណៈសម្ងាត់ និង​អាចប្រែក្លាយទៅជា​គ្រោះថ្នាក់ផ្នែកផ្លូវកាយ។

លើសពីនេះ ដើម្បីបង្កើនសុវត្ថិភាពផ្ទាល់ខ្លួនសម្រាប់កុមារតាមប្រព័ន្ធអនឡាញ ទាមទារម្តាយឪពុកពិនិត្យមើលការកំណត់ភាពជាឯកជនភាព (Privacy setting) នៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គម និងដឹងពីរបៀបកំណត់គណនីទៅជាឯកជនភាព។ ក្នុងនោះអាណាព្យាបាលកុមារត្រូវប្រយ័ត្នអំពីការប្រតិបត្តិ ឬទំនាក់ទំនងទៅកាន់មិត្តភក្ដិតាមប្រព័ន្ធអនឡាញរបស់កូន។ ម្តាយឪពុកត្រូវបញ្ចប់សន្ទនារបស់កុមារ និងឃាំងចោល (Block) ដើម្បីកុំឱ្យជននោះទាក់ទងមកទៀតក្នុងករណីឃើញរូបភាពបំពានលើកុមារកើតឡើង។

ប្រសិនបើម្តាយឪពុកជាជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ត្រូវប្លុកជនប្រព្តឹត្តិបទល្មើសនោះចោល ហើយលើកទឹកចិត្តឱ្យកុមារនិយាយការពិតដើម្បីស្វែងរកដំណោះស្រាយ និងរាយការណ៍អំពីកង្វល់នានាទៅកាន់អង្គការជួយកុមារ APLE កម្ពុជា តាមរយៈទូរសព្ទលេខ ០៩២ ៣១១ ៥១១ ដើម្បីទទួលបានការគាំទ្រ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...