គន្លឹះកសាងមូលដ្ឋានផ្លូវចិត្ត ៥ចំណុច ដើម្បីឱ្យដំណើរជីវិតរឹងមាំ

ភ្នំពេញ – ជីវិតអាចរីកចម្រើនទៅបានអាស្រ័យលើមនុស្សចេះកសាងមូលដ្ឋានគ្រឹះផ្លូវចិត្ត​ឱ្យរឹងមាំជាមុនសិន ដើម្បីរស់នៅក្នុងជីវិតមួយរីករាយ និងមិនមានវិប្បដិ​សារី ​។ មូលដ្ឋានគ្រឹះទាំងនោះ រួមមាន កុំខ្វល់ពីអនាគតដ៏វែងឆ្ងាយ បើធ្វើហើយកុំមានអារម្មណ៍ស្តាយក្រោយ ជឿលើអ្វីដែលអ្នកកំពុងធ្វើ ហ៊ានបរាជ័យ និងចេះស្រឡាញ់ ។ ខាងក្រោមនេះជាមូលដ្ឋានគ្រឹះចំនួន ៥ចំណុចដែលលោកអ្នកអាចយកទៅអនុវត្តបានដើម្បីភាពរីកចម្រើននៃជីវិត ។

១. កុំខ្វល់ពីអនាគតដ៏វែងឆ្ងាយខ្លាំងពេក ៖  មនុស្សជាច្រើនតែងគិតខ្វល់ខ្វាយអំពីអនាគតរបស់ខ្លួនដែលមើលមិនឃើញ ហើយបញ្ហាទាំងអស់នេះច្រើនកើតឡើ​ង​ក្នុងភាពជាយុវវ័យ ។ ទន្ទឹមនឹងនេះ ទោះបីជាគោលដៅទាំងនោះខ្ពស់យ៉ាងណាក្ដី ក៏មិនមែនជាបញ្ហានោះឡើយ ។ ម៉្យាងវិញទៀត ការខ្វល់ខ្វាយពីអនាគតដែ​លមិនទាន់មកដល់ អាចបណ្ដាលឱ្យមនុស្សគ្រប់រូបខាតពេលវេលាដោយសារមិនមានឆន្ទៈធ្វើសកម្មភាព ។

២. បើធ្វើទៅហើយ កុំមានអារម្មណ៍ស្តាយក្រោយ ៖ ក្រោយបញ្ចប់ការសិក្សា មនុស្សត្រូវមានការងារសមស្របមួយ និងឈប់ទទួលជំនួយពីគ្រួសារ ។ ទន្ទឹមនឹងនេះ​វេលាដែលបញ្ចប់ការសិក្សា ទោះបើលោកអ្នកគ្មានជំនាញពិតដើម្បីនឹងធ្វើការ នោះមិនមែនជាបញ្ហាចោទឡើយ ព្រោះលោកអ្នកអាចជ្រើសរើសធ្វើការងារដែ​ល​ពេញចិត្ត។ លើសពីនេះ ជ្រើសរើសការងារដែលអ្នកស្រឡាញ់ឱ្យអស់ពីសមត្ថភាព ព្រោះជាពេលវេលាដែលត្រូវសម្រេចក្តីសុបិនរបស់អ្នក ហើយខិតខំតែបន្តិចលោកអ្នកនឹងជៀសវាងពីកំហុស ។

៣. ជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើ ៖ ភាពជឿជាក់ជាអ្វីដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ហើយទំនុកចិត្តជាធាតុសំខាន់ដើម្បីធ្វើការងារដែលលោកអ្នកកំពុងធ្វើឱ្យល្អប្រសើរ ។ កុំបណ្តោយឱ្យតួនាទី មុខតំណែង ភាពប៉ិនប្រសប់ ឬឯកសណ្ឋានរបស់អ្នកដទៃមកបង្អាក់នូវគោលដៅ ឬក្តីសុបិនរបស់អ្នក ។ ជាពិសេសកុំគិតថាការងារនេះជាភារកិច្ចរបស់អ្នកដទៃ ឱ្យតែអ្នកមានឱកាស និងសមត្ថភាពដើម្បីធ្វើ ត្រូវចាប់ផ្ដើមសកម្មភាព កុំបង្អង់ឱ្យសោះ នោះអ្នកនឹងអាចចេះអ្វីថ្មី និងសម្រេចនូវរឿងថ្មីៗជាច្រើន ។

៤. ហ៊ានបរាជ័យ ៖ ចាប់ផ្ដើមគិត រួចធ្វើសកម្មភាព បើទោះជាបរាជ័យមិនមែនជាបញ្ហាឡើយ រីករាយទទួលយកលទ្ធផល ព្រោះអ្នកបានខិតខំធ្វើវាអស់ពីសមត្ថភាពហើយ ។ ទន្ទឹមនឹងនេះ កុំអស់សង្ឃឹមចំពោះភាពបរាជ័យ ព្រោះអ្នកបានស្គាល់នូវវិធីសាស្ត្រជាច្រើននៃផ្លូវឆ្ពោះទៅរកបរាជ័យដោយសារតែការបរាជ័យរបស់អ្នក។ លើសពីនេះ ប្រសិនបើចង់ទទួលបានភាពជោគជ័យ កុំក្លាចបរាជ័យ ខ្លាចបាក់មុខ ខ្លាចអាម៉ាស់ ខ្លាចការឈឺចាប់ និងខ្លាចគេសើចចំអក ព្រោះមានមនុស្សតិចតួចណាស់ខ្វល់ខ្វាយពីការបរាជ័យរបស់អ្នក ។

៥. ចេះស្រឡាញ់ ៖ ទន្ទឹមនឹងចេះស្រឡាញ់ខ្លួនឯង យើងក៏ត្រូវចេះស្រឡាញ់មនុស្សជុំវិញខ្លួន វេលាដែលអ្នកចេះយកចិត្តទុកដាក់ដល់សេចក្តីសុខរបស់អ្នកដទៃ នោះអ្នកនឹងមានសំណាងទទួលបានសុភមង្គលជាជាងអ្វីៗផ្សេងៗទៀត ។ លើសពីនេះ រាល់អ្វីដែលអ្នកធ្លាប់ផ្ដល់ឱ្យអ្នកដទៃ នឹងត្រឡប់មកវិញតាមរូបភាពផ្សេងៗគ្នា ហើយវាជាសុភមង្គលពិតប្រាកដ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...