កញ្ញា ម៉េង ម៉ារីលីន៖ អំណោយសៀវភៅបង្ហាញពីក្ដីស្រឡាញ់ លើកកម្ពស់ការអប់រំដល់កុមារខ្វះលទ្ធភាព

ភ្នំពេញ៖ មើលឃើញរូបភាពកុមាររស់នៅតាមជនបទជួបការលំបាកក្នុងការសិក្សាដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ បានជំរុញឱ្យកញ្ញា ម៉េង ម៉ារីលីន ចែករំលែកសៀវភៅសិក្សាជាង ៦ពាន់ក្បាលដល់កុមារជាបន្តបន្ទាប់គិតត្រឹមដល់ពាក់កណ្តាលឆ្នាំ២០២១។ ការចែកសៀវភៅសិក្សាដោយឥតគិតថ្លៃតាមរយៈអង្គការកុមារ គ្រឹៈស្ថានសិក្សា និងស្ថានប័នការងារមួយចំនួននៅពេលនេះ បំណងបង្ហាញពីក្តីស្រឡាញ់ និងលើកកម្ពស់គុណភាពអប់រំកុមារនៅជនបទឱ្យកាន់តែប្រសើរឡើង។

កញ្ញា ម៉េង ម៉ារីលីន ជាកូនស្រីរបស់លោក ម៉េង ហៀង និងអ្នកស្រី ថេង ធារី ម្ចាស់បណ្ណាគារម៉ូនូមែនប៊ុក បាននិយាយថា ការចែកសៀវភៅអានដល់កុមារដែលខ្វះខាតសម្ភារៈសិក្សា និងពុំមានលទ្ធភាពទិញសម្ភារៈសិក្សា សំខាន់ណាស់ក្នុងអំឡុងពេលកូវីដ-១៩ អាចជួយឱ្យកុមារទទួលបានការអប់រំតាមរយៈការអានសៀវភៅនៅផ្ទះ។

“អានសៀវភៅមិនត្រឹមតែជួយកុមារឱ្យបំបាត់ភាពអផ្សុកនោះទេ អានសៀវភៅក៏ជួយឱ្យពួកគេទទួលបានការអប់រំយ៉ាងល្អប្រសើរ”

កញ្ញា ម៉េង ម៉ារីលីន

យុវតីវ័យម្ភៃពីរឆ្នាំរូបនេះ បានបន្ថែមទៀតថា តាមរយៈខ្លឹមសារសៀវភៅអំណានអាចជួយឱ្យកុមារស្រឡាញ់ការសិក្សាកាន់តែខ្លាំង កុមារខិតខំប្រឹងប្រែងតស៊ូក្នុងដំណើរជីវិត ព្រមទាំងមានក្តីស្រមៃចង់ធ្វើអ្វីមួយច្បាស់លាស់សម្រាប់អនាគត។ កញ្ញាជឿជាក់ថា អំណោយសៀវភៅចូលរួមចំណែកពង្រឹងគុណភាពសិក្សានៅផ្ទះរបស់កុមារកាន់តែប្រសើរអំឡុងពេលសាលារៀនបិទទ្វារបណ្តោះអាសន្នដោយសារឥទ្ធិពលកូវីដ-១៩។

ដំណាក់កាលនេះ បណ្ណាគារម៉ូនូមែនប៊ុកបានផ្តល់សៀវភៅអានជាភាសាអង់គ្លេស និងសៀវភៅរូបភាពដល់កុមារតាមរយៈអង្គការទស្សនៈពិភពលោកចំនួន ១,៨០០ក្បាល មានតម្លៃសរុប ១០,៨០០ដុល្លារសម្រាប់ចែកជូនដល់កុមារ ៥៤០០នាក់។ ទន្ទឹមគ្នានេះបានឧបត្ថម្ភសៀវភៅដល់ក្រសួងព័ត៌មានចំនួន ៣៥០០ក្បាល ផ្តល់សៀវភៅជូនវិទ្យាល័យស្រីសន្ធរ ខេត្តកំពង់ចាម ១០០០ក្បាល និងវិទ្យាល័យ ហេង សំរិន ឬស្សីស្រុកចំនួន ៣០០ក្បាល។

សូមជម្រាបថា កញ្ញា ម៉េង ម៉ារីលីន បានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ ISPP រាជធានីភ្នំពេញក្នុងឆ្នាំ២០១៦ និងកំពុងបន្តការសិក្សានៅសាលា Cornelia Connelly High School សហរដ្ឋអាមេរិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...