ហាងកាហ្វេ

បច្ចុប្បន្ន ហាងកាហ្វេ ជាទីតាំងអំណោយផលដល់ ការសិក្សា របស់យុវជន

ភ្នំពេញ៖ នៅរាជធានីភ្នំពេញហាងកាហ្វេទំនើបៗមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ដើមឡើយអ្នកចូលហាងកាហ្វេទំនើបមានប្រជាប្រិយភាពសម្រាប់តែជនបរទេស ឬអ្នករកស៊ីតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នហាងកាហ្វេទំនើបមួយចំនួនជាទីកន្លែងទាក់ទាញចិត្តយុវជន រាប់ទាំងសិស្ស-និស្សិតកំពុងសិក្សាជាដើម។ យុវជន ដែលមានលទ្ធភាពចូលហាងកាហ្វេទំនើប បានចាត់ទុកហាងកាហ្វេជាកន្លែងសិក្សា ជួបពិភាក្សាកិច្ចការងារ ខ្លះទៀតក៏ចាត់ទុកជាទីកន្លែងបន្ធូរបន្ថយភាពតានតឹងពីការងារផងក៏មាន។ ហាងកាហ្វេទំនើបមានច្រើន ហើយជម្រើសក៏មានច្រើនសម្រាប់យុវជនដែរ។

ហាងកាហ្វេ
រូបភាពតំណាង Brewhouse Coffee

តើយុវជនចូលហាងកាហ្វេទំនើបធ្វើអ្វីខ្លះ? កញ្ញា គង់ សុមណីជាតិ ជានិស្សិតផ្នែកសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) យល់ឃើញថា បរិយាកាសនៅហាងកាហ្វេបង្កភាពងាយស្រួលដល់ការពិភាក្សាកិច្ចការសាលា។លើសពីនេះ សុមណីជាតិ បានបន្ថែមថា ទីតាំងហាងកាហ្វេជួយឱ្យនិស្សិតមានពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាគ្នា និងងាយស្រួលធ្វើដំណើរទៅរក។

សុមណីជាតិ បានបន្តថា ជាទូទៅរូបគេនិងមិត្តភក្តិតែងចូលហាងកាហ្វេយ៉ាងហោចណាស់ 3-4 ដងក្នុងមួយសប្តាហ៍។

“ពីមុនខ្ញុំទៅញឹក ទើបតែពេល Covid-19 នេះទេ ដែលខ្ញុំនិងមិត្តភក្តិអត់សូវទៅហាងកាហ្វេ។ ពួកខ្ញុំអត់ដឹងទៅណាពេលជួបគ្នានៅទីសាធារណៈ អ៊ីចឹងមានតែហាងហ្វេ”

ហាងកាហ្វេ
កាហ្វេសារមន្ទីរជាតិ – The Museum Cafe (រូបភាពតំណាង)។

សម្រាប់យុវជន អ៉ិត សេរីវឌ្ឍនៈ ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា និងកំពុងស្វែងរកអាហារូបករណ៍សិក្សាបន្តនៅក្រៅប្រទេស ក៏យល់ឃើញថា ហាងកាហ្វេជាទីតាំងបន្ធូរបន្ថយបរិយាកាសតានតឹងក្នុងចិត្ត និងជំរុញប្រសិទ្ធភាពការគិតឱ្យកាន់តែប្រសើរ។

“ខ្ញុំចាត់ទុកហាងកាហ្វេជាទីតាំងដែលធ្វើឱ្យអារម្មណ៍ខ្ញុំស្រស់ស្រាយ ហើយផ្ដោតទៅលើកិច្ចការបានល្អ។ ខ្ញុំជ្រើសរើសតែហាងកាហ្វេណាដែលស្ងប់ស្ងាត់ មិនរំខានអារម្មណ៍ ហើយនៅពេលសរសេរឯកសារស្នើសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ខ្ញុំធ្វើបានល្អកន្លងទៅ។ ខ្ញុំមិនមែនជាអ្នកញៀនកាហ្វេទេ នៅថ្ងៃអាទិត្យចុងសប្តាហ៍ទើបខ្ញុំទៅហាងកាហ្វេម្ដងប៉ុណ្ណោះ… ហើយខ្ញុំទៅហាងកាហ្វេ ក៏មិនមែនបង្ហាញភាពឡូយឆាយហ៊ឺហាអ្វីដែរ តែខ្ញុំមានគោលដៅច្បាស់លាស់”

សេរីវឌ្ឍនៈ បានបញ្ជាក់

សេរីវឌ្ឍនៈ បានបញ្ជាក់ពីគោលជំហររបស់ខ្លួនមុននឹងសម្រេចចិត្តចូលហាងកាហ្វេ។

ហាងកាហ្វេ
សិស្សានុសិស្សសិក្សានៅហាងហ្វេ (រូបតំណាង)

មិនមែនតែនិស្សិតនោះទេ ដែលយល់ថា ហាងកាហ្វេទំនើបជាទីតាំងសម្រាប់ការសិក្សានិងធ្វើការងារ។ កញ្ញា ចេន សុជាតា បច្ចុប្បន្នជាអ្នកសារព័ត៌មាន ក៏យល់ឃើញដែរថា ហាងកាហ្វេទំនើបជាទីដែលផ្តល់បរិយាកាសស្និទ្ធស្នាលនៅពេលជួបនិងពិភាក្សាការងារជាមួយនរណាម្នាក់។ កញ្ញាបានចាត់ទុកហាងកាហ្វេ ប្រៀបដូចជាការិយាល័យធ្វើការ ហើយពេលខ្លះចំណាយពេលធ្វើការងារនៅហាងកាហ្វេទៀតផង។

