ម្តាយបំបៅទឹកដោះដំបូងសំខាន់សម្រាប់ទារក និងបង្កើនចំណង់ស្និតស្នាលរវាងម្តាយនិងកូន

ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្ដាយឱ្យបានត្រឹមត្រូវសំខាន់សម្រាប់ទារក ព្រមទាំងបង្កើនភាពជិតស្និតស្នាលរវាងទារកនិងម្តាយ ។ ម្ដាយត្រូវបំបៅដោះកូនភ្លាមក្នុងអំឡុងពេលមួយម៉ោងបន្ទាប់ពីសម្រាលកូនរួច ។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ អ្នកឯកទេសជាន់ខ្ពស់ផ្នែកអាហាររូបត្ថម្ភនៃអង្កការទស្សន:ពិភពលោក តាមរយៈវីដេអូអប់រំ ។

លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ មានប្រសាសន៍បន្តថា ទឹកដោះដំបូងរបស់ម្តាយ ទឹកដោះមានពណ៌លឿង ខាប់ ឬថ្លា មានអង្គបដិបក្ខការពារ និងសម្លាប់មេរោគ ហើយវាជាថ្នាំដំបូងក្នុងការការពារទារក ។ ទឹកដោះដំបូងវាមានបរិមាណតិច ប៉ុន្តែវាឆ្លើយតបទៅនឹងតម្រូវការសម្រាប់ទារកក្នុងការប្រើប្រាស់៦ខែដំបូង ។

លោកវេជ្ជបណ្ឌិត បានបន្តថា ទឹកដោះដំបូងមានសារធាតុជាច្រើនដូចជា វីតាមីន ប្រូតេអ៊ីន ថាមពល ធ្វើឱ្យពោះវៀនទារករឹងមាំ និងមានជាតិទឹកគ្រប់គ្រាន់ចំពោះប្រាំខែដំបូង។ បើសិនជាទារកមានបញ្ហារាគរូស ម្ដាយត្រូវបង្កើនការបំបៅដោះឱ្យបានញឹកញាប់។ បើសិនជាម្ដាយមានការជាប់រវល់ជាមួយការងារ ម្ដាយត្រូវរៀបចំទឹកដោះទុកដើម្បីឱ្យអ្នកថែទាំផ្ដល់ឱ្យកុមារ ។ ទឹកដោះម្ដាយជួយឱ្យទារក ឬក៏កុមារមានភាពវ័យឆ្លាត ប្រាជ្ញាវាងវ័យ និងជួយរក្សាទំនាក់ទំនងល្អរវាងម្ដាយនិងទារកក្នុងរយៈពេលបំបៅដោះ ។ លើសពីនេះ វាជួយឱ្យម្ដាយមានសុខភាពល្អ និងការពារម្ដាយមិនឱ្យមានផ្ទៃពោះសម្រាប់ប្រាំខែដំបូងបានផងដែរ ។

អ្នកជំនាញបានបញ្ជាក់បន្តថា ម្ដាយត្រូវបំបៅដោះទារកឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ហើយមជ្ឈដ្ឋានជុំវិញជាផ្នែកមួយយ៉ាងជួយគាំទ្រនៅក្នុងការបំបៅដោះទារក រួមមាន ស្វាមី ឱពុកម្ដាយ បងប្អូន និងមនុស្សនៅជុំវិញខ្លួន ដើម្បីឱ្យការបំបៅដោះទារកទទួលបានលទ្ធផលល្អ និងជោគជ័យ ។

លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ បានបញ្ជាក់ថា ទីតាំងត្រឹមត្រូវសម្រាប់បំបៅដោះទារក ត្រូវដាក់ក្បាលនិងដងខ្លួនទារកនៅក្នុងខ្សែបន្ទាត់តែមួយ ។ ម៉្យាងវិញទៀត មុខរបស់ទារក និងសុដន់របស់ម្ដាយត្រូវនៅទល់មុខគ្នា ហើយមុខម្ដាយ​និងមុខរបស់ទារកត្រូវមើលគ្នាផងដែរ ។ ម្ដាយត្រូវរុញចុងសុដន់ចូលក្នុងមាត់ទារកឱ្យបានត្រឹមត្រូវ ហើយម្ដាយត្រូវបន្តក្នុងការបំបៅដោះម្ខាងទាល់តែអស់ ពីព្រោះទឹកដោះចុងក្រោយនេះគឺមានសារជាតិច្រើន មុននឹងបន្តឱ្យទារកទៅបំបៅដោះម្ខាងទៀត ៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...