សៀវភៅ “កម្រងកំណាព្យពីដួងចិត្ត” នឹងជួយបញ្ជ្រាបចំណេះដឹងអប់រំដល់យុវជន :
ភ្នំពេញ ៖ សៀវភៅ “កម្រងកំណាព្យពីដួងចិត្ត” និពន្ធដោយឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ពោធនៅថ្ងៃទី25 ខែមករា ឆ្នាំ 2021 នេះ នៅបណ្ណាគារលក់សៀវភៅម៉ូនូមែនប៊ុក។ ថ្លែងក្នុងពិធីសម្ពោធសៀវភៅ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា និពន្ធសៀវភៅនេះឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងអប់រំ ការលើកទឹកចិត្តការងារ ការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ ព្រមទាំងបណ្ដុំចំណេះដឹងផ្សេងៗជាច្រើនទៀតដល់អ្នកអាន។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា រាល់ការបោះពុម្ពសៀវភៅទាំងនេះ គឺទទួលថវិកាមកវិញបានត្រឹមតែ 30ភាគរយប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលបានពីការលក់សៀវភៅនេះនឹងបង្វិលចូលទៅមូលនិធិម៉េងលី. ជេ. គួច សម្រាប់កម្មវិធីសប្បុរសធម៌ចែកអាហារ សង់សាលារៀន ធ្វើផ្លូវនិងសង់ស្ពាន ចែកអំណោយសៀវភៅ និងចែកកង់ដល់សិស្សនុសិស្សជាដើម។
សូមបញ្ជាក់ថា មកទល់នៅពេលនេះឧកញ៉ា គួច ម៉េងលី និពន្ធសៀវភៅបានចំនួនប្រាំបីចំណង ក្នុងនោះមានដូចជា ទី1 “អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ” ទី2 “ទស្សនៈអាជីវកម្ម គួច ម៉េងលី” ទី3 “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” ទី4 “ភ្នំដងរែក ទីពុំអាចភ្លេច” ទី5 “108 ចក្ខុវិស័យ គួច ម៉េងលី” ទី6 “គំនិតរកស៊ី គួច ម៉េងលី” ទី7 “បណ្ដុំទស្សនៈ គួច ម៉េងលី” និងចុងក្រោយនេះសៀវភៅចំណងជើង “កម្រងកំណាព្យពីដួងចិត្ត”៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍
ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍
ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជន៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយពីចូលរួមប្រកួតប្រជែងអានជាមួយយុវជនជិត១រយនាក់ នៅក្នុងកម្មវិធីប្រកួតប្រជែងអាន ដែលរៀបចំឡើងដោយយុទ្ធនាការសៀវភៅមួយសហគមន៍មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចំនួន ១,៥លាននាក់ ត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍
ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..