មជ្ឈមណ្ឌលបុប្ផាណាផ្ដល់វគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយដោយគិតថ្លៃ

ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាប្រកាសជ្រើសរើសសិស្សចំនួន៣០នាក់ទៅសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ។ បន្ថែមពីការរៀនវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយសិស្សក៏ទទួលបានការប្រើប្រាស់កម្មវិធីវីគីមីឌៀដើម្បីថែរក្សា និងផ្សព្វផ្សាយភាសាប្រពៃណី និងវប្បធម៌របស់សហគមន៍ជនជាតិភាគតិចផងដែរ។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនជាជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងខេត្តរតនគិរី មានអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ។ លើសពីនេះជាអ្នកដែលចង់ថែរក្សា និងផ្សព្វផ្សាយភាសា ប្រពៃណី វប្បធម៌របស់ខ្លួនកំពុងរស់នៅ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់។ ក្នុងនេះបេក្ខនារី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត។

សម្រាប់សិក្ខាកាមដែលជាប់ជាបេក្ខជនរៀនក្នុងវគ្គបណ្ដុះបណ្ដាលនឹងទទួលបានការសិក្សា និងការប្រើប្រាស់សម្ភារៈថតដោយឥតគិតថ្លៃ។ ទទួលបានចំណេះដឹងទាំងផ្នែកទ្រឹស្ដី និងបច្ចេកទេស ដែលទទួលបានពីគ្រូដែលមានបទពិសោធន៍លើការងារផលិតភាពយន្តរយៈពេលច្រើនឆ្នាំ មានចំណែកក្នុងការចូលរួមក្នុងការថែរក្សា និងផ្សព្វផ្សាយភាសា ប្រពៃណី របស់សហគមន៍ជនជាតិភាគតិច រួមទាំងទទួលបានថ្លៃអាហារ និងធ្វើដំណើរប្រចាំថ្ងៃ។

បេក្ខជនទាំងអស់អាចទៅទទួលពាក្យស្នើសុំចូលរៀនពីលោក ម៉ាំង លៀន តាមរយៈលេខទូរសព្ទ ០១១​ ៥១ ០០ ០៤ ឬ ០៩៧ ៣៥០ ០៧០៥ រតាមរយៈតំណភ្ជាប់ https://bit.ly/3Apx9L6 ។ សម្រាប់ព័ត៌មានបន្ថែមសូមហៅទៅកាន់លេខ ០១០​ ៧៧៥ ១៥១ ឬ ០៩៧ ៦១០ ១៩២០ និងផុតកំណត់ទទួលពាក្យចូលរៀនថ្ងៃទី ៣១ ខែសីហា​ ឆ្នាំ២០២១។ បញ្ជាក់ផងដែរថាទីតាំងសម្រាប់ការបណ្ដុះបណ្ដាលសិ្ថតក្នុងក្រុងបានលុង ខេត្តរតនគិរី។

គួរបញ្ជាក់ថា អាហារូបករណ៍នេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា «ការកសាងសម្ថភាពយុវជនជនជាតិភាគតិចនិងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិភាគតិចនៅកម្ពុជាតាមរយៈវីគីមីឌៀ» ដោយមានការគាំទ្រពីមូនិធិវីគីមីឌៀ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....