កញ្ញា សេង ហ្គេកលី

កូនសិស្សជីវិត កញ្ញា សេង ហ្គេកលី សរសេរសៀវភៅ ដើម្បីសុភមង្គលមនុស្សជុំវិញខ្លួន

ភ្នំពេញ៖ សៀវភៅចំណងជើង “កូនសិស្សជីវិត” ជាស្នាដៃបង្កើតឡើងដោយកញ្ញា សេង ហ្គេកលី មានវ័យ 22 ឆ្នាំ ប្រមូលផ្តុំដោយអត្ថបទខ្លីៗ និយាយពីរឿងរ៉ាវជីវិត និងដំណោះស្រាយផ្សេងៗ អមដោយគន្លឹះជំរុញលើកទឹកចិត្តទៅដល់យុវជន និងមនុស្សនៅជុំវិញខ្លួន។ ខ្លឹមសារសៀវភៅនេះ កើតចេញពីបទពិសោធជីវិតដែលអ្នកនិពន្ធមើលឃើញ ចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់ទី12 រហូតដល់ជីវិតសិក្សានៅមហាវិទ្យាល័យ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារអប់រំជាអំណះអំណាងបន្ថែម។

បច្ចុប្បន្ន កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម។ ម្ចាស់សៀវភៅកូន​សិស្សជីវិតរូបនេះ បាននិយាយថា៖

“ទម្លាប់អានសៀវភៅល្អសម្រាប់ខ្ញុំ…​ ខ្ញុំសរសេរសៀវភៅពីអ្វីដែលខ្ញុំបានជួប ដោយសារខ្ញុំគិតថាយុវវ័យមួយចំនួនក៏ជួបបញ្ហាមិនខុសពីខ្ញុំដែរ ហេតុនេះហើយទើបខ្ញុំសម្រេចសរសេរសៀវភៅនេះ វានឹងជួយឱ្យអ្នកអានពិចារណានិងរកដំណោះស្រាយបានច្រើន”

កញ្ញា សេង ហ្គេកលី

​”ចប់បាក់ឌុបភ្លាមជាពេលដែលខ្ញុំពិបាកបំផុត មិនដឹងថាខ្លួនឯងពូកែអ្វីចូលចិត្តអ្វីនោះទេ ! ឃើញគេធ្វើនេះល្អក៏ចង់ធ្វើតាមគេ ឃើញគេធ្វើនោះល្អក៏ធ្វើតាមគេ ប៉ុន្តែមិនដែលបានផលល្អមកវិញសោះ និយាយទៅអត់ស្គាល់ខ្លួនឯង… អីចឹងហើយខ្ញុំចង់ឱ្យយុវជនយើងដឹងពីរឿងទាំងហ្នឹង”

នេះជាបទពិសោធផ្ទាល់ខ្លួនមួយដែលកញ្ញា សេង ហ្គេកលី បានបង្កើតជាខ្លឹមសារអត្ថបទដាក់បញ្ចូលក្នុងសៀវភៅកូនសិស្សជីវិតរបស់ខ្លួន។ យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាម បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអក្សរសាស្រ្តអង់គ្លេសរូបនេះ បានចាប់ផ្តើមសរសេរសៀវភៅនៅឆ្នាំកាលពីឆ្នាំ 2018 ។ មូលហេតុដែល ហ្គេកលី ដាក់ចំណងជើងសៀវភៅរបស់ខ្លួនថា “កូនសិស្សជីវិត” ដោយសាររូបគេយល់ថា មនុស្សម្នាក់ៗត្រូវចំណាយពេលវេលារៀនពីមេរៀនជីវិតពេញមួយជីវិតតែម្តង។ កញ្ញាបានបញ្ជាក់ថា ខ្លឹមសារអត្ថបទក្នុងសៀវភៅមិនមែនបង្កើតតាមអារម្មណ៍នោះទេ ត្រូវសរសេរផ្អែកលើបទពិសោធនផ្ទាល់ខ្លួន ព្រមទាំងស្រាវជ្រាវអំណះអំណាងពិតជាក់ស្ដែងពីឯកសារ ឬសៀវភៅដែលបានអានរួច។

សូមបញ្ជាក់ថា សៀវភៅកូនសិស្សជីវិត ជាប្រភេទសៀវភៅអប់រំបែបលើកទឹកចិត្តដែលប្រមូលផ្តុំទៅដោយអត្ថបទខ្លីៗ បង្កប់ន័យអប់រំពីជីវិត និងសាងកម្លាំងចិត្ត។ បច្ចុប្បន្ននេះ សេង ហ្គេកលី និពន្ធសៀវភៅបានចំនួនបីក្បាល រួមមាន​ សៀវភៅកូនសិស្សជីវិត សៀវភៅកូនសិស្សជីវិត1​ និងសៀវភៅកូនសិស្សជិវិត2 ព្រមទាំងមានគម្រោងបោះពុម្ពសៀវភៅថ្មីៗជាបន្តបន្ទាប់ អមដោយការវីដេអូអប់រំនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..