អ្នកស្រី អ៊ុច ថាវី សរសេរសៀវភៅ “កូនស្រី” លើកទឹកចិត្តស្រ្តីតស៊ូជម្នះនឹងផ្នត់គំនិតសង្គម

ភ្នំពេញ – «កូនស្រី» ជាចំណងជើងសៀវភៅថ្មីមួយ​របស់អ្នកស្រី អ៊ុច ថាវី ដែលគ្រោងនឹងចេញលក់ឆាប់ៗនេះ ។ សៀវភៅមួយនេះនិពន្ធឡើង​ក្នុងគោល​បំណងចង់លើកទឹកចិត្តទៅដល់ស្រ្តីគ្រប់រូបឱ្យចេះតស៊ូជម្នះនឹងផ្នត់គំនិតសង្គមដែលគិតថា ស្រ្តីមិនអាចធ្វើអ្វីបាន ដើម្បីឱ្យស្រ្តី ឬកូនស្រីគ្រប់រូបហ៊ានដើរឆ្លងកាត់ព្យុះភ្លៀង​ជីវិត ឆ្ពោះទៅរកក្តីស្រមៃ និងសេរីភាពពិតប្រាកដរបស់ខ្លួនឯង ។

អ្នកនិពន្ធដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាមរូបនេះ បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីសរសេរសៀវភៅនេះឡើង ដោយសារតែអ្នកស្រីផ្ទាល់ជាស្រ្តី និងអ្នកនិពន្ធ និងអ្នកផលិតវីដេអូអប់រំនៅ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា (WMC) ជា​កន្លែង​​ដែល​ធ្វើការផ្តោតទៅលើការលើកកម្ពស់សិទ្ធិស្រ្តី និងកុមារី ។

“ ខ្ញុំ​ចង់​លុប​បំបាត់​ពាក្យដែលគេតែងនិយាយថា «អ្ហែងជាស្រីហ្នឹង!» ចោល​ ហើយ​ច្រក​​ចេញ​ដ៏ល្អបំផុត​សម្រាប់ស្រ្តីគឺការអប់រំ

ប្រសាសន៍អ្នកស្រី អ៊ុច ថាវី

អ្នកនិពន្ធដែលមាននាមប៉ាកកា មេអំបៅ បញ្ជាក់ថា ស្នាដៃសៀវភៅមួយក្បាលនេះ ជាបណ្តុំរឿងខ្លីបែបអប់រំលើកទឹកចិត្តស្រ្តី រួមជាមួយនឹងកំណត់​ហេតុ​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នកស្រីផងដែរ ។ ស្នាដៃមួយនេះ មិនមែនជាការលើកឡើងពីជោគជ័យរបស់ស្រ្តី​ណា​ម្នាក់​ទេ វាគ្រាន់​តែ​ជាការបង្ហាញនូវបទពិសោធរបស់ស្រ្តីដែលជាតួអង្គនៅ​ក្នុងរឿងទាំងអស់ ដែលបានខិតខំ​តស៊ូជម្នះនឹងផ្នត់គំនិតសង្គម តស៊ូជម្នះនឹងកំសោយផ្លូវចិត្តខ្លួនឯង ដើរឆ្លងកាត់ឧបសគ្គ​ជីវិត បោះជំហានទៅរកក្ដីស្រមៃ និងឯករាជ្យជាខ្លួនឯង ។

“ខ្ញុំចង់ឃើញស្រ្តីចូលរួមរាល់សកម្មភាពទាំងឡាយណាដែលអាចឱ្យគាត់ងើបរួចពីរណ្តៅផ្នត់គំនិត «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ឬ «ស្រ្តីជាប្រហុកមួយពាង​ប្រចាំផ្ទះ» នោះចេញ”

អ្នកស្រី អ៊ុចថាវី បន្តថា បើទោះជាគាត់​ត្រូវ​ធ្វើជាស្រ្តីមេផ្ទះ គាត់ក៏គួរជាស្រ្តីមេផ្ទះដែលមានចំណេះដឹង ចេះយល់ពីសិទ្ធិខ្លួនឯង។ បើគាត់ជាម្តាយគេ ក៏ត្រូវតែជាម្តាយដែលមានសមត្ថភាពអប់រំណែនាំ​ទាំងកូនស្រីនិងកូន​ប្រុស​ថា «កូនប្រុសនិងកូនស្រីសុទ្ធតែជាមាសទឹកដប់ដូចគ្នា» ការពង្រឹងចំណេះ និង​ពង្រឹង​​ជំនាញជាអ្វីដែលស្រ្តីត្រូវតែធ្វើ ។

ស្រ្តីដែលស្ថិតនៅក្នុងវិស័យនិពន្ធជាច្រើនឆ្នាំរូបនេះបន្តថា បុរសធ្វើអី្វបាន ស្រ្តីក៏អាចធ្វើវាបានដូចគ្នា ប៉ុន្តែគ្រប់យ៉ាងគឺវាស្ថិតលើស្រ្តីខ្លួនឯងជាគោល​សំខាន់​បំផុត។ ស្រ្តី​ខ្លួន​ឯង​ត្រូវតែហ៊ានតស៊ូជម្នះក្រោកឈរដោយខ្លួនឯង ត្រូវធ្វើជា​ព្រហ្មលិខិត​កំណត់វាសនា​ខ្លួន​ដោយ​ខ្លួនឯង ហើយការសិក្សាអប់រំគឺជាខ្នងបង្អែកដ៏​រឹងមាំ​បំផុត​​របស់​ស្រ្តី​គ្រប់រូប ។

សូម​បញ្ជាក់ដែរថា សៀវភៅដែលមានចំណងជើងថា “កូនស្រី” គឺជាស្នាដៃទីបីហើយរបស់អ្នកស្រី អ៊ុច ថាវី ដោយកន្លងមកអ្នកស្រីធ្លាប់បានចេញផ្សាយស្នាដៃចំនួន២រួចមកហើយ ដោយ ទី១ជាប្រលោមលោករឿងបែបស៊ើបអង្កេតរឿង “តាមប្រមាញ់ឧក្រិដ្ឋជន” និង ទី២ ប្រលោមលោកបែបជីវិត រឿង «សំណាញ់​​ជីវិត» ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...