“អាចថាខ្ញុំចូលចិត្តហាងកាហ្វេក៏ថាបាន ឬអាចថាខ្ញុំញៀន កាហ្វេក៏បាន ប៉ុន្តែពេលដែលខ្ញុំចូលហាងកាហ្វេខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយ។ មិនត្រឹមតែញ៉ាំកាហ្វេទេពេលខ្លះយើងអាចញ៉ាំអ្វីផ្សេងក្រៅពីកាហ្វេ ពិភាក្សាការងារក៏បាន ណាត់ជួបភ្ញៀវសម្ភាសន៍ក៏បាន… និយាយទៅវាដូចជាកន្លែងធ្វើការដែរអញ្ចឹង”

កញ្ញា ចេន សុជាតា

ចេន សុជាតា បានបន្តទៀតថា នៅហាងកាហ្វេមានអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់ស្វែងរកឯកសារ និងធ្វើកិច្ចការផ្សេងៗ។

ស្របនឹងការលើកឡើងនេះ ជាការកត់សម្គាល់នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានយុវជនជាសិស្ស-និស្សិតជាច្រើននិយមចូលហាងកាហ្វេ។ អ្នកខ្លះបានចាត់ទុកខាងកាហ្វេជាទីតាំងសម្រាប់ការកម្សាន្តរបស់ខ្លួន ឯខ្លះទៀតចាត់ទុកហាងកាហ្វេជាទីតាំងជួយសម្រួលដល់ប្រសិទ្ធភាពការងារនិងការសិក្សា។ សម្រាប់ការចំណាយប្រាក់និងពេលវេលានៅហាងកាហ្វេ ដើម្បីបំពេញតម្រូវការខាងលើ ក៏យុវជនកម្ពុជា ពិសេសសិស្ស-និស្សិតមិនគួរមើលរំលងដែរ។

ហាងកាហ្វេ
សិស្សានុសិស្សសិក្សានៅហាងហ្វេ (រូបតំណាង)

និយាយក្នុងនាមអ្នកចូលហាងកាហ្វេញឹកញាប់ផង និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងហាងកាហ្វេឬស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជាផង កញ្ញា ម៉ៅ សុគន្ធា ក៏បានលើកឡើងដែរថា កញ្ញាចូលចិត្តចំណាយពេលសិក្សានិងធ្វើកិច្ចការនៅតាមហាងកាហ្វេ។

កញ្ញា ម៉ៅ សុគន្ធា ៖

“ការពិតចូលហាងកាហ្វេយើងត្រូវចំណាយលុយច្រើន មិនមែនសម្រាប់ផឹកតែកាហ្វេមួយកែវនោះទេ ព្រោះយើងត្រូវអង្គុយរយៈពេលយូរ ដូច្នេះចំណាយក៏ច្រើនដែរ។ អញ្ចឹងហើយសំណួរសម្រាប់ខ្លួនឯង ថាតើខ្ញុំអាចចំណេញអ្វីខ្លះពេលដែលចូលទៅអង្គុយនៅក្នុងហាងកាហ្វេ ថែមទាំងចាយលុយទៀត។ សម្រាប់ខ្ញុំទាញយកប្រយោជន៍បានច្រើន…។

“ខ្ញុំអាចនិយាយបានថា ជោគជ័យក្នុងការសិក្សាកន្លងទៅ ក៏ដោយសារតែខ្ញុំចូលហាងកាហ្វេដែរ”។

– កញ្ញា ម៉ៅ សុគន្ធា

និយាយផងកាយវិការលើដៃពន្យល់ផង កញ្ញា ម៉ៅ សុគន្ធា បានឱ្យ AMS ដឹងបន្តថា ការជ្រើសរើសប្រភេទហាងកាហ្វេដែលសមស្របតាមចំណង់ចំណូលចិត្ត មានសម្ភារៈនិងបរិយាកាសអំណោយដល់ការសិក្សានិងការងារ ទើបទទួលផលចំណេញពីហាងកាហ្វេពិតប្រាកដ។ កញ្ញា សុគន្ធា បានបញ្ជាក់យ៉ាងខ្លីថា ហាងកាហ្វេគួរជាទីកន្លែងផ្ដល់ប្រយោជន៍ដល់យុវជន។

“អាជីវកម្មហាងកាហ្វេមិនត្រូវគិតតែពីរឿងប្រាក់ចំណេញនោះទេ តែក៏ត្រូវផ្ដល់ប្រយោជន៍អ្វីមួយដល់យុវជនដែរ”

គួរបញ្ជាក់ថា សព្វថ្ងៃអាជីវកម្មហាងកាហ្វេហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ហាងកាហ្វេទំនើបនីមួយៗមានលក្ខណៈពិសេសដោយឡែកពីគ្នា ដែលរចនាឡើងតម្រូវដល់អតិថិជនជាក្រុមគោលដៅ។ ចំណែក
ទីកន្លែងដែលផ្ដល់បរិយាកាសល្អប្រសើរ ក៏មិនប្រាកដថាមានតែហាងកាហ្វេទំនើបៗដែរ អាស្រ័យលើការថ្លឹងថ្លែង និងលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗតែប៉ុណ្ណោះ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។